លីវើភូល ត្រូវ​បាន​ស្វាគមន៏​យ៉ាង​កក់​ក្តៅ នៅ​ក្នុង​ទីក្រុង​បាងកក

ក្រុមហង្សក្រហម លីវើភូល (Liverpool) បានធ្វើដំណើរមកដល់ទីក្រុងបាងកក ប្រទេសថៃហើយ កាលពីយប់ថ្ងៃព្រហស្បតិ៏ ខណៈដែលមានអ្នកគាំទ្ររាប់ពាន់នាក់ មកចាំទទួលស្វាគមន៏យ៉ាងកោះករ នៅឯព្រលានយន្តហោះ ដុងមឿង (Don Mueang) បន្ទាប់ពីក្រុមព្រីមែលីក (Premier League) របស់អង់គ្លេសមួយនេះ ចាកចេញពីប្រទេសអូស្ត្រាលី។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហង្សក្រហម លីវើភូល (Liverpool) បានធ្វើដំណើរមកដល់ទីក្រុងបាងកក ប្រទេសថៃហើយ កាលពីយប់ថ្ងៃព្រហស្បតិ៏ ខណៈដែលមានអ្នកគាំទ្ររាប់ពាន់នាក់ មកចាំទទួលស្វាគមន៏យ៉ាងកោះករ នៅឯព្រលានយន្តហោះ ដុងមឿង (Don Mueang) បន្ទាប់ពីក្រុមព្រីមែលីក (Premier League) របស់អង់គ្លេសមួយនេះ ចាកចេញពីប្រទេសអូស្ត្រាលី។


ការទទួលស្វាគមន៍របស់អ្នកគាំទ្រនៅទីក្រុងបាងកក។ (រូបថត liverpoolfc.com)

បន្ទាប់ពីបំបាក់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ២-០ និងបំបាក់ក្រុមមីលបឺន (Melbourne) របស់អូស្ត្រាលី ២-០ ទៀតកាល​ពី​ថ្ងៃពុធកន្លងទៅនោះ លីវើភូលនឹងត្រូវប៉ះក្រុមជម្រើសជាតិថៃម្តង នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះ នៅកីឡាដ្ឋានជាតិ រ៉ាចាម៉ាន់ហ្គាឡា (Rajamangala National Stadium)។

បើតាមកាលវិភាគគ្រោងទុក ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង ០៦៖០០ល្ងាច (នៅថៃ) ប៉ុន្តែដោយសារតែមាន​កម្មវិធី​ពិសេស និងជាការអបអរគម្រប់ខួបរបស់ក្រុមហ៊ុនឯកជនមួយ ដែលតម្រូវឲ្យផ្សាយផ្ទាល់តាមរយះកញ្ចក់ទូរទស្សន៏ ការ​ប្រកួតនឹងចាប់ផ្តើមទាត់មុន២០នាទី ពោលគឺត្រូវចាប់ផ្តើមនៅម៉ោង ០៥៖៤០នាទីល្ងាចវិញ នៅថ្ងៃអាទិត្យដដែល។

ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកប្រេដិន រ៉ដចឺស (Brendan Rodgers) តារាឆ្នើមៗរបស់ក្រុមដូចជាប្រធានក្រុម ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) និងខ្សែប្រយុទ្ធដែលកំពុងតែចង់ចាកចេញពីក្រុម ល្វីស ស្វារែស (Luis Suarez) ក៏បានអមដំណើរមកជាមួយផងដែរ។

នេះជាលើកទី៤ហើយ ដែលក្រុមលីវើភូល ធ្វើដំណើរមកប្រកួតមិត្តភាពនៅក្នុងប្រទេសថៃ ខណៈដែលលើកចុង​ក្រោយ​នៅឆ្នាំ២០០៩ ប៉ុន្តែវាជាលើកដំបូងសម្រាប់គ្រូបង្វឹក លោកប្រេដិន រ៉ដចឺស។

លោករ៉ដចឺស បាននិយាយថា៖ «កីឡាករមួយចំនួនដែលធ្លាប់មកកាន់ប្រទេសថៃ ពួកគេពិតជារីករាយខ្លាំងណាស់ ដែល​បានមកជាថ្មីទៀត។ យើងធ្លាប់លឺថា មានអ្នកគាំទ្រក្រុមលីវើភូលច្រើនណាស់ នៅក្នុងប្រទេសនេះ ហើយសុទ្ធសឹងតែជា​អ្នក​គាំទ្រដ៏ស្មោះស្ម័គ្រជាមួយក្រុម។ ដូច្នេះយើងនឹងផ្តល់ឲ្យពួកគេវិញ នូវការប្រកួតដ៏អស្ចារ្យមួយ នៅថ្ងៃអាទិត្យខាងមុខ។»

ការប្រកួតនៅក្នុងប្រទេសថៃនេះ ជាការប្រកួតចុងក្រោយបង្អស់នៅក្នុងតំបន់អាស៊ី សម្រាប់ក្រុមលីវើភូល ហើយ​បន្ទាប់ពី​ប្រកួតចប់ពួកគេនឹងធ្វើដំណើរកាន់ប្រទេសអង់គ្លេសវិញ ដើម្បីត្រៀមបើកទ្វារពហុកីឡាដ្ឋានអេនហ្វៀល (Anfield) ទទួល​ស្វាគមន៏ក្រុមភ្ញៀវ អូឡាំព្យាកូស (Olympiacos) របស់ប្រទេសក្រិក ក្នុងការប្រកួតមិត្តភាព នៅថ្ងៃសៅរ៏ ទី០៣ ខែសីហា​ខាងមុខ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...