អង្គការ​​​អ្នក​យក​ព័ត៌មាន​គ្មានព្រំដែន RSF ថ្កោល​ទោស​ការ​ចាប់ ម៉ម​ សូណង់ដូ

អង្គការ​​​អ្នក​យក​ព័ត៌មាន​គ្មានព្រំដែន និងមជ្ឃមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃអង្គារទី ១៧កក្កដា ថ្កោលទោសយ៉ាងម្មឺងម៉ាត់ ចំពោះការចាប់ខ្លួន លោកម៉ម សូណង់ដូ នាយកវិទ្យុក្នុងស្រុកមួយ ឈ្មោះសំបុកឃ្មុំ អេហ្វអឹម ១០៥មេហ្គាហឺត កាលពីវេលាម៉ោង៩ ថ្ងៃអាទិត្យទី ១៥កក្កដាកន្លងមក។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: July 18, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការ​​​អ្នក​យក​ព័ត៌មាន​គ្មានព្រំដែន និងមជ្ឃមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃអង្គារទី ១៧កក្កដា ថ្កោលទោសយ៉ាងម្មឺងម៉ាត់ ចំពោះការចាប់ខ្លួន លោកម៉ម សូណង់ដូ នាយកវិទ្យុក្នុងស្រុកមួយ ឈ្មោះសំបុកឃ្មុំ អេហ្វអឹម ១០៥មេហ្គាហឺត កាលពីវេលាម៉ោង៩ ថ្ងៃអាទិត្យទី ១៥កក្កដាកន្លងមក។ អ្នកកាសែតអាយុ ៧១ឆ្នាំរូបនេះ ត្រូវបានរដ្ឋាភិបាលខ្មែរ​ ចោទពីបទជាអ្នកផ្ដួចផ្ដើមគំនិត អោយពលរដ្ឋធ្វើបាតុកម្ម ប្រឆាំងនឹងមន្ត្រីរាជការ សារធារណៈ និងចង់បង្កើត់តំបន់អបគម។


លោក ម៉ម សូណង់ដូ ពេលចុះពីរថយន្ដ ចូលទៅក្នុងតុលាការកាលពីថ្ងៃទី១៦កក្កដា។ រូបថត cen.com.kh

ក្នុងសេចក្ដីប្រកាស របស់មជ្ឃមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការ​​​អ្នក​យក​ព័ត៌មាន​គ្មានព្រំដែននោះ បាននិយាយថា «យើងសុំទៅរដ្ឋាភិបាលខ្មែរ អោយបំភ្លឺពីបទចោទប្រកាន់ ជាផ្លូវការ ដើម្បីដាក់ទំងន់ទោស លើអ្នកកាសែត នេះ (លោក ម៉ម សូណង់ដូ)។ ការចាប់ខ្លួននេះ ប្រៀបបាននឹងការទះកំផ្លៀងមួយ នៅក្រោយជំនួបកំពូលអាស៊ាន បានបញ្ចប់ ទៅ តែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅកម្ពុជា។ ជាការចាប់ចង់អ្នកមានសំលេងប្រឆាំងដ៏ទាន់ហន់ របស់អាជ្ញាធរខ្មែរ ខណៈដែលបណ្ដា អ្នកការទូត របស់ជំនួបអាស៊ាន ទើបតែចាកចេញពីប្រទេស។»

អង្គការឯករាជ្យទាំងពីរ បានបន្ថែមទៀតថា «ការចាប់ឃាត់ខ្លួន អ្នកបញ្ចេញសំលេងដើម្បីការពារសិទ្ធមនុស្ស បង្ហាញពី ភាពរសើបខ្លាំង របស់រដ្ឋាភិបាល ដែលមិនចង់នៅស្ងៀម នៅចំពោះ សកម្មភាពរបស់ សកម្មជនកម្ពុជាមួយចំនួន ដែលបាន ដាក់ពាក្យបណ្ដឹង ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (CPI) នោះ។»

