ម៉ារីអូ ហ្គូមែស ចាក​ចេញ​ពី​បាយឺន​ម៉ូនិជ ទៅ​ក្រុម​ហ្វៀរ៉ិន​ទីណា

ខ្សែប្រយុទ្ធក្រុមបាយឺន ម៉ូនិជ (Bayern Munich) ម៉ារីអូ ហ្គូមែស (Mario Gomez) បានចាកចេញពីក្រុមម្ចាស់ជើងឯក​ឆែល​ពានលីក (Champions League) ហើយ ដើម្បីធ្វើការផ្សងព្រេងថ្មីមួយទៀត ទៅកាន់ក្រុមប្រទេសអ៊ីតាលី ហ្វៀរ៉ិនទីណា (Fiorentina)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធក្រុមបាយឺន ម៉ូនិជ (Bayern Munich) ម៉ារីអូ ហ្គូមែស (Mario Gomez) បានចាកចេញពីក្រុមម្ចាស់ជើងឯក​ឆែល​ពានលីក (Champions League) ហើយ ដើម្បីធ្វើការផ្សងព្រេងថ្មីមួយទៀត ទៅកាន់ក្រុមប្រទេសអ៊ីតាលី ហ្វៀរ៉ិនទីណា (Fiorentina)។


កីឡាករ ម៉ារីយ៉ូ ហ្គូម៉ែស នៅពេលលើកពានរង្វាន់ជើងឯកអ៊ឺរ៉ុប កាលពីពេលថ្មីៗនេះ។

ចំពោះតម្លៃក្នុងការផ្ទេរកីឡាករវ័យ ២៧ឆ្នាំរូបនេះ ក្លិបទាំង២ពុំបានបង្ហាញជាសាធារណៈនោះទេ ប៉ុន្តែបើតាមសេចក្តី​រាយការណ៏មួយពីប្រទេសអ៊ីតាលី បានឲ្យដឹងថា ក្លិបហ្វៀរ៉ិនទីណា បានចំណាយអស់ ១៧.២លានផោន (២៥.៦៨លាន​ដុល្លាសហរដ្ឋអាមេរិក)។

នាយកប្រតិបត្តិក្លិបបាយឺន ម៉ូនិជ លោកខាលហេនស៏ រ៉ាំមិនិក (Karl-Heinz Rummenigge) បានប្រាប់ដល់គេហទំព័រ​របស់ក្លិបថា៖ «វាជាបំណងប្រាថ្នា របស់ម៉ារីអូ ហ្គូមែស ដែលចង់ចាកចេញពីបាយឺន ម៉ូនិជ ទៅកាន់ក្រុមហ្វៀរ៉ិនទីណា។»

កីឡាករអន្តរជាតិអាឡឺម៉ង់ ហ្គូមែស បានជួយឲ្យបាយឺន ឈ្នះពានរង្វាន់កំពូលអ៊ឺរ៉ុប, ពានរង្វាន់បូដេសលីកា (Bundesliga) និងឈ្នះពានអាឡឺម៉ង់ (German Cup) កាលពីរដូវកាលមុន។ ប៉ុន្តែគាត់បានចូលលេងតែចំនួន ៩ប្រកួតតែប៉ុណ្ណោះ ក្នុង​ការប្រកួតក្នុងលីក។ ហើយគាត់ បានចូលលេង បានប្រមាណ ២ឬ៣នាទីចុងក្រោយតែប៉ុណ្ណោះ ក្នុងការប្រកួត​ឆែមពាន​លីក (Champions League) វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៥ ខែឧសភា។

ហ្គូមែស បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេ ក្នុងក្របខ័ណ្ឌបូដេសលីកា កាលពីគាត់ផ្ទេរពីក្រុមស្ទូដហ្គាដ (Stuttgart) មកចូលរួមជាមួយក្រុមបាយឺន ម៉ូនិជ កាលពីឆ្នាំ២០០៩។ គាត់រកគ្រាប់បាល់បញ្ចូលទីបាន ១១២គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន ១៧២ប្រកួត សម្រាប់ក្រុមបាយឺន។

លោករ៉ាំមិនិក បាននិយាយថា៖ «ហ្គូមែស បានជួយក្រុមឲ្យឈ្នះពានរង្វាន់បូដេសលីកាចំនួន ២លើក និងពានអាឡឺម៉ង់ ចំនួន២លើក។ អ្វីដែលសំខាន់ជាងនោះទៀតនោះ កាលពីរដូវកាលមុន គាត់បានរួមចំណែកជួយក្លិបឲ្យឈ្នះពានរង្វាន់៣ ក្នុងមួយរដូវកាល។»

លោកនាយកក្លិបរូបនេះដដែល បានបន្ថែមថា៖ «ខ្ញុំចង់និយាយអរគុណដល់គាត់ សម្រាប់ការបង្ហាញខ្លួនលេង​ឲ្យក្រុម​បាយឺន។ ក្នុងនាមតំណាងឲ្យក្លិប ខ្ញុំសូមជូនពរគាត់ ឲ្យមានសំណាងល្អ និងជោគជ័យនៅក្នុងក្រុមហ្វៀរ៉ិនទីណា។»

គួរបញ្ជាក់ថា ក្រុមហ្វៀរ៉ិនទីណា បានបញ្ចប់រដូវកាលត្រឹមចំណាត់ថ្នាក់លេខ៤ កាលពីរដូវកាលមុន នៅក្នុងក្របខ័ណ្ឌ​ស៊េរីអេ (Serie A) របស់អ៊ីតាលី ហើយក្រុមមួយនេះ នឹងមានកៅអី១ សម្រាប់ការប្រកួតវគ្គជម្រុះ (play-off round) នៅក្នុង​ក្រមខ័ណ្ឌអ៊ឺរ៉ូផាលីក (Europa League)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...