កង្វះ​ធនធាន​មនុស្ស​ជា​បញ្ហា​ចំបង ដែល​ធ្វើ​ឱ្យ​ភោជនីយដ្ឋាន​នៅ​កម្ពុជា​អាច​នឹង​បិទ​ទ្វា

បើយោងតាមការស្ទង់មតិ ថ្នាក់ដឹកនាំភោជនីយដ្ឋាននានា ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០១៤នេះ បញ្ហាដែលវិស័យនេះប្រឈមជាងគេ គឺខ្វះធនធានមនុស្ស និងជំនាញ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 29, 2014
  • ប្រធានបទ: សេវាកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មើលទៅម្ហូបក្នុងភោជនីយដ្ឋាននេះ គួរអោយឆ្ងាញ់:

ប៉ុន្មានឆ្នាំចុងក្រោយនេះ ភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជា មានសន្ទុះកើនឡើងយ៉ាងច្រើនគួរសម ទន្ទឹមនឹងការកើនឡើងនេះ ក៏មានបញ្ហាប្រឈមមួយចំនួន កើតមានផងដែរ ដែលធ្វើឱ្យវិស័យភោជនីយដ្ឋាន ​បង្កើតក្នុងប្រទេសកម្ពុជា ពិបាកនឹងប្រកួតប្រជែងជាមួយ ភោជនីយដ្ឋានដែលមានឈ្មោះល្បីៗ ពីក្រៅស្រុក។

ក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយម្ចាស់ភោជនីយដ្ឋានផាកកាហ្វេ កាលថ្ងៃទី២០ ខែ​សីហា​នេះអនុប្រធានសមាគមភោជនីយដ្ឋានកម្ពុជា លោក ចាន់ ស៊ី បានលើកឡើងថា បញ្ហាប្រឈមដែល វិស័យភោជនីយដ្ឋានក្នុងស្រុក កំពុងជួបបញ្ហាចំបងនោះ គឺកង្វះខាតធនធានមនុស្ស និងមានកត្តាមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យនេះ ដែលនាំឱ្យធ្លាក់ចុះនូវគុណភាពចំណីអាហារ។

បើតាមរបាយការណ៍ស្ទង់មតិ ធ្វើទៅលើថ្នាក់ដឹកនាំភោជនីយដ្ឋាន ក្នុងរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០១៤ ដែលបានចេញផ្សាយដោយផាកការហ្វេ បានឱ្យដឹងថា បញ្ហាកង្វះធនធានមនុស្សនេះ ក៏អាចបណ្ដាលឲ្យភោជនីយដ្ឋាន ក្នុងស្រុកមួយចំនួនបិទទ្វារដែរ ខណៈថ្នាក់ដឹកនាំភោជនីយដ្ឋាន ៥០% ពិបាក ក្នុងការបំពេញចិត្តអតិថិជន។

ពាក់ព័ន្ធនឹងបញ្ហានេះដែ លោក ចាន់ ស៊ី បានបញ្ជាក់បន្តថា មូលហេតុដែលនាំឱ្យមានបញ្ហា កង្វះធនធានមនុស្ស ដោយសារតែអ្នក ដែលធ្វើនៅក្នុងភោជនីយដ្ឋាន ភាគច្រើនមិនបានចេញ ពីសាលាបណ្តុះបណ្តាលនោះទេ។ ភាគច្រើននៃអ្នកធ្វើការក្នុងវិស័យភោជនីយដ្ឋាន ក្នុងនោះមានតែក្រុមនិស្សិត ដែលរៀនជំនាញផ្សេងៗ ដែលមិនបានចាត់ទុកការងារក្នុងវិស័យនេះ ជាកាងារអាជីពរបស់ពួកគេនោះទេ គឺធ្វើបណ្ដោះអាសន្នប៉ុណ្ណោះ ហើយពេលណាពួកគេ ទទួលបានការងារត្រូវជំនាញ នោះនឹងពួកបោះបង់ការងារ ក្នុងភោជនីយដ្ឋានចោល។ លោកបន្តដំណោះស្រាយក្នុងបញ្ហានេះ រដ្ឋាភិបាលគួរតែជួយគិតគូរអំពី ដោយជួយបង្កើតធនធានមនុស្ស តាមរយៈការបើកវគ្គបណ្តុះបណ្តាលបន្ថែម ដើម្បីផ្តល់ជំនាញដល់អ្នកដែល ចង់ធ្វើការក្នុងភោជនីយដ្ឋាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...