កីឡាករ​ចំណូល​ថ្មី​លីវើភូល លក់​អាវ​បាន​ច្រើន​ជាង ស្តេវ៉ិន ចឺរ៉ាដ

ជាទូទៅ ការលក់អាវបាល់ទាត់របស់កីឡាករ ជាទីផ្សារដ៏ធំមួយសម្រាប់ក្លិបបាល់ទាត់នីមួយៗ។ នៅពេលដែលកីឡាកររូប​ណាមួយ ក្លាយជាកីឡាករសំណព្វរបស់ក្រុមហើយនោះ អាវដែលវាយឈ្មោះពួកគេ នឹងត្រូវបានលក់ដាច់យ៉ាងជាង​គេ​បំផុតដែរ។ នៅពេលដែលអាវរបស់កីឡាកររូបណាមួយ លក់បានច្រើនជាងគេ ក្លិបក៏ទទួលបានចំណូលច្រើន ហើយ​កីឡាកររូបនោះ ក៏ទទួលបានរង្វាន់ដូចគ្នា។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាទូទៅ ការលក់អាវបាល់ទាត់របស់កីឡាករ ជាទីផ្សារដ៏ធំមួយសម្រាប់ក្លិបបាល់ទាត់នីមួយៗ។ នៅពេលដែលកីឡាកររូប​ណាមួយ ក្លាយជាកីឡាករសំណព្វរបស់ក្រុមហើយនោះ អាវដែលវាយឈ្មោះពួកគេ នឹងត្រូវបានលក់ដាច់យ៉ាងជាង​គេ​បំផុតដែរ។ នៅពេលដែលអាវរបស់កីឡាកររូបណាមួយ លក់បានច្រើនជាងគេ ក្លិបក៏ទទួលបានចំណូលច្រើន ហើយ​កីឡាកររូបនោះ ក៏ទទួលបានរង្វាន់ដូចគ្នា។


កីឡាកររបស់លីវើភូល ហ្វីលីប ខូតធីញ៉ូ ដែលទើបនឹងមកដល់ក្រុមថ្មីៗ។ (រូបថត liverpoolecho.co.uk)

ជាក់ស្តែងកីឡាករដេវីដ ប៊ែកខាំ (David Beckham) អាវរបស់គាត់ តែងតែលក់ដាច់រាប់លានអាវ សម្រាប់ក្រុមដែល​គាត់​បានលេងឲ្យ។ កីឡាករតម្លៃថ្លៃរបស់ក្រុមឆែលស៊ី (Chelsea) ហ្វឺណាន់ដូ តូរែស (Fernando Torres) ក៏បានក្លាយជាកីឡាករ​លក់អាវបានច្រើនបំផុត សម្រាប់ក្រុមឆែលស៊ីដែរ។

ស្រដៀងគ្នានេះដែរ អាវរបស់កីឡាករស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) ដែលជាប្រធានក្រុមលីវើភូល (Liverpool) និងជា​វីរបុរសរបស់ក្រុមហង្សក្រហមនោះ តែងតែលក់បានច្រើនជាងគេបង្អស់សម្រាប់ក្រុមលីវើភូល ស្ទើរតែជារៀងរាល់ឆ្នាំ នៅ​ជុំវិញពិភពលោក ព្រោះតែគាត់ជាកីឡាករសំណព្វចិត្តរបស់ក្រុម។

រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ កីឡាករចំណូលថ្មីរបស់លីវើភូល១រូប ដែលទើបតែទិញចូលកាលពីខែមករាកន្លងមកនោះ ពេលនេះអាវរបស់គាត់លក់ដាច់ ច្រើនជាងកីឡាករស្តេវ៉ិន ចឺរ៉ាដ ទៅទៀត។ គាត់ជាកីឡាករវ័យក្មេងរបស់ប្រេស៊ីលវ័យ ២១ឆ្នាំ ពាក់អាវលេខ១០ មានឈ្មោះថា «ហ្វីលីប ខូតធីញ៉ូ» (Philippe Coutinho)។

ខូតធីញ៉ូ ពេលនេះបានក្លាយជាកីឡាករដែលលក់អាវបានច្រើនជាងគេបង្អស់របស់ក្រុមលីវើភូល បន្ទាប់ពីគាត់​បង្ហាញពី​ទម្រង់លេងបានយ៉ាងឥតខ្ចោះ នៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) នៅរដូវកាលដំបូងរបស់គាត់។

អ្នកគាំទ្ររបស់ក្រុមហង្សក្រហម មានការពេញចិត្ត និងស្រលាញ់កីឡាកររូបនេះ យ៉ាងខ្លាំង ហើយក៏សង្ឃឹមថា គាត់នឹង​ក្លាយជាកីឡាករសំខាន់១រូប នៅរដូវកាលថ្មីខាងមុខ និងនៅតែលេងបានល្អជាបន្តទៀត ក្រោមការដឹកនាំរបស់​លោកគ្រូ​បង្វឹកប្រិនដេន រ៉ដចឺ (Brendan Rogers)។

ចំណែកឯកីឡាករស្តេវ៉ិន ចឺរ៉ាដ បានធ្លាក់ទៅចំណាត់ថ្នាក់លេខ២ (លក់អាវដាច់បានច្រើន) ខណៈដែលខ្សែប្រយុទ្ធចំណូលថ្មី ដានីញ៉ែល ស្ទឺរ៉ិជ (Daniel Sturridge) នៅចំណាត់ថ្នាក់លេខ៣។ រីឯអាវរបស់កីឡាករខ្សែប្រយុទ្ធឆ្នើម ល្វីស ស្វារែស (Luis Suarez) បានធ្លាក់ចុះយ៉ាងខ្លាំងទៅៗ បន្ទាប់ពីគាត់និយាយថា ចង់ចាកចេញពីក្រុមទៅរៀលម៉ាឌ្រីដ (Real Madrid) ដែល​ធ្វើ​ឲ្យប្រជាប្រិយភាពរបស់គាត់កាន់តែអន់ថយទៅៗ ហើយក្លិបក៏ពុំបង្ហាញពីចំណាត់ថ្នាក់របស់គាត់ដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...