ដំណើរ​ឆ្ពោះ​ទៅបង្កើត​ច្បាប់​«សិទ្ធិ​ទទួល​បាន​ព័ត៌មាន»​នៅ​កម្ពុជា (vdo)

ខណៈពេលកម្ពុជានៅពុំទាន់មានច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅឡើយនោះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលថ្ងៃទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៣ បានជំរុញឲ្យក្រសួងព័ត៌មានជាអ្នកនាំមុខ រួមជាមួយ​នឹង​ដៃគូរ​ដទៃពាក់ព័ន្ធមួយ​ចំនួនទៀត រៀបចំនិងធ្វើឲ្យបាន នូវសេចក្ដីពង្រៀងច្បាប់ ស្ដីពី«សិទ្ធិទទួលបានព័ត៌មាន»​​​សម្រាប់ប្រទេសកម្ពុជា ​ក្នុង​អាណត្តិទីប្រាំនេះ។ ប៉ុន្តែដំណើរការ នៃការបង្កើតច្បាប់នេះ ត្រូវបានគេមើលឃើញថា កំពុងស្ថិតលើផ្លូវមួយដ៏រលាក់ និងថែមទាំងមានគំហុកជា​ច្រើន​ទៀតផង។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈពេលកម្ពុជានៅពុំទាន់មានច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅឡើយនោះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលថ្ងៃទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៣ បានជំរុញឲ្យក្រសួងព័ត៌មានជាអ្នកនាំមុខ រួមជាមួយ​​ដៃគូរ​ពាក់ព័ន្ធមួយ​ចំនួនទៀត រៀបចំនិងធ្វើឲ្យបាន នូវសេចក្ដីពង្រៀងច្បាប់ ស្ដីពី«សិទ្ធិទទួលបានព័ត៌មាន»​​​សម្រាប់ប្រទេសកម្ពុជា ​ក្នុង​អាណត្តិ​ទី​ប្រាំនេះ។ ប៉ុន្តែដំណើរការ នៃការបង្កើតច្បាប់នេះ ត្រូវបានគេមើលឃើញថា កំពុងស្ថិតលើផ្លូវមួយដ៏រលាក់ និងថែម​ទាំងមានគំហុកជា​ច្រើន​ទៀតផង។


សិក្ខាសាលារយៈពេលពីរថ្ងៃ នៅសណ្ឋាគារអ៊ីនធើខន ស្ដីពី«សិទ្ធិទទួលបានព័ត៌មាន»នៅកម្ពុជា ថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សេរីភាពផ្នែកព័ត៌មាន - លោក ណែប ស៊ីនថៃ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានថ្លែងក្នុង​សិក្ខាសាលារយៈពេលពីរថ្ងៃ នៅសណ្ឋាគារអ៊ីនធើខន កាលពីថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៣នេះ ថា «ច្បាប់ និងនីតិវិធី​អនុវត្ត សិទ្ធិទទួលបានព័ត៌មាន ដែលជាសក្តានុពល​ក្នុងការជួយ​ដល់​កិច្ចអភិវឌ្ឍន៍របស់ប្រទេស។ (...) ដំណើការ​នយោបាយ និងការផ្តល់សេវា​សាធារណៈ​​អាចកែលំអរ​ទៅបាន ដរាប​ណាគណនេយ្យភាពសង្គម​មានភាព​ប្រសើរ​ឡើង និងមានការពិភាក្សា​ជា​សាធារណៈ ដោយមានការចូលរួម​ពីប្រជា​ពលរដ្ឋ ក្រោមក្របខណ្ឌច្បាប់ សិទ្ធិទទួល​បានព័ត៌មាន។» ក្នុងនាមជាតំណាងឲ្យអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងផ្នែកនេះ លោកស្នើសុំដល់​រដ្ឋាភិបាល​ក្នុង​ការ​ទទួលយកមតិ និងសំណូមពរនានា របស់អង្គការរសង្គមស៊ីវិលទៅដាក់ក្នុងច្បាប់នេះ ដើម្បីធានា​ឲ្យបានថា ច្បាប់​ថ្មីនេះ​នឹងបំរើបាននូវអត្ថប្រយោជន៍ ពិតប្រាកដដល់ប្រជាពលរដ្ឋ។

សូមជម្រាបថា សិក្ខាសាលានេះរៀបចំដោយ​អង្គការ​ចំនួនប្រាំមួយ និងដឹកនាំ​ដោយវិទ្យាស្ថានតស៊ូមតិ និង​គោល​នយោបាយ។ អង្គពិធី មានការចួលរួមពីបណ្តាអង្គការជាតិ អន្តរជាតិ តំណាងក្រសួង​តាម​ស្ថាប័នរដ្ឋ ប្រជាពលរដ្ឋ សិស្ស​និស្សិត និងអ្នកសារព័ត៌មាន ប្រមាណជិតពីររយនាក់។ ពីក្នុងចំណោមនោះ ក៏មានវត្តមានលោក សុន ឆ័យ តំណាងរាស្រ្ត​មកពី​គណបក្ស​​សង្គ្រោះ​ជាតិដែរ។

