កីឡាការិនី​ម្នាក់​នេះ ទាត់​បញ្ចូល​ទី​ពី​ចំងាយ​៥០ម៉ែត្រ!

សហរដ្ឋអាមេរិក បានក្លាយជាម្ចាស់​ ពានរង្វាន់បាល់ទាត់ពិភពលោក ផ្នែកនារី ក្នុងឆ្នាំ២០១៥នេះ ដែល​ត្រូវ​ជា​លើក​ទី៣ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​បាល់​ទាត់​របស់​ខ្លួន បន្ទាប់ពីបានបំបាក់ ក្រុមកីឡាការិនី របស់ប្រទេសជប៉ុន នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ដោយ​ពិន្ទុ​៥​ទល់នឹង២ កាល​ពីថ្ងៃអាទិត្យមុន។ ពីចំណោមគ្រាប់បាល់ទាំង៥ របស់ក្រុមអាមេរិក គ្រាប់​ទី៤ ត្រូវ​បាន​កីឡាការិនី ការលី ឡយ (Carli Lloyd) រក​ឲ្យ​ក្រុម​ខ្លួន ដោយទាត់ពីចំងាយ ៥០​ម៉ែត្រ។
សង្ខេបការប្រកួតបាល់ទាត់ផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមពានរង្វាន់ពិភពលោក ផ្នែកនារីឆ្នាំ២០១៥។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៦ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 06, 2015
  • ប្រធានបទ: បាល់ទាត់នារី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រកួតផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ពិភពលោក ផ្នែកនារីឆ្នាំ២០១៥ កាលពីថ្ងៃ​អាទិត្យ គឺជាការសងសឹកមួយ ដែលក្រុមកីឡាការិនីអាមេរិក បានយកជ័យជំនះ ទៅលើក្រុមបាល់ទាត់ មកពី​ប្រទេសជប៉ុន​ ក្នុងពិន្ទុ៥ ទល់នឹង ២។ ក្នុងរយៈពេលដែល១៦នាទីដំបូង នៃការប្រកួតប៉ុណ្ណោះ ក្រុម​អាមេរិក​បានសម្លាប់ក្រុមជប៉ុន មិនឲ្យងើបមុខរួច ជាមួយនឹងគ្រាប់បាល់ ដល់ទៅ៤គ្រាប់ ក្នុងនោះ៣គ្រាប់ ជារបស់​កីឡាការិនី ខ្សែរបម្រើ នាង ការលី ឡយ។

គ្រាប់បាល់របស់នាង ការលី សុទ្ធតែជាគ្រាប់បាល់ល្អៗ មានកម្លាំង និងប្រកបដោយទេពកោសល្យ ដែល​កីឡាករជាបុរស ល្បីៗក្នុងលោកត្រូវតែសុំខ្មាស។ ជាពិសេស គ្រាប់បាល់ទីបួន របស់ក្រុម​អាមេរិក​ត្រូវបាន​នាងទាត់បញ្ចូល ទីរបស់ក្រុមជប៉ុន តាំងពីពាក់កណ្ដាលទីលាន ពោលគឺមានចំងាយប្រមាណជា ៥០ម៉ែត្រ។ ប៉ុន្តែមិនខុសទេ ព្រោះកីឡាការិនីរូបនេះ ត្រូវបានជ្រើសរើស ឲ្យក្លាយជាកីឡាការិនីបាល់ទាត់ ដ៏ល្អជាងគេ នៅ​ក្នុងការជួបប្រកួត កម្រិតពិភពលោក នាឆ្នាំនេះ។

ក្រុមជប៉ុនបានខិតខំ ងើបត្រឡប់មកវិញដែរ ដោយរកបានពិន្ទុ ២គ្រាប់ (នាទី២៧ និងនាទី ៥២ - នាទី៥២ រក​បានដោយក្រុមអាមេរិក យកក្បាលបុកបាល់ ចូលទីខ្លួនឯង) ប៉ុន្តែមិនគ្រប់គ្រាន់ទេ ព្រោះនៅ២នាទី ក្រោយ​មក ក្រុមអាមេរិកបានរកបានមួយគ្រាប់ទៀត ដែលធ្វើឲ្យក្រុមនេះ មានពិន្ទុនាំមុខ ៥ទល់នឹង២។

ជ័យជំនះរបស់ក្រុមបាលទាត់អាមេរិក ផ្នែកនារីលើកនេះ ជាជ័យជំនះលើកទី៣ហើយ នៅក្នុងប្រវត្តិសាស្ត្រ​របស់ប្រទេសមហាអំណាច ហើយក៏ជាជាការប្រកួត នៅវគ្គផ្ដាច់ព្រ័ត្រមួយ ដែលមានលក្ខណៈស្រួចស្រាវ បង្កការហ៊ោកញ្ច្រៀវ យ៉ាងអឺងកង ពីសំណាក់ទស្សនិកជន ប្រមាណជា ៥៣ ០០០នាក់ នៃកីឡាដ្ឋាន «BC Place Stadium» របស់ក្រុង «Vancouver» ប្រទេសកាណាដា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...