«ពិការកាយ ឥតពិការចិត្ត» ជាចម្រៀងដំបូងរបស់បុរសពិការភ្នែក ប្រុក ចាន់ថន
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ សីហា ២០១៤
- កែប្រែចុងក្រោយ: August 29, 2014
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាចម្រៀង ពិការភ្នែកទាំងសងខាង ប្រុក ចាន់ថន ដែលត្រូវបានធ្លាក់ចេញពីកម្មវិធី The Voice Cambodia ពេលនេះកំពុងតែទទួលបានជោគជ័យនៅលើទីផ្សារការងារជាអ្នកចម្រៀងបណ្តើរៗហើយ។ ក្នុងពេលឆាប់ៗខាងមុខនេះដែរ លោក ប្រុក ចាន់ថន ដែលមានស្រុកកំណើត មកពីខេត្តកំពង់ចាម ក៏នឹងត្រៀមចេញស៊ីឌី បទចម្រៀងលើកដំបូងរបស់ខ្លួន នៅក្នុងផលិតកម្ម BKS។
បទដំបូង ដែលតារាចម្រៀងពិកាភ្នែកទាំងពីរ តាំងពីកំណើតរូបនេះ នឹងបញ្ចេញសំនៀងក្នុងស៊ីឌីវ៉ុលដំបូង របស់ផលិតកម្មខាងលើ គឺជាបទចម្រៀងមួយដែលច្រៀងរៀបរាប់ពី ដំណើរជីវិតពិតរបស់ខ្លួន ក្នុងនាមជាជនពិការខំរកលុយ ដើម្បីផ្គត់ផ្គង់ការរៀនសូត្រ និងគ្រួសារ បោះទោះបីជាខ្លួនជាជនពិការ ដែលមនុស្សទូទៅមើលងាយសមត្ថភាពក៏ដោយ។
បន្ទាប់ពីបេក្ខជន ដែលមិនជាប់ជម្រើសក្នុងកម្មវិធី The Voice Cambodia បានបញ្ចេញសំនៀងទឹកដមលើបទចម្រៀង ដែលរៀបរាប់ពីជិវិតពិតរបស់ខ្លួននេះ ទស្សនិកជនមួយចំនួន បានសម្ដែងមានអារម្មណ៍ក្តុកក្តួល និងកោតសរសើរ ចំពោះការតស៊ូរបស់យុវជនរូបនេះជាពន់ប្រមាណ។ ជាពិសេសទឹកដមសម្លេងរបស់ ចាន់ថន បានបង្ខំឱ្យមហាជនមួយចំនួនលើកឡើងថា មិនគួរណា The Voice Cambodia ឬគណកម្មការរបស់កម្មវិធីមួយនេះ មើលរំលងអ្នកមានសមត្ថភាពដូចគាត់នោះទេ។ តែមានប្រិយមិត្តមួយចំនួនទៀត លើកឡើងដែរថា ដោយសារតែកម្មវិធីThe Voice Cambodia នេះហើយ ទើបធ្វើឱ្យតារាចម្រៀងពិការភ្នែក មានឈ្មោះជាអ្នកចម្រៀងនៅក្នុងផលិតកម្មដូចថ្ងៃនេះ។
ក្រោយពីរផ្តល់ឱកាសដល់បេក្ខជនពិការភ្នែក ប្រុក ចាន់ថន ឱ្យក្លាយជាអ្នកច្រៀងប្រចាំផលិតកម្មរបស់ខ្លួន ចាងហ្វាងផលិតកម្ម BKS លោក ឈុន សុវណ្ណភក្ដី បានលើកឡើងថា អ្វីដែលជំរុញឱ្យលោក ទទួលយកយុវជនពិការខាងលើនេះ ឱ្យក្លាយជាតារាចម្រៀងក្នុងផលិតកម្ម BKS ដោយសារលោកតែមានក្ដីអាណិតអាសូរ និងមិនរើសចំពោះជនពិការ។ ម្ចាស់ផលិតកម្មវ័យ១៨ឆ្នាំដដែល បាននអះអាងថា ខ្លួននឹងជ្រោមជ្រែងឱ្យយុវជនពិការមកពីខេត្តកំពង់ចាមខាងលើ អាចសាងភាពល្បីល្បាញនៅក្នុងវិស័យចម្រៀង និងអាចចិញ្ចឹមជីវិតបាន។
ចង់ដឹងថាបទលន្លង់លន្លោចយ៉ាងណានោះ ស្តាប់ទាំងអស់គ្នា៖