សតិ​មិន​គ្រប់ មេឃ​ក្ដៅ​ប្រុង​ចុះ​មុជ​ទឹក​ស្រះ តែ​រអិល​លង់​ស្លាប់

បន្ទាប់ពីធ្វើដំណើរកាត់ភូមិ ទៅបុណ្យនៅភូមិផ្សេង លុះមកដល់កណ្តាលផ្លូវ ដោយអាកាសធាតុក្តៅពេក បាន​ចុះ​មុជ​ទឹក​នៅ​ក្នុង​ស្រះ។ តែយុវជន ដែលគេស្គាល់ថា ជាមនុស្សមិនសូវ មានសតិគ្រប់គ្រាន់ បានរអឹលជើង ទៅកន្លែងទឹក​ជ្រៅ ក៏​លង់​ស្លាប់​តែ​ម្តង ដោយគ្មានអ្នកណាជួយទាន់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៨ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 18, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជនរងគ្រោះ ដែលបានស្លាប់ ដោយសារលង់ទឹកនេះ ឈ្មោះ ផេង សំដារា ហៅ សំ អាយុ២០ ឆ្នាំ ជាកូន​ប្រុស​របស់មេភូមិ លោក ផេង សំអឿន និង អ្នកស្រី អ៊ិន យ៉ូ រស់នៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ។ លោកមេភូមិ ដែលជាឪពុកជនរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនរបស់លោក ដែលបានស្លាប់ ជាកូន​ពៅ​ក្នុងចំណោមកូន ៤នាក់ ក្នុងបន្ទុក។

អ្នកស្រី អ៊ិន យ៉ូ បានរៀបរាប់ទាំងទុក្ខក្រៀមក្រំថា កូនអ្នកស្រីមួយនេះ មានស្មារតីមិនល្អទេ (មិនគ្រប់ទឹក) ឲ្យតែ​លឺ​សម្លេងមេក្រូ នៅទីណា គឺដើរតម្រង់ទីនោះ មិនថាឆ្ងាយ ឬជិតនោះទេ។ នៅថ្ងៃកើតហេតុ អ្នកស្រីថា នៅភូមិ​ស្រែញ មានអ្នកភូមិនោះស្លាប់ កូនប្រុសអ្នកស្រីបានទៅទីនោះដែរ នៅពេលថ្ងៃក្តៅ ឃើញមានស្រះទឹកនៅជិត ក៏បានទៅក្បែរ បម្រុងចុះងូតទឹក ស្រាប់តែរអិលជើងធ្លាក់ទៅ លង់ទឹកផុតដៃជើង ព្រោះស្រះនោះជ្រៅ បាន​ស្លាប់​ភ្លាមៗ គ្មានអ្នកណាជួយទាន់។

តាមប្រភពព័ត៌មាន ពីឪពុកជនរងគ្រោះ បានអោយដឹងថា ហេតុការណ៍នេះ បានបង្ករការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិកំណើត យ៉ាងក្ដុកក្ដួល​ជាទី​បំផុត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...