ជាអ្នកធ្លាប់ផ្តួចផ្តើមគំនិត ឲ្យមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះមួយរូប លោកសុន ឆ័យ បាន​ថ្លែងទៅកាន់​អ្នកសារព័ត៌មានថា នេះជាដំណើរការមួយវិជ្ជមាន ក្រោយពី​រដ្ឋាភិបាលបានបដិសេធ នូវសំណើររបស់បក្សប្រឆាំង ចំនួនពីរ​លើករួច​ហើយ​នោះ។ លោកបានរំលឹកថា ការរៀបចំ​ច្បាប់នេះ ត្រូវ​តែធ្វើ​ក្នុង​គោលបំណង​ជួយឲ្យមានការ​សម្រេចចិត្ត និង​ការគ្រប់គ្រងប្រទេស ពិសេសពាក់ព័ន្ធនឹងកិច្ចការសាធារណៈ​ត្រូវតែ​«បើកចំហរ»។

ការអនុវត្តន៍ និងសុក្រឹតភាពនៃច្បាប់

លោកសុន ឆ័យ បានស្នើឲ្យច្បាប់នេះ ចេញឲ្យបានឆាប់ និងប្រកបដោយសុពលភាព ក្នុងគោលបំណង​ធ្វើឲ្យ​មាន​តម្លាភាព និង​អភិបាលកិច្ចល្អ និងចូលរួមកាត់បន្ថយនូវអំពើពុករលួយ។ តែលោកបានព្រមានជាមុន ដោយឆ្លៀត​ឱកាសយកចំណាត់ថ្នាក់ទាបរបស់ប្រទេសកម្ពុជា ទាក់ទងនឹងអំពើពុករលួយមកបញ្ឆិតបញ្ឆៀងថា​«កុំឲ្យដូច​ច្បាប់​ប្រឆាំងអំពើពុករលួយ ដែលមានអង្កភាពប្រឆាំងអំពើពុករលួយ តែអំពើពុក​រលួយនៅកម្ពុជាកាន់តែធ្ងន់ធ្ងរ​ពីលេខ​១៥៧ មកលេខ១៦០ ក្នុងចំណោមប្រទេស១៧៧ ដែលជាប្រទេសមួយពុក​រលួយជាងគេនៅអាស៊ី។»

ទាក់ទងនឹងការអនុវត្តន៍ និងសុក្រឹតភាពនៃច្បាប់នេះ លោក សេក បរិសុទ្ធ ទីប្រឹក្សាបច្ចេកទេស​នៃនាយកវិទ្យាស្ថាន​តស៊ូមតិ និងគោលនយោបាយ (API) ​បានបង្ហាញពីទុទ្ទិដ្ឋិនិយមរបស់លោក យ៉ាងដូច្នេះថា «ពាក្យថាសុក្រឹត​គឺ​ពិបាករកណាស់ ឬអាចជា​ច្បាប់មួយមាន​លក្ខណៈ​រឹងមាំ អាចធានាបាននូវសិទ្ធិទទួលបានព័ត៌មាន ហើយក៏​អាច​ការពារបានផងដែរ​ ចំពោះ​អ្នកទៅរកព័ត៌មាន និងអ្នក​ដែលផ្តល់ព័ត៌មាន ដែលជាចំណុចសំខាន់។»

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ក៏មិនអាច​ទំនាក់​ទំនងសុំការបំភ្លឺពីលោក ប៊ុត បូវុត អគ្គនាយកនៃអគ្គនាយកដ្ឋាន​ព័ត៌មាននិងសោតទស្សន៍ និងជាតំណាងក្រសួង​ព័ត៌មានបានទេ។ តែតាមការថ្លែងរបស់លោក សេក បរិសុទ្ធ ក៏ដូច​ជាលោក ណែប ស៊ីនថៃ បានបង្ហាញ​ពី​គោលនយោបាយចតុកោណ តំណាក់កាលទីបី ក្នុងការកំណែរទម្រង់​ស៊ីជំរៅ និងតាមការបញ្ជាក់បន្ថែមដោយ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅ។

«ក្រសួងមហាផ្ទៃមិនមានពាក់ព័ន្ធក្នុងសេចក្តីពង្រាងច្បាប់ថ្មីនេះទេ តែអាចចូលរូមក្នុងការពិភាក្សា លើខ្លឹមសារនៃ​មាត្រា​ច្បាប់មួយៗបាន» នេះជាការលើកឡើងរបស់តំណាងក្រសួងមហាផ្ទៃ លោក មាស សារឹម អគ្គនាយករង​នៃ​អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ។ លោកបន្តរថា តាមនីតិវិធីនៃការស្នើសេចក្តីព្រាងច្បាប់នេះ ជាការទទួលខុសត្រូវ​នៃ​ក្រសួង​សាម៉ី គឺក្រសួងព័ត៌មាន។ ក្រោយពីមានការតាក់តែងរួច អាចបើកជាសិក្ខាសាលា ដើម្បីទទួលយកមតិពី​សាធារណៈជន ក៏ដូចជាអង្គការសង្គមស៊ីវិល ទើបក្រសួងសាម៉ី ត្រូវធ្វើការកែសម្រួលសាជាថ្មីជាបន្តរបន្ទាប់ និងដាក់​ឆ្លងទៅគណរដ្ឋមន្រ្តី សម្រេចក្នុងការបញ្ជូនទៅរដ្ឋសភាអនុម័ត៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...