ប្រដាល់៖ ម៉ាតធូ ហល ចង់​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស

គាត់ដឹងថានេះអាចជាឱកាសចុងក្រោយរបស់គាត់ ដើម្បីក្លាយជាម្ចាស់ជើងឯកក្នុងកម្មវិធីនោះ ហើយនៅជំហ៊ានបន្ទាប់គាត់នឹងប្រកួតយកខ្សែក្រវ៉ាត់ ឡុនស្តល (Lonsdale) ជាបន្ត។ ហើយគាត់បាននិយាយថា គ្មានអ្វីដែលអាចធ្វើឲ្យគាត់បោះបង់គោលបំណងរបស់គាត់ ដែលចង់ក្លាយជាម្ចាស់ជើងឯកនោះទេ ទោះបីជាគាត់ស្រលាញ់ក្រុមបាល់ទាត់ម៉ែនញូក៏ដោយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករប្រដាល់ ម៉ាតធូ ហល (Matthew Hall) ដែលជាប្រិយមិត្តក្រុមបាល់ទាត់ម៉ែនឆេស្ទើ យូណៃធីត (Manchester United) មួយរូបដែរនោះ បានបោះបង់ក្តីសុបិន្តរបស់គាត់ ដែលចង់ធ្វើដំណើរទៅកីឡាដ្ឋាន បឺណាប៊ូ (Bernabeu) របស់ក្រុម រៀលម៉ាឌ្រីដ (Real Madrid) ដើម្បីចូលរួមមើលការប្រកួតបាល់ទាត់ឆែមពានលីក (Champions League) រវាងក្រុមខ្លាំង នៅអ៊ឺរ៉ុបទាំង២ កាលពីខែមុន។


កីឡាករប្រដាល់ ម៉ាតធូ ហល។

អតីតម្ចាស់ជើងឯក ប្រដាល់ទម្ងន់មធ្យម (light-middleweight) រូបនេះ ជាអ្នកគាំទ្រក្រុមម៉ែនញូ ជាយូរណាស់មកហើយ។ ប៉ុន្តែកីឡាកររូបនេះ ត្រូវបោះបង់ឱកាសនោះ ដោយសារតែ គ្រូរបស់គាត់ធ្វើការកោះហៅឲ្យទៅធ្វើការហ្វឹកហាត់ ដើម្បី ត្រៀមប្រកួតជាមួយនឹងកីឡាករ បីលី ចូសូនដឺ (Billy Joe Saunders)។

ហល នឹងត្រូវប្រកួតយកដំណែងជើងឯកក្នុងកម្មវីធី ខំម៉ន់វ៊ែល ឡៃមីដលវ៊េត នៅឯសង្វៀន យ៉កហល (York Hall) នៅថ្ងៃ​ព្រហស្បតិ៏សប្តាហ៏ក្រោយ។

គាត់ដឹងថានេះអាចជាឱកាសចុងក្រោយរបស់គាត់ ដើម្បីក្លាយជាម្ចាស់ជើងឯកក្នុងកម្មវិធីនោះ ហើយនៅជំហ៊ាន​បន្ទាប់​គាត់នឹងប្រកួតយកខ្សែក្រវ៉ាត់ ឡុនស្តល (Lonsdale) ជាបន្ត។ ហើយគាត់បាននិយាយថា គ្មានអ្វីដែលអាចធ្វើឲ្យ​គាត់​បោះបង់គោលបំណងរបស់គាត់ ដែលចង់ក្លាយជាម្ចាស់ជើងឯកនោះទេ ទោះបីជាគាត់ស្រលាញ់​ក្រុមបាល់ទាត់​ម៉ែនញូ​ក៏ដោយ។

កីឡាករដែលមកពីទីក្រុង មីដលតុន (Middleton) រូបនេះបាននិយាយថា «ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំ ពិតជាបានត្រៀមខ្លួន ដើម្បីធ្វើដំណើរទៅកាន់ បឺណាប៊ូ មែន។ ខ្ញុំធ្លាប់បានទៅកីឡាដ្ឋាន នូខេម របស់ក្រុម បាសេឡូណា (Barcelona) ប៉ុន្តែ​ខ្ញុំ​មិនដែលបានទៅកីឡាដ្ឋាន របស់ក្រុមរៀលម៉ាឌ្រីដនោះទេ។ វាជាក្តីសុបិន្តមួយរបស់ខ្ញុំ ក្នុងការទៅទីនោះ ហើយខ្ញុំគិត​ថា​ខ្ញុំប្រាកដជាបានទៅ ព្រោះខ្ញុំបានទិញសំបុត្រ និងបានត្រៀមចេញដំណើរទៅហើយ។»

គាត់បន្តថា «ប៉ុន្តែខ្ញុំមានការសម្រេចចិត្តដ៏លំបាកមួយ ដោយខ្ញុំមិនអាចបោះបង់ការវឹកហាត់បានទេ។ នេះជាអាជីពរបស់ខ្ញុំ ដូច្នេះវាជាជម្រើសទីមួយ។ វាជាការប្រកួតមួយដ៏ធំសំរាប់ខ្ញុំ ដែលខ្ញុំត្រូវតែធ្វើឲ្យបានល្អ ហើយវាក៏មិនមានឱកាស​បែបនេះ​ច្រើននោះដែរ។»

ហល បានបាត់បង់ខ្សែក្រវ៉ាត់ កាលពីឆ្នាំ២០០៩ ដោយវាយចាញ់កីឡាករ អាធូនី ស្មល (Anthony Small) នៅក្នុងសង្វៀន​ម៉ែនឆេស្ទើ (Manchester)។ ចាប់តាំងពីពេលនោះមកអាជីពរបស់គាត់ហាក់ដូចធ្លាក់ចុះដុនដាប ដោយប្រកួតចាញ់កីឡាករ លូកាសខូនិកនី (Lucas Konecny) ក្នុងការប្រកួតដណ្តើមជើងឯកទ្វីបអ៊ឺរ៉ុប ហើយបន្ទាប់មកទៀតវាយចាញ់កីឡាករ សាមវ៊ែប (Sam Webb) និងកីឡាករ ការី អូសាលីវ៉ាន (Gary O’Sullivan) ដោយពិន្ទុកាលពីឆ្នាំមុន។

ប៉ុន្តែនៅចុងឆ្នាំ២០១២ គាត់ធ្វើបានល្អឡើងវិញ ដោយប្រកួតឈ្នះកីឡាករ លី ណូបល (Lee Noble) មុនពេលដែល​គាត់​មានឱកាស ត្រូវប្រកួតដណ្តើមខ្សែក្រវ៉ាត់ពីកីឡាករ ចូសូនដឺ នេះ។

អតីតកីឡាករអូឡាំពិក ចូសូនដឺ ធ្វើបានយ៉ាងអស្ចារ្យក្នុងអាជីពរបស់គាត់ ដែលប្រកួត១៦លើក មិនដែលចាញ់សោះ ហើយ​ក៏ជាកីឡាករមួយដែលល្បីល្បាញក្នុងប្រទេសអង់គ្លេស។

ប៉ុន្តែកីឡាករ ហល ជឿជាក់ថា គាត់នឹងវាយឲ្យកីឡាករវ័យ ២៣ឆ្នាំរូបនេះ ដួលរាបដល់ដី៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...