តើ​កម្មករ​​អាច​​រស់​នៅ​ដោយ​សមរម្យ ជា​មួយ​ប្រាក់​ខែ​១០០​ដុល្លា​បាន​ឬ?

«តើប្រាក់ខែ១០០ដុល្លា អាចធ្វើអោយកម្មកររស់បានដោយសមរម្យបានដែរឬទេ បើមើល​ទៅ​លើការស្ថានភាព​សេដ្ឋកិច្ច​កម្ពុជាបច្ចប្បន្ន ខណៈពេលក្រសួងការងារ និងសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) បញ្ជាក់ជំហរនៅ​ថ្ងៃសុក្រនេះថា នឹងមិនមានការប្រជុំដំឡើងប្រាក់ឈ្នួលកម្មករឡើងវិញ នៅឆ្នាំនេះបន្តទៀតនោះ?» ជាប្រធានបទ​មួយដែលអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ​ធ្វើការចោទ​សួរ​គ្នាទៅវិញទៅមក ដោយសារតែ​សមាគមតំណាងឲ្យថៅកែរោងចក្រមួយនេះ រួមនឹងរដ្ឋាភិបាលផង បានសម្រេចឲ្យប្រាក់ឈ្នួលទៅកម្មករ ត្រឹមតែ​១០០ដុល្លាប៉ុណ្ណោះ ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«តើប្រាក់ខែ១០០ដុល្លា អាចធ្វើអោយកម្មកររស់បានដោយសមរម្យបានដែរឬទេ បើមើល​ទៅ​លើការស្ថានភាព​សេដ្ឋកិច្ច​កម្ពុជាបច្ចប្បន្ន  ខណៈពេលក្រសួងការងារ និងសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) បញ្ជាក់ជំហរនៅ​ថ្ងៃសុក្រនេះថា នឹងមិនមានការប្រជុំដំឡើងប្រាក់ឈ្នួលកម្មករឡើងវិញ នៅឆ្នាំនេះបន្តទៀតនោះ?»  ជាប្រធានបទ​មួយដែលអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ​ធ្វើការចោទ​សួរ​គ្នាទៅវិញទៅមក ដោយសារតែ​សមាគមតំណាងឲ្យថៅកែរោងចក្រមួយនេះ រួមនឹងរដ្ឋាភិបាលផង បានសម្រេចឲ្យប្រាក់ឈ្នួលទៅកម្មករ ត្រឹមតែ​១០០ដុល្លាប៉ុណ្ណោះ ។


ក្រុមកម្មករ កម្មការិនី កំពុងឈរនៅហាលភ្លៀង ដើម្បីរងចាំដំណោះស្រាយ នៅខាងមុខតុលាការខេត្តកំពង់ស្អឺ កាលពីខែមិថុនា ឆ្នាំ២០១៣។ (រូបថត REUTERS/Samrang-Pring)

សេដ្ឋកិច្ចកម្មករ - ទំនិញនៅលើទីផ្សារចាប់ផ្តើមឡើងថ្លៃ យ៉ាងគំហុក សូម្បីតែអាជីវករនៅតាមផ្សារមួយចំនួន​ក៏​ត្អូញ​ត្អែរពីបញ្ហានេះដែរ ថ្មីៗនេះក្រសួងការងារបានសំរេចតម្លើងប្រាក់ឈ្នួលគោលរបស់កម្មករ កម្មការិនីរោងចក្រកាត់ដេរ​នៅកម្ពុជា១០០ដុល្លា តើវាអាចឆ្លើយតបទៅនឹងតម្លៃទំនិញនៅលើទីផ្សារនោះបានដែរឬទេ?

បើមើលទៅលើការចំណាយរបស់កម្មករ ត្រូវចំណាយទៅលើថ្លៃផ្ទះ ទឹកភ្លើង ថ្លៃហូបចុកប្រចាំថ្ងៃ ហើយមួយ​ចំណែក​ទៀត​ ត្រូវផ្ញើទៅគ្រួសារនៅឯស្រុកកំណើត។ មិនតែប៉ុណ្ណោះ នៅខណៈពេលដែល​រដ្ឋាភិបាលតម្លើងប្រាក់ខែ​អោយ​កម្មករ ម្ចាស់ផ្ទះជួលមួយចំនួនឆ្លៀតឱកាសតម្លើងប្រាក់ឈ្នួលនេះ ទៅតម្លើងថ្លៃឈ្នួលផ្ទះរបស់ខ្លួនដែរ។ កម្មករមួយ​ចំនួនរអ៊ូថា ការតម្លើងប្រាក់ឈ្នួលនេះ គឺសំរាប់តែអោយទៅម្ចាស់ផ្ទះ។

