ស៊ីលវេស្ទើរ ស្តាឡូន នៅ​ចង់​ធ្វើ​​ជា «រ៉ាមប៊ូ» បន្ត​ទៀត

លោក ស៊ីលវេស្ទើរ ស្តាឡូន (Sylvester Stallone) បានពន្យល់អ្នកកាសែត យ៉ាងដូច្នេះថា «រ៉ាមប៊ូ (Rambo) ជាមូលហេតុដែល​ធ្វើ​អោយខ្ញុំ នៅមិនទាន់ចូលនិវត្តន៍។ ខ្ញុំឃើញថាជននេះ មិនចង់វិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញទេ។ ជននេះត្រូវការសង្គ្រាម ហើយ​ខ្ញុំចង់ឃើញ ជននេះស្លាប់នៅទីនោះ។» លោកបានសម្ដែងជាតួឯក ចន រ៉ាមប៊ូ (John Rambo) ក្នុងកម្រងរឿង រ៉ាមប៊ូ នេះ ចំនួន៤ខ្សែរ​ផ្សេងគ្នា ក្នុង​ចន្លោះ​ពីឆ្នាំ១៩៨២ មក២០០៨។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: December 05, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស៊ីលវេស្ទើរ ស្តាឡូន បាននិយាយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី​ កាលពីថ្ងៃពុធទី២៨វិច្ឆិកាថា លោកពេញចិត្ត នឹងបន្តដើរតួរសម្ដែង ជា​វីរបុរសក្នុងសង្គ្រាម ដែលមិនដែលចាញ់ មានឈ្មោះថា «រ៉ាមប៊ូ» ហើយនេះជាអ្វី ដែលបានខ្ទាស់ មិនអោយលោកចូលនិវត្តន៍ ក្នុង​ខណៈ​លោក​មានអាយុជ្រេណាស់ដែរហើយ ក្នុងការសម្ដែងតួអង្គនេះ ជាថ្មីទៀតនោះ។


លោក ស៊ីលវេស្ទើរ ស្តាឡូន ក្នុងតួអង្គជា ចន រ៉ាមប៊ូ ក្នុងរឿង រ៉ាមប៊ូ ទីបួន។ រូបថតភាពយន្ត។

លោក ស៊ីលវេស្ទើរ ស្តាឡូន (Sylvester Stallone) បានពន្យល់អ្នកកាសែត យ៉ាងដូច្នេះថា «រ៉ាមប៊ូ (Rambo) ជាមូលហេតុដែល​ធ្វើ​អោយខ្ញុំ នៅមិនទាន់ចូលនិវត្តន៍។ ខ្ញុំឃើញថាជននេះ មិនចង់វិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញទេ។ ជននេះត្រូវការសង្គ្រាម ហើយ​ខ្ញុំចង់ឃើញ ជននេះស្លាប់នៅទីនោះ។» លោកបានសម្ដែងជាតួឯក ចន រ៉ាមប៊ូ (John Rambo) ក្នុងកម្រងរឿង រ៉ាមប៊ូ នេះ ចំនួន៤ខ្សែរ​ផ្សេងគ្នា ក្នុង​ចន្លោះ​ពីឆ្នាំ១៩៨២ មក២០០៨។

តារាភាពយន្ដអាមេរិកាំង ដែលទើបនឹងចូលអាយុ៦៦ឆ្នាំរូបនេះ បានយល់ពីអាយុដ៏ជ្រេរបស់លោក សម្រាប់ការសម្ដែងលោតហក់ ក្នុងភាពយន្ដបែបនេះ តែមានសុទិត្ថិនិយមថា «បើរូបរាងកាយខ្ញុំ អាចទ្រាំទ្ររួច វាជារឿងប្រសើរណាស់។ បើមិនអញ្ចឹងទេ វាមិនមែន​ជាការប្រយុទ្ធ តាមរបៀបរ៉ាមប៊ូទេ តែវាជាតួរអង្គរ៉ាមប៊ូ ដែលត្រូវប្រយុទ្ធនឹងជំងឺរបស់ខ្លួនទៅវិញ។»

បន្ទាប់ពីរ៉ាមប៊ូ មានតួអង្គមួយទៀត ដែលស្តាឡូន បានដើរសម្ដែងនៅក្នុងភាពយន្ដកន្លងមក គឺរ៉ុកឃី (Rocky)។ ហើយជាមួយនឹង តួអង្គទាំងនេះ ស្តាឡូន មានគំនិតចង់ដាក់បញ្ចូលគ្នា ហើយបង្កើតនូវតួអង្គមួយទៀត។ ស្តាឡូនពន្យល់ថា «ជីមមី (Jimmy) ជា​ការ​រួមបញ្ចូលគ្នា រវាងរ៉ាមប៊ូ និងរ៉ុកឃី។ ខ្ញុំសង្ឃឹមថា វានឹងក្លាយជាតួអង្គមួយ គួរអោយចូលចិត្តសម្រាប់ មនុស្សជំនាន់នេះ។»

តារាភាពយន្ដហូលីវូដ ដ៏ល្បីរួបនេះ ដែលជាសមិទ្ធិករ និងផលិតករផងនោះ បានបញ្ជាក់បន្ថែមថា លោកបានពង្រឹកខ្លួន ខ្លាំងជាង​មុន បន្ទាប់ពីធ្លាប់មានបញ្ហា ជាមួយនឹងស្ទូឌីយូថតភាពយន្ដ របស់ហូលីវូដ នៅពេលថតរឿង រ៉ុកឃី ទីមួយរូចមក។ លោកបានរំលឹក​ថា «បន្ទាប់ពីនោះមក ខ្ញុំបានផលិតខ្សែរភាពយន្ដ ដែលនិយាយពីមនុស្ស ដែលមានការជំនះ ទៅលើឧបសគ្គទាំងឡាយ។ អ្នកត្រូវ​ដឹង​ថា អ្នកមិនអាចពឹងពាក់អ្វីបាន ក្រៅតែពីខ្លួនអ្នកប៉ុណ្ណោះទេ។ មេរៀននេះ បានបង្រៀន និងជួយសង្គ្រោះខ្ញុំ៕»

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...