អ៊ឺរ៉ូ២០១៦៖ អ៊ីតាលី បំបាក់អំនួត ប៊ែលហ្សិក ២-០

គ្រាប់បាល់ទាំងពីរគ្រាប់ របស់ក្រុមជម្រើសជាតិអ៊ីតាលីនោះ ជាថ្វីជើងរបស់កីឡាករ «Giaccherini» នៅ នាទីទី៣២ និងកីឡាករ «Pellè» នៅនាទីទី៩៣ ចុងបញ្ចប់នៃការប្រកួត។ នេះជាការប្រកួតទីពីរ ក្នុងយប់ថ្ងៃចន្ទី១៣ ខែមិថុនា សម្រាប់វគ្គជម្រុះ នៃពូល E បន្ទាប់ពីការប្រកួតដំបូង រវាងក្រុមអៀរឡង់ និងក្រុមស៊ុយអែដ កាលពីរសៀលថ្ងៃដដែល។
ចំណុចខ្លាំងរបស់ក្រុមអ៊ីតាលី នៅក្នុងជំនួបជាមួយក្រុមប៊ែលហ្សិកនេះ គឺខ្សែការពារដ៏រឹងមាំ និងខ្សែបម្រើ មានការប្រទាក់ក្រឡាគ្នាល្អ ដែលខុសពីក្រុមប៊ែលហ្សិក ដែលមិនសូវគ្រប់គ្រងបាល់បានច្រើន និងមានខ្សែការពារដ៏ទន់ជ្រាយ។
លទ្ធផលនៃជុំទីមួយ សម្រាប់វគ្គជម្រុះ របស់ពូល E នេះ៖ ក្រុមអ៊ីតាលី បានបីពិន្ទុឡើងមកកាន់លេខរៀងទីមួយ ខណៈក្រុមអៀរឡង់ និងស៊ុយអែដរកបានមួយពិន្ទុ ជាប់លេខពីរនិងលេខបី។ តែក្រុមប៊ែលហ្សិក ដែលគេឯងសង្ឃឹមថា នឹងឈ្នះជាជើងឯកសម្រាប់«អ៊ឺរ៉ូ២០១៦»ឆ្នាំនេះ បានទទួលបានសូន្យពិន្ទុ ជាប់លេខបួន។
» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