ឆ្កែសុទ្ធ? តែ​ជា​ឆ្កែ​ដែល​មាន​សំណាង​ជាង​គេ ក្នុង​លោក!

មិនទាន់ដល់ពេលអស់ជីវិត... ឆ្កែមួយក្បាលនេះ បានវង្វេងដើរចូល ទៅក្នុងផ្លូវប្រណាំងរថយន្ដ ផ្ដាច់ព្រលឹងមួយ ដែលបានប្រារព្ធធ្វើ កាលពីពេលថ្មីៗនេះ នៅក្នុងក្រុង «Codasur» នៃតំបន់ «Santa Cruz» របស់ប្រទេសបូលីវី (ទ្វីបអាមេរិកខាងត្បូង)។ ប៉ុន្តែរថយន្ដប្រណាំង ដែលបានបើកមកដល់មុនគេ មិនបានប៉ះឆ្កែសូម្បីបន្តិច។
ឆ្កែមួយក្បាលរួចជីវិត ទាំងព្រលឹងចុងសក់ បន្ទាប់ពីវាវង្វេង ដើរចូលក្នុងផ្លូវប្រណាំងរថយន្ដផ្ដាច់ព្រលឹង នៅប្រទេសបូលីវី។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី២ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 20, 2016
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រាប់ថាជាសត្វឆ្កែ ដែលមានសំណាងជាងគេក្នុងលោក។ ហេតុអ្វី? ព្រោះវាដើរវង្វេងចូលក្នុងផ្លូវរថយន្ដប្រណាំង នៅមុនពេល​រថយន្ដ​ប្រណាំង​«ផ្ដាច់ព្រលឹង»មួយ ហៀបនឹងបើកមកដល់។ អ្នកដែល​បាន​ឃើញ​​ហេតុការណ៍​​នេះ ចង់​ចូលទៅដេញ​វាចេញណាស់ តែប្រថុចញ៉ុចពេក​ហើយ ខណៈគេឮសូរសន្ធឹករថយន្ដ បានបើកមក​ដល់​​រួច​​ជា​​ស្រេច។

រឿងរ៉ាវបានកើតឡើង នៅក្នុងការប្រណាំងរថយន្ដផ្ដាច់ព្រលឹង ក្នុងក្រុង «Codasur» នៃប្រទេសបូលីវី (ទ្វីប​អាមេរិកខាងត្បូង) កាលពីចុងខែកន្លងទៅ។ នៅក្នុងវីដេអូខាងលើនេះ គេក៏បានឃើញដែរ ថាសុនខ​បាន​ងាក​ឆ្វេង​ស្ដាំ ដោយហេតុមនុស្សនៅក្បែរនោះ បានស្រែកដេញវាចេញ ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានចូល ទៅដេញ​វា​ដោយ​ផ្ទាល់​ទេ ដោយហេតុរថយន្ដប្រណាំង ជិតមកដល់។

ប៉ុន្តែនៅពេល​ដែលរថយន្ដ បើកមកដល់មុនឆ្កែនេះបន្តិច ស្ថានភាពផ្លូវបានធ្វើឲ្យរថយន្ដ ហោះឡើងខ្ពស់ផុត​ពីកំពស់ឆ្កែ និងមិនបានប៉ះរោមឆ្កែ សូម្បីតែបន្តិចឡើយ។ អ្នកបើករថយន្ដប្រណាំងនោះ គឺលោក ហ្វែរណង់ដូ ហ្សូអាស្នាបារ (Fernando Zuasnabar) អ្នកបើកបរយាន​ប្រណាំងអាជីព​មួយរូប។

បន្ទាប់ពីរថយន្ដ​បានទៅផុត ទើបកម្លាំងរក្សាសណ្ដាប់ធ្នាប់ម្នាក់ បានរត់ទៅដេញសត្វ ដែលមាន​សំណាង​ជាង​គេ​មួយ​នេះ ឲ្យ​ចេញ​ពី​ទីលាន​ប្រណាំង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...