អង្គការ​ជន​ពិការ​កម្ពុជា៖ អ្នក​ដែល​ក្រីក្រ​ជាង​គេ​បំផុត គឺ​ជន​​ពិការ

បញ្ហាពិការភាពនៅកម្ពុជា នៅតែជាបញ្ហាប្រឈម ដែលមិនទាន់បានយកចិត្តទុកដាក់ ឲ្យបានពេញលេញដោយ​រដ្ឋាភិបាល។ លើសពីនេះ«ពិការភាព» កំពុងងតែដើរទៅរកភាពក្រីក្រមួយយ៉ាងធំនៅកម្ពុជា ប្រសិនបើដំណើរការ​គោលនយោបាយ«វិមជ្ឈការ ដែលបានផ្តួចផ្តើមដោយរដ្ឋាភិបាលកម្ពុជានោះ មិនបានផ្តល់«ឱកាស»ពិសេសមួយ ក្នុងការលើកកំពស់ការអភិវឌ្ឍន៍ដល់ជនក្រីក្រ ពិសេសលើជនពិការនេះឯង។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បញ្ហាពិការភាពនៅកម្ពុជា នៅតែជាបញ្ហាប្រឈម ដែលមិនទាន់បានយកចិត្តទុកដាក់ ឲ្យបានពេញលេញដោយ​រដ្ឋាភិបាល។ លើសពីនេះ«ពិការភាព» កំពុងងតែដើរទៅរកភាពក្រីក្រមួយយ៉ាងធំនៅកម្ពុជា ប្រសិនបើដំណើរការ​គោលនយោបាយ«វិមជ្ឈការ ដែលបានផ្តួចផ្តើមដោយរដ្ឋាភិបាលកម្ពុជានោះ មិនបានផ្តល់«ឱកាស»ពិសេសមួយ ក្នុងការលើកកំពស់ការអភិវឌ្ឍន៍ដល់ជនក្រីក្រ ពិសេសលើជនពិការនេះឯង។


នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន និងលោកស្រី សឺលីន អាប្រីក តំណាង​អង្គការ​ជនពិការ​អន្តរជាតិ។ (រូបថត MONOROOM.info/ O. Vary)

ពិការភាព និងភាពក្រីក្រនៅកម្ពុជា - «ការអភិវឌ្ឍន៍មូលដ្ឋានសម្រាប់ទាំងអស់គ្នា» ជាប្រធានបទមួយ ដែល​ត្រូវ​បាន​លើកយកមកពិភាក្សា ដើម្បីឲ្យមានការទទួលស្គាល់ថា «ជនពិការ» ក៏ជាផ្នែកមួយក្នុង​«ការអភិវឌ្ឍន៍»​សម្រាប់​មូលដ្ឋានដែរ។ នេះជាការលើកឡើងរបស់លោកស្រី សឺលីន អាប្រីក (Celine ABRIC) តំណាង​អង្គការ​ជនពិការ​អន្តរជាតិ (Handicap International) នៅសណ្ឋាគារអ៊ីនធឺខន កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣នេះ។

លោកស្រី បានបញ្ជាក់ថា បើទោះជាមានមានកម្មវិធីថ្នាក់ជាតិ ដែលកំពុងធ្វើការទៅលើគោលនយោបាយ និងការ​កំណែទម្រង់គោលនយោបាយ «វិមជ្ឈការ» និងការ«គ្រប់គ្រង់មូលដ្ឋាន» ដែលបានគាំទ្រដោយ​សហគមន៍​ម្ចាស់​ជំនួយ ទាំងក្នុងនិងក្រៅស្រុកយ៉ាងណាក៏ដោយ ក៏បញ្ហា«ប្រឈម»ជាច្រើននៅតែមានសម្រាប់កម្ពុជា ចំពោះការ​លើកកម្ពស់ការអភិវឌ្ឍន៍ ការលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ ដើម្បីអភិវឌ្ឍន៍លក្ខខណ្ឌរស់នៅនៃប្រជាពលរដ្ឋក្រីក្រ ពិសេសលើជនពិការនៅថ្នាក់មូលដ្ឋាន។

បើយោងតាមទស្សនៈ របស់នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន បានបញ្ជាក់បន្ថែមថា បញ្ហា​ពិការភាព ជាបញ្ហាអន្តរវិស័យដែលត្រូវទាមទារក្រុមប្រឹក្សាឃុំ(ថ្នាក់មូលដ្ឋាន) ត្រូវតែបញ្ចូលបញ្ហា«ពិការ​ភាព»នេះ​ទៅក្នុងផែនការវិនិយោគ«ឃុំ» ដើម្បីធានាឲ្យបានថា ការអភិវឌ្ឍន៍ជនងាយនឹងរងគ្រោះ រួមជាមួយនឹងជនពិការ។ លោកបានបន្តរថា ជាមួយនឹងការបញ្ចូលនូវបញ្ហាពិការភាពក្នុងការអភិវឌ្ឍន៍មូលដ្ឋាននេះ ចាំបាច់ត្រូវដឹងពីបញ្ហា​គន្លឹះមួយ ​ដែលទាមទាឲ្យមានបច្ចេកទេស និងពិធីសាស្រ្តធ្វើការជាមួយពួកគាត់ បើមិនដូច្នេះទេ បញ្ហពិការភាពនេះ​នឹងនៅតែជាបញ្ហា ហើយក៏មិនអាចធ្វើការចាត់បញ្ចូលបានដែរ។

