ទសវត្សរ៍​ទី​មួយ រំលឹក​ការ​គ្រង​រាជ​សម្បត្តិ នៃ​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី

ក្នុងការប្រារព្ធពិធីខួប១០ឆ្នាំ នៃការគ្រងរាជ្យសម្បត្តិ នៃអង្គព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កម្មវិធីដ៏ធំដុំមួយ បានរៀបចំធ្វើឡើងនៅមុខព្រះបរមរាជវាំង។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 29, 2014
  • ប្រធានបទ: ខួប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងការប្រារព្ធពិធីខួប១០ឆ្នាំ នៃ​ការ​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ ថ្វាយ​ព្រះអង្គ​ជា​ស្ដេច​ផែនដី នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៤ នេះ មាន​ការ​ចូល​រួម​ពី​មហាជន ប្រមាណ​ជាង​ពីរ​ម៉ឺន​នាក់ មក​ពី​គ្រប់​ខេត្ត ក្រុង ស្រុក ខណ្ឌ។ ក្នុង​ចំណោម​នោះ ក៏​មាន​ឥស្សរជន​ថ្នាក់​ដឹកនាំ​រដ្ឋ ក្រសួង​ ស្ថាប័ន​ មន្ទីរ អង្គភាព កង​កម្លាំង​ប្រដាប់​អាវុធ និង​តំណាង​រាជធានី​ខេត្ត ទាំង​២៥ បូក​រួម​ទាំង​អង្គ​ទូត​ផងដែរ។

ជាមួយគ្នានេះ ក៏​មាន​ពិធី​រាប់​បាត្រ ដែល​មាន​ការ​និមន្ត​ចូល​រួម ពី​ព្រះ​សង្ឃ​ប្រមាណ​ជា​៥០០​អង្គ​នោះ​ផង​ដែរ។ ព្រះសង្ឃ​រាប់​រយ​អង្គ​ទាំង​នេះ បាន​និមន្ដ​មក​កាន់​មុខ​ព្រះ​បរម​រាជ​វាំង តាំង​ពី​ថ្ងៃ​ទី២៨ ខែ​តុលា​ម្សិល​ម៉ិញ ដើម្បី​ទទួល​ទ័យ​ទាន និង​វត្ថុ​ផ្សេងៗ ក្នុង​ពិធី​រាប់​បាត្រ​ដែល​ពុំ​ធ្លាប់​មាន ក្រោយ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ តាំង​ពី​ឆ្នាំ​២០០៤​មក​នោះ។

ឯគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិឯណោះវិញ បានរៀបចំតុបតែងភ្លើង ផ្កាភ្ញី និងរូប​ព្រះឆាយា​លក្ខ័ណ៍របស់ព្រះអង្គ ពន្លេចដោយភ្លើងពណ៌ និងរូបភាពយ៉ាងសម្បូរបែប នាមុខព្រះបរមរាជវាំង។ នៅតាម​ដង​មហាវិថីនានា ក្នុងរាជធានី  ក៏មានតម្រូវឲ្យដោតទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជានិមិត្តរូប​នៃការ​អបអរសាទរ ទៅដល់ការរំឭកខួប នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះអង្គដែរ។

សូមជម្រាបជូនឡើងវិញដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ព្រះប្រសូត​នៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ។ ព្រះអង្គជាបុត្រានៃព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះ​បាទសម្តេចព្រះនរោត្តម សីហនុ និង សម្តេចម៉ែ ព្រះនរោត្តម មុនីនាថ សីហនុ។ ព្រះអង្គបានយាង ឡើង​គ្រង​ព្រះបរមរាជសម្បត្តិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។

រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា បានចែងថា ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋ តែមិន​កាន់អំណាចឡើយ។ ប៉ុន្តេនៅក្នុងរយៈកាលនៃការគ្រងរាជ្យសម្បត្តិ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានគេឃើញថា ទ្រង់បានធ្វើនូវព្រះរាជសកម្មភាព ដ៏ថ្លៃថ្លាជាច្រើនរបស់ព្រះអង្គ ក្នុងនោះ​មាន​ការជម្រុញវិស័យសង្គមកិច្ច វិស័យវប្បធម៌ វិស័យអប់រំ វិស័យសុខាភិបាល និងជាពិសេសវិស័យ​មនុស្សធម៌៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...