ស៊ាំស្ស៊ុង ចេញម៉ាស៊ីនថត«ហ្គាឡាក់ស៊ី អ៊ិនអ៊ិច» ជំនាញខាងប្តូរកាណុង (រូបភាព)
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមស៊ាំស្ស៊ុងបានប្រកាសចេញនូវ ប្រភេទកាមេរ៉ាថ្មី ដែលអាចប្តូរកាណុងបានច្រើនប្រភេទ លើកដំបូងបង្អស់ ដែលដំណើរការដោយប្រព័ន្ធអេនដ្រយ (Android) មានឈ្មោះថា «ហ្គាឡាក់ស៊ី អ៊ិនអ៊ិច» (Galaxy NX)។ ឧបករណ៏នេះ ជាជំនាន់ក្រោយថ្មីមួយទៀត បន្ទាប់ពី «ហ្គាឡាក់ស៊ី កាមេរ៉ា» (Galaxy Camera) ដែលនាំមកនូវទំហំធំជាងមុន និងកាណុងគ្រប់បែប។
ហ្គាឡាក់ស៊ី អ៊ិនអ៊ិចនេះ នឹងធ្វើឲ្យអ្នកប្រើប្រាស់មានការជាប់ចិត្ត ជាមួយនឹងគុណភាពរូបភាពយ៉ាងច្បាស់ល្អ ជាមួយនឹងទំហំ ២០.៣មេហ្គាភិចស្ស៊ែល និងអាចថតជាវីឌីអូ បានទំហំ១០៨០ភិចស្ស៊ែល។
អ្វីដែលជាលក្ខណៈពិសេសដ៏អស្ចារ្យបំផុតរបស់វានោះ ជាមួយនឹង «ហ្គាឡាក់ស៊ី អ៊ិនអ៊ិច» អ្នកអាចប្រើប្រាស់ប្រភេទកាណុងណាមួយដែលអ្នកពេញចិត្តបានយ៉ាងអស់ដៃ ដែលមានជាច្រើនប្រភេទឲ្យជ្រើសរើសដូចជា៖ pancake lenses, fish eye lenses, long primes និង zoom lenses។
លក្ខណៈសម្បត្តិរបស់កាមេរ៉ា «ហ្គាឡាក់ស៊ី អ៊ិនអ៊ិច» ពិសេសៗទៀត មានដូចជា៖
• កាមេរ៉ាទំហំ៖ ២០.៣មេហ្គាភិចស្យ៊ែល
• អេក្រង់ទំហំ៖ ៤.៨អ៊ីញ ប្រភេទ HD TFT LCD
• ប្រតិបត្តិការ៖ ប្រព័ន្ធអេនដ្រយ ៤.២.២ (Android 4.2.2)
• ម៉ាស៊ីនទំហំ៖ ១.៦ជីហ្គាអែក ប្រភេទ quad-core processor
• អង់ចងចាំ (RAM)៖ ២ជីហ្គាបៃ
• អាចផ្ទុកបាន៖ ១៦ជីហ្គាបៃ និងអាចបន្ថែមកាតបានដល់ ៦៤ជីហ្គាបៃ
• វិមាត្រ៖ ១៣៦.៥ X ១០១.២ X ២៥.៧មីលីម៉ែត្រ
• ទម្ងន់៖ ៤៩៥ក្រាម
• ថ្មមានកំរិតថាមពល៖ ៤៣៦០មីលីអំពែម៉ោង
ជាងនេះទៅទៀត កាមេរ៉ាស៊េរីទំនើបនេះ មានប្លូធូស ៤.០ (Bluetooth 4.0) និងមានប្រព័ន្ធវៃហ្វាយ (Wi-Fi a/b/g/n) ដែលអាចភ្ជាប់អ៊ីនធើណែត និងភ្ជាប់ទៅនឹងទូរស័ព្ទដៃឆ្លាតវ៉ៃ បានយ៉ាងងាយស្រួលផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមហ៊ុនពុំទាន់បង្ហាញពីតម្លៃឲ្យដឹងនៅឡើយទេ៕
សូមទស្សនារូបភាពមួយចំនួនបន្ថែម ដូចខាងក្រោម៖
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