«ក្រហើយ ថែមទាំងពិការទៀត»

នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា បានបន្តរថា បញ្ហាបញ្ចូល«ពិការភាព» ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន​នៅមាន​តិចតួចបំផុត។ លោកចង់ឲ្យអ្នកតាក់តែងគោលនយោបាយទាំងអស់សម្រាប់មូលដ្ឋាន(ក្រុមប្រឹក្សាឃុំ) ត្រូវមាន​កញ្ចប់ថវិការ«ពិត»ប្រាកដ ក្នុងការជួយដល់ជនពិការ។ លោកបានចាត់ទុកថា «អ្នកដែលក្រីក្រជាងគេបំផុត គឺជន​ពិការ។ គាត់ក្រហើយ ថែមទាំងពិការទៀត។ (...) ពួកគាត់បាត់បង់នូវកាយសម្បទា រួមជាមួយនឹងឧបសគ្គ គ្មានថវិកា ធ្វើឲ្យជនពិការទាំងនោះក្រកាន់តែខ្លាំងថែមទៀត។ (...) រដ្ឋាភិបាល និងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវមានកញ្ចប់​ថវិកា​ពិតប្រាកដ ដើម្បីជួយដល់ជនពិការក្នុងមូលដ្ឋាន។»

ជាមួយគ្នានេះ លោក ម៉ួត រ៉ួន សមាជិកក្រុមប្រឹក្សាឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមក្រុមប្រឹក្សាឃុំកំពុងតែស្វែងរកដៃគួរ និងរៀបចំឲ្យមានការដាប់បញ្ចូល នូវការយកចិត្តទុកដាក់​លើជនពិការ​ទាំង​ការរស់នៅ និងតាមរយៈការបណ្តុះបណ្តាលស្តីពីសិទ្ធិនានា ពិសេសការបណ្តុះបណ្តាល​នូវវគ្គជំនាញនានា​ដូចជាការ​ចិញ្ចឹមសត្វ ការដាំដុះ ការកែសម្ផស្ស ឬការកាត់ដេរដល់ជនពិការតាមមូលដ្ឋានជាដើម។ ជាងនេះ​ទៅទៀតលោក​ក៏​ស្នើសុំដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ជួយក្នុងការបង្កើតឲ្យមាននូវមុខរបរសម្រាប់ជនពិការនៅតាមមូលដ្ឋាន តាម​ជំនាញដែលពួកគាត់ ទទួលបានក្រោយការបណ្តុះបណ្តាល សម្រាប់ការចិញ្ចឹមជីវិត និងការបង្កើននូវ​ប្រាក់ចំណូល​សម្រាប់គ្រួសារ ក៏ដូចជាសង្គមផងដែរ។

លោកញ៉ែ តង ប្រធានការិយាល័យផែនការ និងស្ថិតិ នាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ តំណាងឲ្យលោក យិន ម៉ារីណា ប្រធាននាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមហាផ្ទៃបានធ្វើការ​គាំទ្រ​ដល់ផែនការអភិវឌ្ឈន៍វិមជ្ឈការថ្នាក់មូលដ្ឋាន តាមរយៈ ការធ្វើកម្មវិធីវិនិយោគប្រចាំឆ្នាំ សម្រាប់ថ្នាក់​មូលដ្ឋាន​ដោយផ្អែកតាមច្បាប់គ្រប់គ្រងរដ្ឋបាលឃុំសង្កាត់។ លោកបានបន្តរថា «តើបញ្ហា និងតម្រូវការរបស់​ប្រជាពលរដ្ឋ​ត្រូវ​ការអ្វីខ្លះ?។ (...) ក្រសួង ក៏ដូចចាក្រុមប្រឹក្សាឃុំ សង្កាត់ បន្តរស្វែងរកដៃគួរអភិវឌ្ឍន៍ ទៅតាមផែនការដែល​បានរៀបចំ​ទុករបស់ក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានអាណត្តិរបស់ខ្លួនប្រាំឆ្នាំ។ (...) សម្រាប់ថវិការរបស់មូលដ្ឋាន ក៏មិនបាន​ឆ្លើយតបទៅនឹងតម្រូវការ ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានដែរ នេះជាបញ្ហាមួយដែលប្រឈមខ្លាំងបំផុត។»

ប្រធានការិយាល័យរូបនេះបានបន្ថែមថា ទាំងក្រុមប្រឹក្សាថ្នាក់ជាតិ(ក្រសួងមហាផ្ទៃ) ថ្នាក់រាជធានី ទាំងក្រុមប្រឹក្សា​ខេត្ត ស្រុក ឃុំ សង្កាត់ បានផ្តោតយកចិត្តទុកដាក់ដល់បញ្ហាជីវភាពប្រជាពលរដ្ឋក្រីក្រ ពិសេលសម្លឹងមើលទៅ​លើ​ជនពិការ កុមារ ស្រី្ត និងជនងាយរងគ្រោះនានាមួយចំនួនទៀត៕

-----------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...