១០យ៉ាងដែល Galaxy S4 ល្អជាង iPhone 5

ដោយសារមានការចង់ដឹង ថាតើទូរស័ព្ទGalaxy S4 នេះ អាចមានសមត្ថភាពតទល់ជាមួយ iPhone 5 បែបណា​នោះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយកការប្រៀបធៀប រវាងទូរស័ព្ទទំនើបទាំងពីរនេះ មកជម្រាបជូន​ដូច​ត​ទៅ។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: January 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយសារមានការចង់ដឹង ថាតើទូរស័ព្ទ Galaxy S4 នេះ អាចមានសមត្ថភាពតទល់ជាមួយ iPhone 5 បែបណា​នោះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយកការប្រៀបធៀប រវាងទូរស័ព្ទទំនើបទាំងពីរនេះ មកជម្រាបជូន​ដូច​ត​ទៅ។


រវាងទូរស័ព្ទដែលអ្នកប្រើប្រាសកំពុងពេញនិយមទាំងពីរ ទូរស័ព្ទណាគ្រាន់ជាងគេ? (រូបថត 9to5mac.com)

បច្ចេកវិទ្យា - Galaxy S4 បានរចនាចេញមកដោយប្រើប្រាស់ hardware និង software ចុងក្រោយបំផុត ដែលមាន​ដូចជា កាមេរ៉ា ១៣មេហ្កា​ភិចសែល បច្ចេកវិទ្យាខ្សែភ្នែក ហើយនឹងការប្រើប្រាស់ដោយមិនចាំបាច់​ប៉ះ​អេក្រង់ថែម​ទៀតផង។ ចំណែក​ឯទូរស័ព្ទ iPhone 5 វិញ នៅតែជាទូរស័ព្ទមួយដែលធម្មតានៅឡើយ ដែលពុំមានបច្ចេកវិទ្យា​ទំនើប​ដូច Galaxy S4 នោះទេ។

  1. ប្រព័ន្ធដំណើរការរបស់ Galaxy S4 លឿនជាង iPhone 5 - Galaxy S4 ប្រើប្រាស់ ប្រព័ន្ធដំណើរការ Quad-Core ដែល iPhone 5 ប្រើត្រឹមតែ Dual-Core តែប៉ុណ្ណោះ។ គេបានធ្វើការសាកល្បង Galaxy S4 ជាមួយនឹងទូរស័ព្ទ Smart ដ៏ទៃទៀតរួមទាំង iPhone 5 ផងដែរ ហើយគេបានឃើញថា Galaxy S4 មានល្បឿនលឿនជាង iPhone 5 ស្ទើរតែ២ដង។
  2. អេក្រង់របស់ Galaxy S4 ធំជាង - Galaxy S4 មានអេក្រង់រហូតដល់ទៅ ៥-inches ដែលអាចមើលឃើញ​កម្មវិធី​ច្រើនជាង មើលវិឌីអូបានធំជាង ហើយថែមទាំងច្បាស់ជាងថែមទៀតផង។
  3. Galaxy S4 មានកញ្ចប់កាមេរ៉ាល្អជាង - កាមេរ៉ារបស់ Galaxy S4 គឺរហូតដល់ទៅ ១៣ មេហ្កាភិចសែល ដែល iPhone 5 មានត្រឹមតែ ៨ មេហ្កាភិចសែលតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត Galaxy S4 កាមេរ៉ារបស់ Galaxy S4 មានកម្មវិធីជាច្រើនដែលធ្វើឲ្យអ្នកប្រើប្រាស់ធម្មតា មានអារម្មណ៍ថាខ្លួនដូចជាអ្នកជំនាញយ៉ាងអញ្ចឹង។ វា​ក៏​មានភាពងាយស្រួលក្នុងការកែលំអរ និង ចែករំលែកទៅមិត្តផ្សេងទៀតផងដែរ។
  4. Galaxy S4 ដូចជាយល់ដឹងជាង - បច្ចេកវិជ្ជាចុងក្រោយនៃ Android OS បានភ្ជាប់មកជាមួយនឹង Galaxy S4 ដែលក្រៅពីការទាញយកកម្មវិធីមកប្រើ និង ប្រើសម្រាប់ហៅចេញ ឬ ទទួលការហៅចូល Galaxy S4 អាចធ្វើជា សម្រាប់បញ្ជាទូរទស្សន៍ Samsung បានទៀតផង។
  5. Galaxy S4 អាចប្រើប្រាស់បានជាមួយនឹងគ្រប់ SimCard - មិនដូចជា iPhone 5 កាលពីចេញដំបូងអាចប្រើ​ប្រាស់​សម្រាប់តែប្រព័ន្ធ T-mobile ដែលធ្វើឲ្យអតិថិជនមួយចំនួនត្រូវធ្វើការរង់ចាំ។
  6. អេក្រង់របស់ Galaxy S4 មានរូបភាពម៉ត់ជាង - iPhone 5 Retina Display មានភាពម៉ត់នៃអេក្រង់ 1136x640 ភិចសែល ដែលមាន 326 ភិចសែលក្នុងមួយអ៊ីង។ ប៉ុន្តែសម្រាប់ Galaxy S4 មានភាពម៉ត់នៃអេក្រង់ដល់ទៅ 1920x1080 ភិចសែលដែលមាន 441 ភិចសែលក្នុងមួយអ៊ីង។
  7. ឥឡូវនេះ Google មានភាពរីកចម្រើនជាង Siri បន្តិចហើយ - ថ្វីត្បិតតែនេះជាបច្ចេកវិជ្ជារបស់ Android ក៏ដោយ ក៏យើងអាចចាត់ទុកជាបច្ចេកវិជ្ជាមួយរបស់ Galaxy S4 ល្អជាង iPhone 5 ដែរ។ ពេលដែលអ្នកចង់ធ្វើដំណើរ​ទៅណាមកណា វានឹងប្រាប់អ្នកពីអាកាសធាត់នៅតំបន់ដែលអ្នកចង់ទៅ ដែល Siri មិនអាចធ្វើបានឡើយ។
  8. Galaxy S4 មាន Ram ធំជាង iPhone 5 - Galaxy S4 មាន Ram ដល់ទៅ 2GB ដែលអាចប្រើប្រាស់កម្មវិធី​បាន​ច្រើន iPhone 5 ក្នុងពេលតែមួយ ព្រោះថា iPhone 5 មានត្រឹមតែ 1GB តែប៉ុណ្ណោះ។
  9. Galaxy S4 អាចដោះថ្មចេញបាន - វាមានភាពងាយស្រួលក្នុងការដោះថ្មពេលដែលទូរស័ព្ទគាំង ឬ មានបញ្ហាអ្វី មិនចាំបាច់ចាំយូរដូច iPhone 5 ឡើយ។
  10. អ្នកប្រើប្រាស់អាចបង្កើន Memory របស់ Galaxy S4 - Galaxy S4 អាចដាក់ Memory បន្ថែមបាន មិនដូចជា iPhone 5 ដែលមិនអាចបន្ថែមបានឡើយ។

--------------------------------------
ដោយ៖ វ៉ន ដារ៉ា - ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...