លោកម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួន ដោយកងកម្លាំងនគរបាលស្លៀកពាក់ស៊ីវិល ប្រមាណជា២០នាក់ ពីក្នុងគេហដ្ឋាន របស់គាត់ ក្នុងទីក្រុងភ្នំពេញ។ តាមអាជ្ញាធរខ្មែរ លោកម៉ម សូណង់ដូ មានទោសកំហុសយ៉ាងធ្ងន់ ពីបទមានគំនិត ចង់បង្កើត រដ្ឋនៅក្នុងរដ្ឋ ឬពាក្យមួយទៀត តំបន់អបគម។ មេធាវីរបស់លោក គឺលោកសុខ សំអឿន បានប្រមើលពីទំងន់ ទោសរបស់ កូនក្ដីលោក ដែលអាចជាប់ទោសពី ៧ទៅ១៥ឆ្នាំក្នុងពន្ធនាគារ។

ដីកាចាប់ខ្លួន​ដែលចេញដោយ តុលាការរាជធានីភ្នំពេញ បានចោទ លោក ម៉ម សូណង់ដូ ​ពីបទ​ល្មើស​ទាក់ទង​នឹង​ការ​ផ្តួ​ម​ផ្តើមគំនិត​ ​ប្រឆាំង​អ្នករាជការ​សាធារណៈ បទ​ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុសច្បាប់​ ទៅ​នឹង​​ការបំពេញ​មុខងារសាធារណៈ​របស់​អាជ្ញាធរ បទ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ខុស​ច្បាប់​ និងបទ​ប្រឆាំង​អាជ្ញាធរ​ស្របច្បាប់ ក្នុងពេលធ្វើកុបកម្ម របស់ ប្រជាពលរដ្ឋ នៅខេត្រក្រចេះ កាលពីពាក់កណ្ដាលខែឧសភាកន្លងមក។ នៅក្នុងសវនាការ កាលពីរសៀលថ្ងៃច័ន្ទ ទី១៦កក្កដា អ្នកកាសែតចំណាស់រូបនេះ ត្រូវបានបញ្ជូនអោយទៅជាប់ឃុំ នៅពន្ធនាគារព្រៃសរ ក្រោយពីចៅក្រមស្រ្តីម្នាក់ បានសំរេចអោយឃុំខ្លួនលោក ក្នុងរយះពេល ៦ខែ ជាបណ្ដោះអាសន្ន។

រវាងពីថ្ងៃ ១៥ និងទី១៧ឧសភាមុននេះ បណ្ដាអ្នកភូមិប្រមា នៅក្នុងខេត្រក្រចេះ បានធ្វើកុបកម្មតវ៉ា ខាឃាំងក្រុមអាជ្ញាធរ ក្នុងការអនុវត្តដីការមួយ ដើម្បីដកហូតដីធ្លីពីពួកគាត់ ទៅអោយក្រុមហ៊ុនរោងចក្រមួយមកពីបរទេស។ នៅក្នុងព្រឹត្តិការណ៍នេះ កងកម្លាំងអាជ្ញាធរ បានធ្វើការបង្ក្រាបតបតរ ហើយបានធ្វើអោយមានរបួសជាច្រើននាក់ និងមានកុមារីអាយុ ១៤ឆ្នាំម្នាក់ ស្លាប់។

លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន​ សែន បានថ្លែងជាសារធារណៈ កាលពីថ្ងៃទី២៦មិថុនា អោយស្វែងរកចាប់ខ្លួន អោយខាងតែ បាន អ្នកបង្កហេតុនេះ និងជាពិសេសអ្នកដែលនៅពីក្រោយខ្នង ដែលពាក្យសំដីនេះ សំដៅលើ ជាលោក ម៉ម សូណង់ដូ បើទោះជាគេបានដឹងថា លោកបានស្ថិតនៅ​ឯបរទេស តាំងពីមុនថ្ងៃកើតហេតុម្លេះ។ ក្នុងពេលនោះ លោកបានជួបជាមួយ ក្រុមបណ្ដាជនកម្ពុជានៅបរទេស ដែល កំពុងតែដាក់ពាក្យបណ្ដឹង ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (CPI) ប្រឆាំងនឹង លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ពីបទរំលោភសិទ្ធមនុស្សក្នុងប្រទេស​កម្ពុជា។

