«គន្ធបុប្ផាមហាសន្តោស» របស់ អ៊ាម វន្នី ធ្វើឲ្យអ្នកស្ដាប់«យំ»?
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ០៣ តុលា ២០១៥
- កែប្រែចុងក្រោយ: October 13, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បទចម្រៀងនេះ ជាបទរបស់ផលិតកម្ម «Basba Media» ដែលបានបកស្រាយ តាមរយះសំនៀងលោក អ៊ាម វន្នី និងជាស្នាដៃនិពន្ធផ្ទាល់ របស់លោកផងដែរ។ តាមពិត បទនេះត្រូវបានដាក់បញ្ជូល ក្នុងគេហទំព័រ យូធូប តាំងពី២ខែមុនមកម្លេះ តែដោយសារផលិតកម្មនេះ មិនសូវមានអ្នកស្គាល់ ម្យ៉ាងទៀតអ្នកច្រៀងខ្លួនលោក ក៏មិនមានឈ្មោះបោះសំលេង នៅឡើយដែរ ទើបចម្រៀងមួយនេះ មិនសូវមានការចាប់អារម្មណ៍។
ប៉ុន្តែពេលនេះ អ្នកចម្រៀង អ៊ាង វន្នី ចាប់ផ្ដើមត្រូវបានគេស្គាល់ តាមរយះបទចម្រៀង «ខ្ញុំជាអ្នកខេត្តបាត់ដំបង» ហើយរូបលោក ក៏ជាបេក្ខជនដែលប្រលង ក្នុងកម្មវីធី ខេមបូឌាន អាយឌល (Cambodian Idol) ដែលមានអ្នកគាំទ្រយ៉ាងច្រើន ថាលោកច្រៀងពិរោះ ហើយមានសមត្ថភាពនិពន្ធបទចម្រៀង ដោយខ្លួនឯងទៀត។
«គន្ធបុប្ផាមហាសន្តោស» បទចម្រៀងមនោសញ្ចេតនាដ៏កំសត់ និងច្រៀងដោយសំលេងពិរោះ រណ្តំចិត្ត ស្តាប់ហើយចង់ស្រក់ទឹកភ្នែកនេះ បានច្រៀងរៀបរាប់ថា មន្ទីរពេទ្យគន្ធបុប្ផា ជាទីរំពឹងដែលជួយស្រោចស្រង់ជិវិត របស់កុមារជាច្រើន ដែលមានជម្ងឺ និងបញ្ជាក់ពីទឹកចិត្ត ថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះមន្ទីរពេទ្យនេះ។ ជាចុងក្រោយ នៅពេលអនាគត សង្ឃឹមថាមន្ទីពេទ្យនេះ នឹងនៅតែស្ថិតស្ថេរ ដើម្បីជាក្តីសង្ឃឹមរបស់កុមារ។
គួររំលឹកថា មន្ទីពេទ្យគន្ធបុប្ផា ដែលមានលោកវេជ្ជបណ្ឌិត បេអាត រិឆ្នឺរ ប្រធាននិងជាស្ថាបនិកនោះ ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩៩២។ រហូតមកដល់បច្ចុប្បន្ន មន្ទីពេទ្យខាងលើ មានបុគ្គលិកពេទ្យប្រមាណ២៥០០នាក់ ដែលប្រចាំការរាល់ថ្ងៃ នៅក្នុងសេវាទទួលពិនិត្យព្យាបាលកុមារ ពីគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេស ដោយមិនគិតថវិកា៕
» ចង់ដឹងថា ពិរោះនិងមានន័យយ៉ាងណា សូមស្ដាប់ និងទស្សនាដូចខាងក្រោម៖