គ្រូបង្វឹក​ក្រុម​បាល់​ទាត់​កំពូល​អ៊ីរ៉ាក់​លា​ឈប់ ដោយ​ខ្លាច​ការ​វាយ​ប្រហារ

គ្រូបង្វឹកក្រុមបាល់ទាត់លំដាប់កំពូលមួយ របស់ប្រទេសអ៊ីរ៉ាក់ បានសម្រេចចិត្តលាឈប់ពីដំណែង កាលពីថ្ងៃអាទិត្យ​ម្សិល​មិញ បន្ទាប់ពីលោកបានបដិសេដ មិនព្រមធ្វើដំណើរទៅកាន់ទីក្រុងបាដាដ (Baghdad) ដោយសារភ័យខ្លាចសង្គ្រាម​កើត​ឡើងជាថ្មីទៀត។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមបាល់ទាត់លំដាប់កំពូលមួយ របស់ប្រទេសអ៊ីរ៉ាក់ បានសម្រេចចិត្តលាឈប់ពីដំណែង កាលពីថ្ងៃអាទិត្យ​ម្សិល​មិញ បន្ទាប់ពីលោកបានបដិសេដ មិនព្រមធ្វើដំណើរទៅកាន់ទីក្រុងបាដាដ (Baghdad) ដោយសារភ័យខ្លាចសង្គ្រាម​កើត​ឡើងជាថ្មីទៀត។


លោករ៉ូដៀន ហ្គាកានីន គ្រូបង្វឹកជនជាតិក្រូអាត។

លោករ៉ូដៀន ហ្គាកានីន (Rodion Gacanin) និងក្រុមអាបីល អេហ្វស៊ី (Arbil FC) បានព្រមព្រាងគ្នាក្នុងកិច្ចសន្យាមួយ​ដ៏វែង​ឆ្ងាយ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិក្រូអាតរូបនេះ បានផ្ទេរមកពីក្រុមបាល់ទាត់ប្រទេសអារ៉ាប់មួយ កាលពីពាក់កណ្តាល​រដូវ​កាលនេះ។ ហើយក្លឹបជើងខ្លាំងនៅអ៊ីរ៉ាក់មួយនេះ សង្ឃឹមថាគាត់នឹងអាចជួយឲ្យក្រុមឈ្នះពានរង្វាន់លើកទី៥ ក្នុង​រយៈពេល៦ឆ្នាំចុងក្រោយ។

ប្រធានក្លឹបអាបីល លោកអ័បដុឡា ម៉ាជីដ (Abdullah Majid) បានប្រាប់ដល់កាសែត AFP ថា «គ្រូបង្វឹកបានប្រាប់ពួក​យើងថា គាត់មិនអាចនៅកាន់ដំណែងនេះបន្តទៀតបានទេ ព្រោះតែមានអំពើហិង្សាកើតមាននៅក្នុងទីក្រុងជាប្រចាំ។»

ម្ចាស់ក្លឹបរូបនេះ បានបន្តថា «យើងបានស្នើរសុំឲ្យគាត់នៅបន្ត ហើយនៅពេលមានការប្រកួតនៅក្នុងទីក្រុងបាដាដ និង​ទីក្រុងដទៃៗទៀត យើងនឹងត្រៀមយន្តហោះមួយគ្រឿងសម្រាប់គាត់ និងអង្គរក្សការពារជាច្រើននាក់ផងដែរ ប៉ុន្តែគាត់​នៅតែនិយាយថា ចាកចេញដដែល។»

គួររំឮកថា កាលពីថ្ងៃច័ន្ទសប្តាហ៏មុន ប្រទេសអ៊ីរ៉ាក់មានការបំផ្ទុះគ្រាប់បែកនៅក្នុងរថយន្ត ហើយកើតឡើងក្បែរនឹង​កីឡាដ្ឋានជាតិនៃទីក្រុងបាដាដទៀត។

លោកម៉ាជីដ បាននិយាយថា ហ្គាកានីន (គ្រូបង្វឹក) បានសម្រេចចិត្តចាកចេញតែម្តង បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក នៅក្បែរកីឡាដ្ឋានក្រុមបាល់ទាត់មួយទៀត កាលពីថ្ងៃព្រហស្បតិ៏កន្លងទៅនេះ។

គួរបញ្ជាក់ថា ការវាយប្រហារទីក្រុងបាដាដ និងកន្លែងដទៃៗទៀត នៅក្នុងប្រទេសអ៊ីរ៉ាក់ បានកើតមានឡើងកាន់តែច្រើន និងជាបន្តបន្ទាប់ ដែលកាលពីខែឧសភាកន្លងទៅនេះ មានចំនួនអ្នកស្លាប់ច្រើនបំផុត បើគិតចាប់ពីឆ្នាំ២០០៨មក ហើយ​កត្តាទាំងនេះ ដោយសារតែភាពវឹកវរនៃនយោបាយនៅក្នុងប្រទេស៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...