ទស្សនៈអ្នកអាន៖ «ភ្ជុំបិណ្ឌខ្ញុំយំស្រណោះ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 21, 2017
- ប្រធានបទ: មតិមិត្តអ្នកអាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្ជុំបិណ្ឌ ខ្ញុំនៅតែយំអាល័យ នឹកស្រមៃសុវណ្ណភូមិមាតុរុងរឿង
រាល់ឆ្នាំ ខ្ញុំក្រៀមក្រំឥតឧបមា ព្រោះតែរស់នៅឯកា ឥតបងឥតប្អូន ដោយហេតុតែ របបប៉ុលពតឥតសាសនា។
មនុស្សទេ ដែលបង្កើតសាសនា មិនមែនសាសនាបង្កើតមនុស្សទេ។ ពុទ្ធសាសនា ទើបកើតមានជាង២០០០ឆ្នាំ ឯមនុស្សមាននៅលើដី ច្រើនម៉ឺនឆ្នាំ។ មនុស្សទេ ដែលបំបាត់សាសនា។ ប៉ុលពតកំទេចអស់សាសនា វត្តអារាម។
អ្នកដឹកនាំអាក្រក់ មានចំណេះខាងជាងឈើ អួតសុទ្ធតែមហាលោតផ្លោះ មហាអស្ចារ្យ នាំប្រទេសទាំងមូល ឱយក្លាយជាឋាននរក។ អ្នកដឹកនាំខ្មែរ គ្មានគិតជួយ ឱ្យប្រជានុរាស្ត្ររុងរឿង សម្បូណ៌សប្បាយទេ បានអំណាច សំរាប់តែសងសឹកគ្នា តែប៉ុណ្នោះ៖ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។
ឯវប្បធម៌ជប៉ុន ដែលជាសង្គមល្អ ជួយរក្សាគ្នាទៅវិញទៅមក គេថា «ពេលទឺកឡើង កប៉ាល់ក្តី ទូកក្តី ឡើងតាមទឺក»។
---------------------------
ដោយ ជៀប គិមហ៊ាង
---------------------------
(*) កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖ ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើមរបស់អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។
ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើ ជារូបថត វីដេអូ រូបគំនូរ អត្ថបទស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់អ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមថតជារូបថត វីដេអូ ឬសរសេរអត្ថបទ - ឯកសារ (ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ "Khmer Unicode" ដាក់លើ Microsoft Word file) នូវស្នាដៃទាំងនោះ ផ្ញើមកទស្សនាវដ្ដីតាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]។
ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និងធ្វើការពិនិត្យចុះផ្សាយជាបន្តបន្ទាប់ ជាពិសេសទស្សនាវដ្ដី នឹងគោរពបំណងប្រាថ្នារបស់ប្រិយមិត្ត ប្រសិនជាប្រិយមិត្តមិនចង់បញ្ចេញឈ្មោះ៕