ចូល​វត្ត​មិន​ធ្វើ​បុណ្យ ចូល​ទៅ​ខ្ចី​កាំបិត​ពី​យាយ​ជី... មក​សម្លាប់​ខ្លួន

ចូលវត្ត មិនទៅធ្វើបុណ្យទេ តែគ្រាន់តែទៅថ្វាយបង្គុំ​ព្រះសង្ឃរួច ក៏ទៅសុំខ្ចីកាំបិតពីយាយជី មកអាក សម្លាប់​ខ្លួន។ សំណាង​ល្អ ដែលមានអ្នកឃើញទាន់ បានជួយឃាត់បុរសម្នាក់នេះ មិនឲ្យវិនាសកម្មកើតឡើងបាន។ បច្ចុប្បន្ន បុរស​ខាង​លើ​ត្រូវ​បាន​បញ្ជូន ទៅសួរនាំបន្ថែម នៅប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៣ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 13, 2015
  • ប្រធានបទ: អត្តឃាត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅរដូវកាលភ្ជុំបិណ្ឌឆ្នាំនេះ ចាប់ពីថ្ងៃបិណ្ឌទីមួយ ត្រូវថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃ ទី០៣ ខែ​តុលានេះ ត្រូវនឹងបិណ្ឌ០៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ ទាំង១៥វេន។ តែនៅព្រឹកថ្ងៃបិណ្ឌ០៦ ត្រូវនឹថ្ងៃទី០២ ខែ​តុលា​នេះ ស្រាប់មានហេតុការណ៍ ដ៏ភ្ញាក់ផ្អើលមួយ នៅក្នុងវត្ត«នន្ទមុនី» ខណ្ឌមានជ័យ ដោយបុរសម្នាក់ ចូល​ក្នុង​វត្តមិនធ្វើបុណ្យ បែរជាចូលទៅខ្ចីកាំបិត ពីយាយជី ដើម្បីយកមកអាក សម្លាប់ខ្លូនទៅវិញ។

អ្នកនៅក្នុងហេតុការណ៍ បានឲ្យដឹងថា បុរសម្នាក់ វ័យប្រមាណជា៤០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ មិនដឹង​ជាមានបញ្ហាអ្វី បានដើរចូលក្នុងវត្ត​«នន្ទមុនី» នៅភូមិដំណាក់ធំទីមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចចូលទៅថ្វាយបង្គុំ គ្រូចៅអធិការវត្ត។ បន្ទាប់មក បានចុះទៅខ្ចីកាំបិតប៉័ងតោមួយ ពី​យាយ​ជី ដោយនិយាយថា យកទៅចិតផ្លៃឈើ... តែដឹងអី ស្រាប់តែបុរសរូបនេះ បានយកកាំបិតប៉័ងតោនេះ ទៅអាក​ខ្លូនឯង បង្កការច្រួលច្របល់ពេញវត្ត។

ការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ត្រូវនឹងថ្ងៃបិណ្ឌ០៦ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងធ្វើបុណ្យភ្ជុំបិណ្ឌសន្សុំកុសល និងដើម្បីឧទ្ទិស ដល់ញាតិសន្តាន ដែលបានលាចាកលោក ទៅកាន់លោកខាងមុខគ្រប់ជំនាន់។

តាមប្រសាសន៍ របស់លោកយាយ សុំ គឹមលី ដែលជាយាយជី នៅវត្តខាងលើ ឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ដឹងថា នៅថ្ងៃកើតហេតុ លោកយាយឃើញបុរសខាងលើ ដើរតម្រង់ចូលវត្ត តែម្នាក់ឯងរួច ចូលទៅថ្វាយ​បង្គុំ​គ្រូ​ចៅអធិការ នៅលើព្រះវិហារ សុំខមាទោសអ្វីមិនដឹង។ បន្ទាប់មក ចុះទៅខ្ចីកាំបិតអ្នកលក់ដូង នៅជិត​ព្រះវិហារ តែម្ចាស់គេមិនឲ្យ។ ទាល់តម្រិះ បុរសខាងលើបានចូលទៅខ្ចីកាំបិត ពីយាយជី ដោយកុហកថា «យក​ទៅ​ចិត​ផ្លែ​ឈើ​ហូប» លោកយាយ មិនកំណាញ់នោះទេ បានឲ្យកាំបិតមួយ ទៅបុរសខាងលើ ដោយ​គ្មាន​សង្ស័យ។ ស្រាប់តែមួយសន្ទុះក្រោយមក លោកយាយបញ្ជាក់ថា មានពុទ្ធបរិស័ទចំណុះជើងវត្ត ផ្អើល​មក​មើល ថា​មាន​មនុស្ស​អាក សម្លាប់ខ្លូនក្នុងវត្ត។

លោកយាយបានដើរសំដៅ ទៅកន្លែងកើតហេតុ ឃើញច្បាស់ជាក់ គឺពិតជាបុរស ដែលបានមកខ្ចីកាំបិត ដោយកុហតថា យកចិតផ្លែឈើ ពីពេលមុននេះ។ ភ្លាមៗនោះ អ្នកជិតខាងវត្ត បានជួយសង្គ្រោះទាន់ពេល ព្រោះស្នាមរបួសទើបតែ ហូរឈាមចេញពីក ខ្លះៗប៉ុណ្ណោះ មិនទាន់មានគ្រោះថ្នាក់ ដល់ជីវិតនោះទេ។ ក្រោយ​ពីភ្ញាក់ផ្អើល អ្នកជិតខាងបានផ្តល់ដំណឹងនេះ ទៅសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីនាំខ្លួន​បុរស​ខាង​លើ ទៅ​សួរនាំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...