សួង សុភ័ណ្ឌ៖ ជា​លើក​ទី​មួយ ដែល​តុលាការ​ចាត់​វិធានការ លើ​បណ្តឹង​ប្ដឹង​ហ៊ុន សែន

ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តប៉ៃលិន បានចូលខ្លួន​បំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទិនទៅនឹងបណ្តឹងរបស់លោក ដែលបានប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីបទក្លែងបន្លំឯកសារសាធារណៈ ប៉ុន្តែពុំទាន់មានការសម្រេចយ៉ាងណានៅឡើយទេ ពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីការស្តាប់ការឆ្លើយបំភ្លឺនោះ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងថា អ្វីដែលលោកសួង សុភ័ណ្ឌបានកំពុងធ្វើនោះគឺ កំពុងតែ​ធ្វើការចោទប្រកាន់ទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាក្រសួងមហាផ្ទៃ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: July 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តប៉ៃលិន បានចូលខ្លួន​បំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទិនទៅនឹងបណ្តឹងរបស់លោក ដែលបានប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីបទក្លែងបន្លំឯកសារសាធារណៈ ប៉ុន្តែពុំទាន់មានការសម្រេចយ៉ាងណានៅឡើយទេ ពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីការស្តាប់ការឆ្លើយបំភ្លឺនោះ។


លោក សួង សុភ័ណ្ឌ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានី។ (រូបថត MONOROOM.info/ U. Bory)

លោកស្រី សឿ វន្នី ព្រះរាជអាជ្ញាររងសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ ដោយលោកស្រី​មានប្រសាសន៍ថា បន្ទាប់ពីស្តាប់លោក សួង សុភ័ណ្ឌ បកស្រាយរួចហើយនោះ តុលាការមិនទាន់សម្រេច​យ៉ាងណានៅ​ឡើយ។

ថ្លែងទៅរកអ្នកសារព័ត៌មាន បន្ទាប់ពីចូលបកស្រាយបណ្តឹង នៅសាលាដំបូងរាជធានីភ្នំពេញលោក សួង សុភ័ណ្ឌ បានឲ្យ​ដឹងថា លោកបានបង្ហាញភស្តុតាងរូចហើយដល់តុលាការ ដូចជាសំឡេងលោកនាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៩០ និងជន​វៀតណាម១០នាក់ ដែលត្រូវបានអនុញ្ញាតឲ្យមានអត្តសញ្ញាណប័ណ្ណជាជនជាតិខ្មែរ។ លោកបានបន្ថែមឲ្យដឹងទៀតថា ៖ «ខ្ញុំបានស្នើសុំឲ្យតុលាការ កោះហៅសាក្សីជាជនជាតិវៀតណាមទាំង១០នាក់ មកផ្តល់សក្ខីកម្មក្នុងសវនាការ»។

បេក្ខជនតំណាងរាស្ត្រប្រចាំខេត្តប៉ៃលិនវ័យក្មេងរូបនេះ បានបញ្ជាក់ដឹងទៀតថា នេះជាលើកទីមួយហើយ ដែលតុលាការ​ចាត់វិធានការលើបណ្តឹងរបស់លោក ហើយបណ្តឹង​មួយទៀត តុលាការមិនចាត់វិធានការនៅឡើយទេ ហើយថែមទាំងច្រាន​ចោទបណ្តឹងរបស់លោកទៀតផង។ លោកបាន​ថ្លែង​ឲ្យដឹងទៀតថា៖ «ខ្ញុំឈឺចាប់បំផុត ដែលកូនខ្មែរកើតឡើងនៅលើដីខ្មែរ តែពុំមានអត្តសញ្ញាណប័ណ្ណប្រើ ប៉ុន្តែបែរជាយូន​មាន​អត្តសញ្ញាណប័ណ្ណខ្មែរប្រើ នេះហើយជាមូលហេតុខ្ញុំ​សម្រេចចិត្តប្តឹង​លោកនាយករដ្ឋមន្ត្រី»។

សូមរម្លឹកថា កាលពីថ្ងៃទី ២០ខែមិថុនា លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយ​ប្តឹងនាយករដ្ឋមន្ត្រី ពីបទក្លែងបន្លំឯកសារសាធារណៈ និងជាអ្នកផ្តើមគំនិតរួមដៃជាមួយបក្សពួករបស់ខ្លួន ដែលបណ្តោយ​ឲ្យជនជាតិវៀតណាម ចូលមកកម្ពុជាដោយខុសច្បាប់។ ការប្តឹងនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បាន​ច្រានចោលរបាយការណ៍ និងការលើកឡើងមួយចំនួនរបស់គណបក្សប្រឆាំង និងសង្គមស៊ីវិល ដែលអះអាងថា វៀតណាម​នៅកម្ពុជាមានចំនួនជាង៤លាននាក់។

កាលពីថ្ងៃទី១៩ ខែមិថុនា២០១៣ ក្នុងពិធីសម្ពោធអាគារសិក្សា នៅស្រុកអង្គស្នួល ខេត្តកណ្តាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា គ្មានវត្តមានជនជាតិវៀតណាម រហូតដល់៤លាន៥សែននាក់នៅកម្ពុជានោះទេ គឺមានមិនដល់ ១០ម៉ឺននាក់ផង។ លោកបានថ្លែងថា ៖ «អនិកជនវៀតណាម ដែលនៅស្រុកខ្មែរ មាន មិនដល់ ១០ម៉ឺននាក់ផង គឺមានត្រឹម​តែប្រាំពីរ ប្រាំបីម៉ឺននាក់ប៉ុណ្ណឹង លោកឯងថាមាន បួនលានកន្លះ នៅស្រុកខ្មែរ ឥឡូវបើបួនលានកន្លះ ប្រហែលជានៅ​អង្គ​ស្នួលនេះ មានមិនតិចទេ ព្រោះគេថាគ្រប់ភូមិ ឃុំទាំងអស់មានអនិជនវៀតណាម»។

លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងថា អ្វីដែលលោកសួង សុភ័ណ្ឌបានកំពុងធ្វើនោះគឺ កំពុងតែ​ធ្វើការចោទប្រកាន់ទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាក្រសួងមហាផ្ទៃ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ក្រសួងពុំដែលបញ្ជារឲ្យមន្ត្រីណាធ្វើអត្តសញ្ញាណប័ណ្ណ ទៅឲ្យជនបរទេសនោះទេ គឺមានតែពលរដ្ឋខ្មែរទេ ទើបក្រសួងធ្វើ​អត្តសញ្ញណប័ណ្ណឲ្យ។ ប៉ុន្តែក្រសួងមានការចេញប័ណ្ណសម្គាល់ សម្រាប់ជនអន្តោប្រវេសន៍ ហើយពួកគេមិនមានសិទ្ធិ​ដូច​ពលរដ្ឋខ្មែរទេ»។

គួរបញ្ជាក់ថា នេះជាលើកទី២ហើយដែលលោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ បានប្តឹង​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពីការប្តឹងលើកទី១ ពាក់ព័ន្ឋនឹងការស្លាប់មនុស្ស ៣៥០នាក់ នៅថ្ងៃទី៣នៃព្រះរាជ​ពិធីអុំទូកកាលពីថ្ងៃទី២២ វិច្ឆិកា ២០១០៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...