គួរចាប់ចិត្ត៖ ឆ្មាចាប់កន្ទុយមួកណូអែល លើក្បាលខ្លួនមិនបាន
តើមានអ្វីមកនៅជាប់ខាងលើក្បាលខ្ញុំ?
Loading...
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០១ មករា ២០១៦
- កែប្រែចុងក្រោយ: January 03, 2016
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ម្ចាស់របស់សត្វឆ្មា «Murphy» បានសម្រេចចិត្ត បំពាក់មួកណូអែល ពណ៌ក្រហម ដោយមានជរពណ៌សមួយ ពីលើក្បាល របស់ «Murphy»។ ការសម្រេចចិត្តនេះ គ្មានអ្វីក្រៅពីចង់ឲ្យ «Murphy» សប្បាយចិត្តដូចកុមារដទៃទៀត សម្រាប់ចូលរួម ក្នុងពិធីបុណ្យបញ្ចប់ឆ្នាំនោះឡើយ។ ប៉ុន្តែ ចំពោះ «Murphy» វិញ ដូចជាមិនសប្បាយចិត្តសោះ ហើយផ្ទុយទៅវិញ វាដូចជាមានអ្វី មកធ្វើឲ្យទើសដល់ក្បាលងក់ចុះឡើង របស់វា។
គួរឲ្យរំខានមែន!!!
ប៉ុន្តែ ទោះជា «Murphy» ព្យាយាមខំចាប់កន្ទុយមួយនេះយ៉ាងណា ក៏សត្វឆ្មាដ៏កំសត់ មិនអាចធ្វើបានឡើយ។ សូមជួយវាផង...
--------------
» វីដេអូបន្ថែម៖ រូបភាពដែលអះអាងថា សត្វឆ្មាមិនចូលចិត្តសត្វខ្លានោះទេ!