ឆែលស៊ី លត់​ឥណ្ឌូនេស៊ី ៨-១ មុន​ចាក​ចេញ​ពី​អាស៊ី

ក្រុមតោខៀវឆែលស៊ី (Chelsea) បានបំបាក់ក្រុមម្ចាស់ផ្ទះ ឥណ្ឌូនេស៊ីអលស្តា (Indonesia All Stars) របស់ឥណ្ឌូនេស៊ី ដោយលទ្ធផល ៨-១ ក្នុងការប្រកួតមិត្តភាពចុងក្រោយបង្អស់របស់ខ្លួន នៅតំបន់អាស៊ី នាទីក្រុងចាកាតា កាលពីយប់ថ្ងៃព្រហស្បតិ៏។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមតោខៀវឆែលស៊ី (Chelsea) បានបំបាក់ក្រុមម្ចាស់ផ្ទះ ឥណ្ឌូនេស៊ីអលស្តា (Indonesia All Stars) របស់ឥណ្ឌូនេស៊ី ដោយលទ្ធផល ៨-១ ក្នុងការប្រកួតមិត្តភាពចុងក្រោយបង្អស់របស់ខ្លួន នៅតំបន់អាស៊ី នាទីក្រុងចាកាតា កាលពីយប់​ថ្ងៃព្រហស្បតិ៏។


ក្រុមកីឡាករឆែលស៊ី សប្បាយរីករាយ នៅពេលបានជ័យជំនះ នៅឥណ្ឌូនេស៊ី។ (រូបថត football365.com)

ខ្សែបម្រើអន្តរជាតិប៊ែលហ្សិក អេដិន ហាស្ស៊ាដ (Eden Hazard) បានរកគ្រាប់ទី១ បើកឆាកឲ្យឆែលស៊ីនាំមុខ នៅនាទីទី២២ ដោយការទាត់បាល់ពិន័យប៉េណាល់ទី បន្ទាប់ពីកីឡាករ ហ្វឺឌីណាន់ ស៊ីណាហ្គា (Ferdinand Sinaga) និងកីឡាករ ហាំកា ហាំសា (Hamka Hamsah) របស់ឥណ្ឌូនេស៊ី ធ្វើឲ្យមានកំហុសឆ្គងទៅលើកីឡាករប្រធានក្រុម ចន ថឺរី (John Terry) នៅក្នុងប្រអប់គ្រោះថ្នាក់។

កីឡាករស្បែកខ្មៅរបស់ប្រេស៊ីល រ៉ាមីរែស (Ramires) បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៣០ បន្ទាប់ពីទទួលបាល់ពី​មិត្ត​រួមក្រុម រីយ៉ាន់ បឺត្រែន (Ryan Bertrand) បានយ៉ាងល្អ។ ២នាទីបន្ទាប់ ខ្សែប្រយុទ្ធស្សេនីហ្គាល់ ដិមបា បា (Demba Ba) បានបន្ថែមគ្រាប់ទី៣ ឲ្យក្រុមភ្ញៀវ មុនពេលដែល ចន ថឺរី តែតបញ្ចូលទីគ្រាប់ទី៤ នៅចុងវគ្គទី១។

នៅវគ្គទី២ កែបាល់បាន៥នាទី កីឡាករវ័យក្មេង១៧ឆ្នាំ បឺត្រែន ត្រាវរ៉េ (Bertrand Traore) ទាត់បំផ្លោងផុតដៃអ្នកចាំទី​ឥណ្ឌូនេស៊ីបានសម្រេចគ្រាប់ទី៥ មុនពេលដែលខ្សែប្រយុទ្ធកំពុងឡើងជើង ដែលទើបតែដូរចូលលេងនៅវគ្គទី២ រ៉ូមេលូ លូកាគូ (Romelu Lukaku) បានបន្ថែមគ្រាប់ទី៦ នៅនាទីទី៥២។

ខ្សែបម្រើ រ៉ាមីរែស រកគ្រាប់ទី២របស់ខ្លួនបានសម្រេច និងជាគ្រាប់ទី៧ឲ្យឆែលស៊ី នៅនាទីទី៥៧ ខណៈដែលខ្សែប្រយុទ្ធ​មាឌធំដំបង លូកាគូ បានបង្ហើយគ្រាប់ទី៨ នៅក្នុងនាទីទី៦៦។ ទោះជាយ៉ាងណា ម្ចាស់ផ្ទះក៏អាចបំបែក​ពងមាន់ក្រុម​ឆែលស៊ីបានផងដែរ បន្ទាប់ពីកីឡាករ ថូម៉ាស កាឡាស (Tomas Kalas) ធ្វើឲ្យចូលទីខ្លួនឯងនៅនាទីទី៦៩។

ឆែលស៊ី នឹងធ្វើដំណើរបន្តទៅកាន់សហរដ្ឋអាមេរិក ដើម្បីត្រៀមប្រកួតពានរង្វាន់ ហ្គីណែស អន្តរជាតិ (GUINNESS INTERNATIONAL CHAMPIONS CUP) ជាមួយក្រុមអ៊ីតាលី អ៊ីនថើ មីឡាន (Inter Milan) នៅថ្ងៃព្រហស្បតិ៏ ទី០១ ខែសីហា។ បន្ទាប់មក ពួកគេនឹងប៉ះជាមួយក្រុម អេស៊ី មីឡាន (AC Milan) ឬក្រុម វ៉ាឡិនស្សៀ (Valencia) នាក្នុងទីក្រុង​ញ៉ូយ៉ក នៅថ្ងៃសៅរ៏ ទី០៤ ខែសីហាខាងមុខផងដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...