ខឹម វាសនា​ នឹង​ទៅ​បំភ្លឺ​នៅ​តុលាការ​ចំពោះ​បណ្តឹង ឈឹម ផលវរុណ

បន្ទាប់ពីមានដីកាកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញមក ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានអះអាងថាលោកនឹងចូលខ្លួន ទៅបំភ្លឺនៅតុលាការ ចំពោះបណ្តឹងរបស់លោក ឈឹម ផលវរុណ ដែលបានប្តឹងលោកកាលពីមុនបោះឆ្នោត តែលោក ខឹម វាសនា បានលើកឡើងថា លោកពុំមានការជឿជាក់ លើប្រព័ន្ធយត្តិធម៌កម្ពុជានោះទេ ហើយបានចាត់ទុកប្រព័ន្ធសារព័ត៌មានមួយចំនួន ថាជាឧបករណ៍របស់អ្នកមានអំណាច សម្រាប់វាយប្រហារ លើគូបដិបក្សរបស់ពួកគេតែប៉ុណ្ណោះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីមានដីកាកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញមក ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានអះអាងថាលោកនឹងចូលខ្លួន ទៅបំភ្លឺនៅតុលាការ ចំពោះបណ្តឹងរបស់លោក ឈឹម ផលវរុណ ដែលបានប្តឹងលោកកាលពីមុនបោះឆ្នោត តែលោក ខឹម វាសនា បានលើកឡើងថា លោកពុំមានការជឿជាក់លើ​ប្រព័ន្ធយត្តិធម៌កម្ពុជានោះទេ ហើយបានចាត់ទុកប្រព័ន្ធសារព័ត៌មានមួយចំនួន ថាជាឧបករណ៍របស់អ្នកមានអំណាច សម្រាប់វាយប្រហារ លើគូបដិបក្សរបស់ពួកគេតែប៉ុណ្ណោះ។


លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

ប្រព័ន្ធយុត្តិធម៌ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣នេះ លោក ខឹម វាសនា បានពន្យល់ថា ពាក្យបណ្តឹងនេះវាបានកើតឡើងយូរមកហើយ តែប្រព័ន្ធព័ត៌មានមួយចំនួន នៅតែលើកយក​មកនិយាយដដែលៗ ខណៈបញ្ហាផ្សេងៗទៀតជាច្រើន ដែលកំពុងកើតឡើងនៅក្នុងសង្គម មិនត្រូវបានយក​មក​ផ្សាយជូនប្រជាពលរដ្ឋឲ្យបានដឹង។ លោក ខឹម វាសនា បន្ថែមថា ប្រព័ន្ធព័ត៌មានមួយចំនួនដែលជាគ្នារបស់គេ ឬគេ​បង្កើតឡើងសម្រាប់តែការប្រើប្រាស់ ក្នុងផ្លូវមិនត្រឹមត្រូវ តែងតែ ផ្សាយវាយប្រហារទៅលើអ្នកដែលគេស្អប់ ឬមាន​និន្នាការនយោបាយខុសគ្នា។

ចំពោះពាក្យបណ្តឹងរបស់លោក ឈឹម ផលវរុណ និងការកោះហៅរបស់តុលាការ ឲ្យលោក ខឹម វាសនា ចូលទៅបំភ្លឺ​នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ត្រូវបានលោក ខឹម វាសនា លើកឡើងថា លោកមិនចង់អត្ថាធិប្បាយអ្វីច្រើនទេ ហើយ​ប្រសិនបើពួកគេគិតថា តុលាការអាចរកយុត្តិធម៌ឲ្យពួកគេបាន លោកនឹងទៅជួបពួគេនៅទីនោះ។

គួររម្លឹកថា តបតាមពាក្យបណ្ដឹង របស់លោក ឈឹម ផលវរុណ នាយកវិទ្យាស្ថាន ពលរដ្ឋវិទ្យា ដែលមានការ​ចោទ​ប្រកាន់ ៣ករណី ទី១ បទបរិ ហារកេរ្ដិ៍ ទី២ បទក្លែងព័ត៌មាន និងទី៣ បទប្រមាថ ប្តឹងលោក ខឹម វាសនា កាលពី​ថ្ងៃ​ទី០៨ ខែកក្កដា ឆ្នាំ២០១៣ តំណាង អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ នឹងកោះហៅលោក ខឹម វាសនា ប្រធាន គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ ឲ្យចូលទៅបំភ្លឺ នៅវេលា ម៉ោង ២ និង៣០នាទី រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣នេះ ។

ជុំវិញករណីពាក្យបណ្តឹងនេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចទាក់ទងលោក ឈឹម ផលវរុណ ដើម្បីធ្វើ​ការ​អត្ថាធិប្បាយបានទេ តែបើយោងលើលោក គួយ ធុនណា ជាមេធាវីការពារក្តីរបស់លោក ឈឹម ផលវរុណ បាន​ពន្យល់ ថា រូបលោក និងលោក ឈឹម ផលវរុណ ជាកូនក្តី ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធីភ្នំពេញ ហៅឲ្យ​ចូលទៅបំភ្លឺ និងផ្តល់ភស្តុតាងដាក់បន្ទុក តាំងពីមុនបោះឆ្នោតមកម្លេះ តែរឿងក្តីនេះត្រូវបានតុលាការពន្យា​ពេល ក្រោយ​ការស្នើសុំពន្យាពីលោក ខឹម វាសនា។

ចំពោះការចោទប្រកាន់ និងការលើកឡើងរបស់លោក ខឹម វាសនា ត្រូវបានមេធាវីការពារក្តីរបស់លោក ឈឹម ផលវរុណ លើកឡើងថា វាជាសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូបក្នុងការនិយាយស្តី តែចំណុចសំខាន់លោក ខឹម វាសនា ក្នុងនាមជាប្រធាគណបក្សនយោបាយ ត្រូវមានសុចរិតភាព និងមានការទទួលខុសត្រូវចំពោះមុខច្បាប់ និងតុលាការ។ មេធាវីដដែលនេះបញ្ជាក់ថា៖ «បើគាត់ថាគាត់ជាមនុស្សល្អ ត្រូវដាក់ភស្តុតាងមកដើម្បីដោះបន្ទុក រីឯពួកខ្ញុំ​មាន​ភស្តុតាងគ្រប់គ្រាប់សម្រាប់ដាក់បន្ទុក ជាមេបក្សមួយត្រូវមានសុចរិតភាព និងភស្តុតាង មិនមែនចេះ​តែនិយាយផ្តេសផ្តាស»៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...