បាល់ទាត់ពិភពលោក៖ តោ​កំណាច​អង់គ្លេស បំបាក់ សាន ម៉ារីណូ ៨-០

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានយកឈ្នះយ៉ាងធ្ងន់ធ្ងរទៅលើក្រុម សាន ម៉ារីណូ ៨-០ កាលពីថ្ងៃសុក្រ ក្នុងការ​ប្រកួតជំរុះបាល់ទាត់ ពិភពលោកឆ្នាំ២០១៤។ ជ័យជំនះនេះ បានជួយឲ្យក្រុមអង់គ្លេស ឡើងទៅកាន់ដំណែងលេខ២ ក្នុង ពូល អេច (H) ហើយមានគម្លាត២ពិន្ទុ ពីដំណែងលេខ១ ម៉ន់តេណេក្រូ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: March 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានយកឈ្នះយ៉ាងធ្ងន់ធ្ងរទៅលើក្រុម សាន ម៉ារីណូ ៨-០ កាលពីថ្ងៃសុក្រ ក្នុងការ​ប្រកួតជំរុះបាល់ទាត់ ពិភពលោកឆ្នាំ២០១៤។ ជ័យជំនះនេះ បានជួយឲ្យក្រុមអង់គ្លេស ឡើងទៅកាន់ដំណែងលេខ២ ក្នុង ពូល អេច (H) ហើយមានគម្លាត២ពិន្ទុ ពីដំណែងលេខ១ ម៉ន់តេណេក្រូ។


កីឡាករ វ៉ែន រ៉ូនី សប្បាយរីករាយ ក្រោយពីបានទាត់បាល ចូលទីគូរប្រកួត។

គ្រាប់បាល់ចូលទីខ្លួនឯង ដោយខ្សែការពារ អាឡេសាន់ដ្រូ ដេឡា វ៉ាឡេ (Alessandro Della Valle) របស់ក្រុម សាន ម៉ារីណូ នៅនាទី១២ បានជួយឲ្យក្រុមរបស់លោក រ៉យ ហដសិន (Roy Hodgson) កាន់តែមានកម្លាំងចិត្ត ក្នុងការស្វែងរកគ្រាប់បាល់​ជាបន្ត ដើម្បីបានឈរលើកំពូលតារាងពូលអេច។ កីឡាករ អាឡិច អុកឡេដ ឆាមបឺឡិន (Alex Oxlade-Chamberlain), ជឺមិន ដេហ្វូ (Jermain Defoe), អាស្លី យ៉ាំង (Ashley Young) និងកីឡាករ ហ្វ្រេង ឡាំផាដ (Frank Lampard) ជាអ្នករក​គ្រាប់បាល់ឲ្យអង់គ្លេស នៅវគ្គទី១។

ក្រុម សាន់ ម៉ារីណូ ដែលជាក្រុមមិនដែលឈ្នះសោះ ក្នុងការប្រកួត ៥០លើកចុងក្រោយនេះ កាន់តែរងគ្រោះថែមទៀត ក្នុង​ការប្រកួតនៅកីឡាដ្ឋាន ស្ទេឌីយ៉ួ អូលីមពីកូ (Stadio Olimpico)។ កីឡាករ វ៉ែន រ៉ូនី (Wayne Rooney) បានរកគ្រាប់ទី៣៤ របស់គាត់ក្នុងក្រុមជម្រើសជាតិអង់គ្លេស ខណៈដែលខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមលីវើភូល (Liverpool) ដានីញ៉ែល ស្ទឺរិជ (Daniel Sturridge) ក៏បានរកគ្រាប់ទី១ របស់គាត់ ឲ្យក្រុមជម្រើសជាតិឈុតធំអង់គ្លេសដែរ។

ខ្សែប្រយុទ្ធ ជឺមិន ដេហ្វូ បានរកគ្រាប់បាល់ទី២ របស់គាត់បានសម្រេច នៅនាទី៧៧ ហើយបានជួយ​ឲ្យក្រុមអង់គ្លេស​យក​ឈ្នះ ៨-០ ជាលើកដំបូង ចាប់ពីឆ្នាំ ១៩៨៧ ដែលពេលនោះយកឈ្នះក្រុមទួរគី។

ក្រុមអង់គ្លេសនឹងត្រូវត្រៀមប្រកួតនៅថ្ងៃអង្គារ៏សប្តាហ៏ក្រោយ ដែលត្រូវជួបជាមួយក្រុម ដែលកំពុងតែឈរ​លើកំពូល​តារាង​ពូលអេច ម៉ន់តេណេក្រូ ខណៈដែលក្រុមមួយនេះ ទើបតែយកឈ្នះ ក្រុមម៉ូលដូវ៉ា ដោយលទ្ធផល ១-០ ដែរនោះ។

លោក រ៉យ ហដសិន គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេស បានសរសើរដល់កូនក្រុមរបស់លោកយ៉ាងខ្លាំង។ គាត់បាន​ប្រាប់ដល់ អាយធីវី (ITV) ថា «វាពិតជាការលេងមួយ ដ៏ល្អបំផុតមែន ហើយកីឡាករល្អៗ របស់យើងជាច្រើន មាន​ឱកាស​រកគ្រាប់បាល់គ្រប់ៗគ្នា។»

គួរបញ្ជាក់ថាកីឡាករ ប្រធានក្រុមអង់គ្លេស ស្តេវិន ចឺរ៉ាដ (Steven Gerrard) ហើយជាវីរបុរស​របស់ក្រុមហង្សក្រហម​លីវើភូល និងកីឡាករខ្សែការពារស្លាបឆ្វេងរបស់ក្រុមតោខៀវឆែលស៊ី (Chelsea) អាស្លី ខូល (Ashley Cole) ជាកីឡាករ​សំខាន់ តែមិនបានចូលលេងក្នុងការប្រកួតនេះទេ ដោយលោក ហដសិន ឲ្យសម្រាក ដើម្បីត្រៀមជួបជាមួយក្រុមខ្លាំង ម៉ន់តេណេក្រូ នៅថ្ងៃអង្គារ៏សប្តាហ៏ក្រោយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...