ទាក់ទិនបញ្ហានេះដែរ កន្លងមកក្នុងពេលដែលកម្មករ កំពុងធ្វើបាតុកម្មទាមទារប្រាក់ខែអប្បបរមា១៦០ដុល្លា យុវជន​មួយរូបមកពីសហព័ន្ធសហជីបយុវជនឯករាជ្យ ដែលតំណាងអោយកម្មករទាំងអស់ បានលើកពីទុក្ខលំបាក​របស់​កម្មករថា «បើប្រាក់ខែដែលរដ្ឋាភិបាលផ្តល់អោយតែប៉ុណ្ណឹង តើកម្មករយកទៅចាយអីគ្រាន់ បើប្រាក់ខែ​មិនទាន់​ឡើង​ផង ថ្លៃឈ្នួលផ្ទះ ទឹកភ្លើងឡើងមុនទៅហើយ។ ទំនិញនៅលើទីផ្សារឡើងថ្លៃហួសហេតុ សូម្បីតែ មីកាលពីមុន​មួយ​កញ្ចប់ ប្រាំរយរៀល តែឥលូវមួយកញ្ចប់ប្រាំពីររៀល ដែលសូម្បីតែលៀលហាលនឹងក៏ឡើងថ្លៃដែរ មួយវិញទៀត កាល​ពីមុនបាយមួយពាន់ហូបសល់ តែឥលូវបីពាន់ហូបមិនឆ្អែតផង តើអោយកម្មករស់យ៉ាងម៉េច?»

ចំណែកឯម្ចាស់ទំព័រមួយឈ្មោះ សុវណ្ណា ចាន់(sowanna chan) ដែលឈឺឆ្អាល និងព្រួយបារម្ភណ៏ពីការជីវភាព​រស់​នៅរបស់កម្មករនោះ បានផ្សាយរូបភាពមួយ ដែលមានសរសេរ​អក្សរដោយដៃថា «១០០ដុល្លាត្រូវ​បែងចែក​ទៅ​ថ្លៃផ្ទះ​៣០ដុល្លា ថ្លៃហូបចុក៤០ដុល្លា ថ្លៃឡានជិះ១៥ដុល្លា និងចំណាយផ្សេងៗ១៥ដុល្លា»។ ឃ្លាមួយទៀត ដែលបញ្ជាក់​ពី​ការរស់នៅរបស់កម្មករដែរ បានបកស្រាយពន្យល់ថា វាមិនអាចគ្រប់គ្រាន់​ទៅនឹងបា្រកក់​១០០ដុល្លាបានទេ។ «សរុប​មកលុយ ១០០ដុល្លាហ្នឹង មិនទាន់គិតពីការឈឺស្កាត់ និងលុយផ្ញើទៅផ្ទះបន្តិចបន្ទួចផង! ឯលុយសល់? តើខ្ញុំត្រូវធ្វើ​ការ​ត្រឹមតែម៉ារស់ៗ ម៉ាជីវិតឬយ៉ាងណា?»

ចំណែកម្ចាស់ហ្វេសប៊ុកមួយទៀតឈ្មោះថា អ៊ឹម និស្ស័យ បានសរសេរនៅក្នុងទំព័ររបស់ខ្លួន ដែលចោទជា​សំណួរ​យ៉ាងខ្លីថា «តើមានអ្នកណាចាយបានទេ ក្នុងមួយខែ?» ជាសំណួរមួយ ចង់អោយអ្នកដែលជាមិត្តរបស់ខ្លួន ជួយឆ្លើយ​ចំពោះបញ្ហាដែលប្រាក់ខែកម្មករទទួលបាន១០០ដុល្លា។

ក្នុងបទសម្ភាសន៏មួយ ជាមួយលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ មុនរូប​លោកត្រូវបានឃាត់ខ្លួននោះ លោកក៏បានលើកឡើងដែរថា «ការតម្លើងប្រាក់ខែ នេះវាមិនស្រប ទៅនឹងស្ថានភាព​សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ននោះទេ ព្រោះសព្វថ្ងៃទំនិញសព្វសារពើឡើងថ្លៃ ដែលធ្វើអោយកម្មករ​មិន​អាចរស់នៅដោយ​សមរម្យបាន»។

ពាក់ព័ន្ធនឹងបញ្ហាប្រាក់ខែកម្មករនេះអ្នកជំនាញខាងសេដ្ឋកិច្ចលោក ស្រី ចន្ធីប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា ក៏​ធ្លាប់​បានអោយទស្សនារដ្ដីមនោរម្យព័ងអាំងហ្វូដឹងដែរថា «បើយើងគិតទៅ ប្រាក់ខែ១៦០ដុល្លា មិនទ្រទ្រង់នឹងស្ថានភាព​ថ្លៃទំនិញបច្ចុប្បន្នបានឡើយ ហើយម្យ៉ាងទៀតគាត់ត្រូវចិញ្ចឹមគ្រួសារផងនោះ ប្រាក់ខែ១៦០ហ្នឹងរស់ស្ទើរតែពិបាក។» ដូច្នេះ បើតាមការបកស្រាយរបស់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ១៦០ដុល្លានៅតែធ្វើអោយេជីវភាពកម្មករ មិនទាន់មាន​លក្ខណៈធូរធារនៅឡើយទេ ចុះទម្រាំតែ១០០ដុល្លា តើកម្មករអាចរស់នៅដោយសមរម្យបានដោយរបៀបណា?

-------------------------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...