បាល់ទាត់​ពិភពលោក៖ អ្នក​ចាំ​ទី​រ៉ូស្ស៊ី​បំបាក់​​អេស្ប៉ាញ ឲ្យ​ហាល​អាវ​ត្រឹម​១ភាគ៨

ក្រុមជម្រើសជាតិ រ៉ុស្ស៊ី បានទម្លាក់ក្រុម អេស្ប៉ាញ ដែលធ្លាប់ទទួលតំណែង ជាជើងឯកពិភពលោក និងអ៊ឺរ៉ុប ចេញពីព្រឹត្តិការណ៍ពិភពលោកឆ្នាំនេះ ដោយទាត់បាល់រាប់គ្រាប់ នៅបន្ទាប់ពីបានបន្ថែមម៉ោង ១៥នាទី ពីរដងរួច។ គឺកីឡាករចាំទីរ៉ុស្ស៊ី «Igor Akinfeev» ដែលបានទះគ្រាប់បាល់អេស្ប៉ាញ ចំនួនពីរគ្រាប់ចេញ ដើម្បីអនុញ្ញាតឲ្យក្រុមជម្រើសជាតិខ្លួន បន្តឡើងទៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ។
បាល់ទាត់​ពិភពលោក៖ អ្នក​ចាំ​ទី​រ៉ូស្ស៊ី​បំបាក់​​អេស្ប៉ាញ ឲ្យ​ហាល​អាវ​ត្រឹម​១ភាគ៨
ក្រុមកីឡាករ រ៉ុស្ស៊ី ដែលរត់ទៅអបអរអ្នកចាំទីរបស់ខ្លួន បន្ទាប់ពីការទាត់បាល់រាប់គ្រាប់ បានបញ្ចប់ និងបានអនុញ្ញាតឲ្យក្រុម រ៉ុស្ស៊ី បានឡើង ទៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 02, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីក្រុម អាហ្សង់ទីន និងព័រទុយហ្គាល់ ដែលធ្លាក់ចេញ ពី នៅល្ងាចថ្ងៃនេះ ក្រុមជម្រើសជាតិ អេស្ប៉ាញ បានក្លាយទី៣ ដែលត្រូវផាត់ចេញ ពីបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ បន្ទាប់ពីបានទាត់បាល់រាប់គ្រាប់ ចាញ់ក្រុម រ៉ូស្ស៊ី នៅក្នុងការប្រកួតមួយ ដែលមិនសូវស្វាហាប់។

បើគេពិនិត្យមើលសាច់បាល់វិញ ក្រុម អេស្ប៉ាញ បានគ្រប់គ្រងបាល់ បានដល់ទៅ ៨០ភាគរយ ខណៈក្រុម រ៉ុស្ស៊ី មិនមានឱកាសច្រើនប៉ុន្មាន ដើម្បីវាយបកមកវិញទេ។ ផ្ទុយទៅវិញ គេត្រូវនិយាយពីកង្វះប្រសិទ្ធិភាព ក្នុងការទម្លុះរបាំងការពារគូប្រជែង និងការទាត់បញ្ចូលទី ពីសំណាក់កីឡាករក្រុម អេស្ប៉ាញ។ រីឯក្រុមបាល់ទាត់ម្ចាស់ផ្ទះ បានធ្វើគ្រប់បែបយ៉ាង ដើម្បីរំខានការវាយសម្រុក របស់ក្រុម អេស្ប៉ាញ កុំឲ្យនៅក្បែរទីរបស់ខ្លួនបាន។

ក្រុមអេស្ប៉ាញ ដែលរកគ្រាប់បាល់បាន​មួយគ្រាប់មុន នៅនាទីទី១២ បានបណ្ដោយឲ្យក្រុម រ៉ុស្ស៊ី ជាម្ចាស់ផ្ទះ រកគ្រាប់បាល់បានស្មើវិញ នៅនាទីទី ៤១។ តែគ្រាប់បាល់អេស្ប៉ាញមួយគ្រាប់នោះ មិនមែនរកបានដោយកីឡាករអេស្ប៉ាញទេ (ជាគ្រាប់បាល់ដែលខ្សែប្រយុទ្ធរ៉ុស្ស៊ី ទាត់ចូលទីខ្លួនឯង) ខណៈគ្រាប់បាល់ស្មើរបស់រ៉ុស្ស៊ី ជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ បណ្ដាលមកពីកីឡាករ «Gerard Piqué» ខ្សែការពារអេស្ប៉ាញលើកដៃឡើងលើ ទៅប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់។

ការប្រកួតរវាងក្រុមទាំងពីរខាងលើ នៅតែរកគ្រាប់បាល់បន្ថែមមិនបាន បើទោះជាបានបន្ថែមម៉ោង ៩០+១៥+១៥ ទៀតក៏ដោយ។ ដូច្នេះ ការប្រកួតចាំបាច់សម្រេចការចាញ់ឈ្នះ ទៅឲ្យក្រុមណាមួយ ដោយការរាប់គ្រាប់បាល់ ១១ម៉ែត្រ ដែលតម្រូវឲ្យក្រុមទាំងសងខាង ទាត់ចំនួន៥គ្រាប់ដូចគ្នា។

ទីបំផុត គឺកីឡាករ «Igor Akinfeev» អ្នកចាំទីរបស់ក្រុម រ៉ុស្ស៊ី ដែលជាអ្នកទះ (និងទាត់) បាល់ចេញ បានពីរគ្រាប់ ដែលអនុញ្ញាតឲ្យក្រុមជម្រើសជាតិ របស់ម្ចាស់ផ្ទះ បានឆ្លងវគ្គ ឡើងទៅវគ្គ១ភាគ៤ ផ្ដាច់ព្រ័ត្រ។ ក្រុមរ៉ុស្ស៊ី នឹងត្រូវឡើង ទៅជួបក្រុម ក្រូអាស៊ី ឬក្រុម ដាណឺម៉ាក ដែលត្រូវជួបប្រកួតគ្នា ក្នុងយប់នេះ ពោលគឺប៉ុន្មាននាទីខាងមុខ៕

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អេស្ប៉ាញ និងក្រុម រ៉ុស្ស៊ី៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...