ឃាត់​សង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ ព្រោះ​រក​ឃើញ​ខោ​ស្លីប​​ស្រី​នៅ​ក្នុង​កុដិ

បើតាមអាជ្ញាធរ នេះជាការចុះឆែកឆេរ ឃើញវត្ថុ«ចម្លែកៗ» នៅក្នុងកុដ​របស់​ព្រះភិក្ខុ​ទាំងពីរអង្គ តាមការ​រាយការណ៍ របស់​ពុទ្ធ​បរិស័ទ្ធ។ ប៉ុន្តែប្រភពផ្សេងទៀត បាននិយាយថា នេះជាការចុះឆែកឆេរ ចាប់ខ្លួន​មិន​បាន​សម្រេច ទៅ​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោមមួយអង្គ មុននឹងធ្វើការឃាត់ខ្លួន សង្ឃទាំងពីរអង្គ។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០១​ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 01, 2015
  • ប្រធានបទ: ខ្មែរក្រោម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីមានការរាយការណ៍ ពីពលរដ្ឋពុទ្ធបរិស័ទ្ធ ពីសកម្មភាពខុសប្រក្រតី ពីសំណាក់ព្រះសង្ឃមួយចំនួន ដែល​អាជ្ញាធរ បាននិយាយថា មាន​ទំនក់ទំនងមិនល្អ ជាមួយមនុស្សស្រី និងក្មេងស្ទាវខាងក្រៅ មានលួច​ប្រើ​ប្រាស់ថ្នាំញឿនជាដើមនោះ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ បានឃាត់ព្រះកាយ ព្រះ​សង្ឃ​២អង្គ នៅក្នុ​ងវត្តអង្គតាម៉ិញ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ​២០១៥នេះ។ ការឃាត់ព្រះកាយ បានធ្វើឡើង​ភ្លាមៗ ក្នុងព្រឹកថ្ងៃដដែលនេះ ក្រោយពីអាជ្ញាធរបានឆែកឆេរ រកឃើញ នៅក្នុងកុដិលេខ៤ របស់លោក មាន​ថ្នាំ​ញៀន ស្រោមអនាម័យ និងខោទ្រនាប់មនុស្សស្រី។

ព្រះភិក្ខុទាំងពីរអង្គ ដែលត្រូវសមត្ថកិច្ច​ឃាត់ព្រះកាយនេះ មានព្រះនាម ដាវ ទេព្យ ព្រះជន្ម២៨ព្រះវស្សា និង​ព្រះ​នាម ជា វណ្ណដា ព្រះជន្ម៣០ព្រះវស្សា។ ព្រះសង្ឃទាំងពីរ ត្រូវបានបញ្ជូនព្រះកាយ ទៅសាលាអនុ​គុណ​ខណ្ឌ ក្នុងវត្តជម្ពូវ័ន ដើម្បីចាប់ផ្សឹក មុននឹងប្រគល់លោកទាំងពីរ ទៅឲ្យអាជ្ញាធរ។

ប៉ុន្តែបើតាមប្រភពផ្សេងទៀត បាននិយាយឲ្យដឹងថា នេះជាសកម្មភាពចាប់ចង របស់អាជ្ញាធររដ្ឋាភិបាល ធ្វើទៅ​លើ ព្រះសង្ឃខ្មែរក្រោម។ លោក សឺង ចែងចើន ពលរដ្ឋមានដើមកំណើត ខ្មែរក្រោមមួយរូប បានសរសេរ នៅ​លើ​ជញ្ជាំងហ្វេសប៊ុក ​របស់លោកថា ព្រះសង្ឃទាំងពីរអង្គ ដែលត្រូវបានឃាត់ខ្លួន នៅម៉ោង១១ និង៣០នាទី ថ្ងៃ​សៅរ៍នេះ ជាព្រះសង្ឃខ្មែរក្រោម។ រីឯការឃាត់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរ ស្វែងរកចាប់ខ្លួន ព្រះសង្ឃ​មួយអង្គទៀត ព្រះនាម សឺង ហាយ ដែលសឹងក្នុងកុដិជាមួយគ្នានោះ តែស្វែងរកចាប់ខ្លួនមិនបាន។

លោក ចែងចើន បានសរសេរថា៖ «នៅព្រឹកម៉ោង ៩ នេះ កងរាជអាវុធហត្ថ ប្រមាណជាង ៥០ នាក់ រួមទាំង​មន្រ្តី​ធម្មការខណ្ឌ បានមកឡោមព័ទ្ធកុដិមួយ នៅវត្តអង្គតាម៉ិញ ដើម្បីចាប់ខ្លួនព្រះអង្គ សឺង ហាយ។ ក្នុងពេល​ឆែក​ឆេរ​ក្នុងកុដិ មិនឃើញព្រះអង្គ សឺង ហាយ ឡើយ។ ប៉ុន្តែ អាជ្ញាធរបានឆែកឃើញ កាំបិតផ្គាក់ ដំបង និងលីអូ រួច​ក៏​ឃាត់ខ្លួនព្រះសង្ឃខ្មែរក្រោម ធ្វើកំណត់ហេតុ និងបញ្ជូនទៅសាលាអនុគណ (វត្តជម្ពូវ័ន) ដើម្បីចាប់ផ្សឹកតែ​ម្តង។»

គេនៅមិនទាន់ដឹង ក្នុងពេលភ្លាមៗនេះ ថាតើការស្វែងរកចាប់ខ្លួន ព្រះសង្ឃ សឺង ហាយ របស់អាជ្ញាធរ មាន​ជាប់​ពាក់ព័ន្ធ នឹងសំនុំរឿងអ្វីនៅឡើយ។ ប៉ុន្តែកន្លងមក ព្រះ​តេជគុណ សឺ​ន ហាយ ដែល​មក​ពី​កម្ពុជា​ក្រោម តែងតែ​ចេញ​តស៊ូ​មតិ ​ជាមួយ​អ្នក​មាន​ជម្លោះ​ដីធ្លី​​ និង​ចូលរួមដុតទង់ជាតិវៀតណាម ប្រឆាំង​នឹង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ នៃ​ការបាត់បង់​​ទឹកដី​​កម្ពុជា​ក្រោម ពីសំណាក់អតីត ​អ្នកនាំពាក្យ​ស្ថានទូតវៀតណាម​ នៅកម្ពុជា ។​

ដោយឡែក ចំពោះវត្ថុតាង ដែលក្រុមអាជ្ញាធរ បានរកឃើញ​នៅ​ក្នុង​កុដិ​នោះ មានជាអាថ៌ ថ្នាំញៀនម៉្សៅ​គ្រាប់​ពណ៌ស ០១កញ្ចប់តូច, កំបិតផ្គាក់០១ដើម, ដាវ០១ដើ​ម, ដំបង​០១ដើម​, ខោទ្រនាប់ប្រុសមិនទាន់ប្រើ ចំនួន ០២ ខោទ្រនាប់ប្រើ​ហើយចំនួន ០៣ (របស់មនុស្សស្រី ០១) និង​ស្រោម​អនាម័យ​០១៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...