ពេល​ដែល​តួ​អង្គ​«រ៉ាំប៊ូ» បដិសេធ​មិន​ធ្វើការ​ជាមួយ ត្រាំ​...

នៅចំពោះការផ្ដល់តំណែង «ដ៏សមគួរ» មួយ នៅក្នុងរដ្ឋបាលថ្មី របស់​ប្រធានាធិបតី​អាមេរិក ដែលទើប​នឹង​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump) លោក ស៊ីលវេស្ទ័រ ស្តាឡូន (Sylvester Stallone) ដែល​ធ្លាប់​សំដែង​​ជា​តួឯក នៅ​ក្នុង​ភាពយន្ដ «រ៉ាំប៊ូ (Rambo)» ដ៏ល្បីនោះ បាន​បដិសេធតប​​ទៅ​វិញ យ៉ាង «សុភាព​រាបសារ»។ នេះ​​បើ​តាម​​ដំណឹង ដែល​​ទម្លាយ​​ចេញ ដោយ​សារព័ត៌មាន​អាមេរិក ឈ្មោះ «The New York Times»។
ពេល​ដែល​តួ​អង្គ​«រ៉ាំប៊ូ» បដិសេធ​មិន​ធ្វើការ​ជាមួយ ត្រាំ​...
ពីឆ្វេងទៅស្ដាំ៖ លោក ស៊ីលវេស្ទ័រ ស្តាឡូន និងលោក ដូណាល់ ត្រាំ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី២២ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 22, 2016
  • ប្រធានបទ: ឆ្ពោះទៅសេតវិមាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពាក្យចចាមអារាម ដែលចេះតែលេចឮ អស់រយៈពេលជាច្រើនថ្ងៃ មកហើយនោះ បានក្លាយជាការពិត នៅ​ថ្ងៃ​នេះ។ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ដែលទើបនឹងជាប់ឆ្នោតថ្មីថ្មោង ពិតជា​បាន​ផ្ដល់​តំណែង «ដ៏សមគួរ» មួយ សម្រាប់លោក ស៊ីលវេស្ទ័រ ស្តាឡូន (Sylvester Stallone) ដើម្បីឲ្យ​អតីត​កំពូល​តារា​ភាពយន្ដ ដែលសំដែងជាតួឯក ក្នុងរឿង «រ៉ាំប៊ូ (Rambo)» រួបនេះ បានចូលមកធ្វើការ នៅក្នុង​រដ្ឋបាល​របស់លោក។

តំណែងនោះ គឺលោក ស៊ីលវេស្ទ័រ ស្តាឡូន ដែលមានវ័យ៧០ឆ្នាំ នឹងក្លាយជាប្រធាន នៃស្ថាប័ន​មូលនិធិ​អាមេរិកាំង ដែលមានទិសដៅ សម្រាប់​វប្បធម៌​និង​សិល្បៈ ហៅជាភាសាអង់គ្លេស «National Endowment of the Arts»។

ប៉ុន្តែ នៅចំពោះការផ្ដល់តំណែងនោះ តារាភាពយន្ដ ដែលបានក្លាយជា សមិទ្ធិករ និងផលិតកររូបនេះ បាន​បដិសេធ​តបទៅលោក ត្រាំ វិញ យ៉ាង​សុភាព​រាបសារ។ លោក ស្តាឡូន បានថ្លែងជាដំបូង នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា៖ «ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ នៅពេលដែលគេចង់ឲ្យខ្ញុំ កាន់​តួនាទី​ដ៏សំខាន់​មួយ នៅ​ក្នុង "National Endowment of the Arts"» មុននឹងបញ្ជាក់បន្តទៀតថា តារាភាពយន្ដរូបនេះ មិនបាន​ចាប់​អារម្មណ៍ នឹង​តំណែង​នេះ​ឡើយ។

ការបដិសេធ បែប«សុភាពរាបសារ»នោះ នៅត្រង់ថា លោក ស៊ីលវេស្ទ័រ ស្តាឡូន មិនបានបដិសេធគ្រប់តួនាទី នៅក្នុងរដ្ឋបាលថ្មី របស់លោក ត្រាំ នោះ​ទេ។ លោកបន្តទៀតថា ខ្លួនលោក​អាចមាន​ប្រយោជន៍​ជាង​នេះ ក្នុង​ការ​ជួយជ្រោមជ្រែង (រដ្ឋបាលលោក ត្រាំ) ដើម្បីផ្ដល់ជូនទៅពលរដ្ឋអាមេរិក នូវការងារ លំនៅដ្ឋាន​សមរម្យ និង​ហិរញ្ញ​ទាន ដែលពួកគេ​គួរតែទទួលបាន។ នៅត្រង់ឃ្លាចុងក្រោយនេះ ទំនងជាលោក ស្តាឡូន ចង់ផ្ញើរ​សារ​ទៅ​ឲ្យ​លោក ត្រាំ ពី​«អ្វីមួយ»​ទេដឹង?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...