បទបញ្ជា អោយស្វែងរកចាប់ខ្លួន លោក ម៉ម សូណង់ដូ របស់លោកនាយរដ្នមន្ត្រីខ្មែរ បានធ្វើឡើងក្រោយ តែមួយថ្ងៃ ប៉ុណ្ណោះ ពីការផ្សាយរបស់វិទ្យុសំបុកឃ្មុំរបស់ លោកម៉ម សូណង់ដូ នូវបទយកការណ៍មួយ ស្ដីពីពាក្យបណ្ដឹងនេះ។

លោកប៉ា ងួនទៀង នាយកមជ្ឃមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានលើកឡើងថា «ការចាប់ខ្លួនលោក ម៉ម សូណង់ដូ មានជាប់ទាក់ទងនឹង សកម្មភាពផ្សាយរបស់ វិទ្យុគាត់ ដែលគាត់បានប្រើប្រាស់វិទ្យុនេះ ផ្សាយជូនដំណឹងទៅ ប្រជាពលរដ្ឋរាប់លាននាក់ អោយបានដឹងពីព្រឹត្តិការណ៍ផ្សេងៗ។ គាត់បានក្លាយជាមនុស្សម្នាក់យ៉ាងសំខាន់ ។ អ្វីដែល រដ្ឋាភិបាលបានធ្វើការចោទប្រកាន់គាត់ ក្នុងនាមជាប្រធានសមាគមអ្នកប្រជាធិបតេយ្យនោះ វាគ្រាន់តែជាលេសមួយ ប៉ុណ្ណោះ។ ចលនាប្រឆាំងនឹងរដ្ឋាភិបាល បានរីកពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងបញ្ហាជាច្រើន នៅក្នុងសង្គម។ អាជ្ញាធរ បានសាកល្បងបន្ថយសំលេងរបស់ប្រជាពលរដ្ឋ អោយទៅជាគរថ្លង់ យ៉ាងលឿនជាទីបំផុត តាមដែលអាចធ្វើទៅបាន។ លោក ម៉ម សូណង់ដូ ជាមនុស្សម្នាក់ ក្នុងចំណោមអ្នកផ្សេងទៀត ដែលមានសំលេងអាចនឹងបំពងបាន។ ហើយសំខាន់ ជាងនេះ គឺគាត់មានស្ថានីយវិទ្យុមួយ ដែលធ្វើអោយគាត់ កាន់តែក្លាយជា ផ្ទាំងស៊ីបមួយរបស់ រដ្ឋាភិបាលថែមទៀត។ ប្រើសិនជា សកម្មភាពទាំងអស់នេះ របស់លោក ម៉ម សូណង់ដូ មិនខុសច្បាប់ ដូច្នេះគឺការឃាត់ខ្លួនគាត់ទៅវិញទេ ដែលខុសច្បាប់ នោះ។»

លោក អ៊ូ វីរះ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្ស នៅទីក្រុងភ្នំពេញ បានពន្យល់ថា «ការចាប់ខ្លួន លោក ម៉ម សូណង់ដូ គឺមាន ជាប់ទាក់ទងទាំងស្រុង ទៅនឹងសកម្មភាពរបស់គាត់ ជាអ្នកសារពត៌មាន។ វិទ្យុសំបុកឃ្មុំជាវិទ្យុតែមួយគត់ នៅក្នុងប្រទេស កម្ពុជា ដែលគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវីលផ្សេងទៀត អាចផ្សាយកម្មវិធីរបស់ខ្លួន ដោយសេរីបាន។ អំពើរបស់ រដ្ឋាភិបាល ជាការបំបាត់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ។»

លោក ម៉ម សូណង់ដូ ធ្លាប់បានរដ្ឋាភិបាលចាប់ខ្លួន យ៉ាងហោចណាស់ ក៏ពីរលើករួចមកហើយ ពីបទបង្ខូចកេរ្ត៍ឈ្មោះ ញុះញ៉ង់ និងបង្កើតអោយមានឧក្រិដ្ឋកម្ម៕

-----------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ fr.rsf.org និង ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...