នគរបាល​ហុងកុង​រង​ការ​រិះគន់ ថា​ប្រើ​ហិង្សា​ជ្រុល​លើ​បាតុករ​ដៃ​ទទេរ (vdo)

ប្រតិកម្មបានធ្លាក់មកជាបន្តបន្ទាប់ ក្រោយពីការប៉ះទង្គិចគ្នា ដែលបានកើតឡើង ក្នុងយប់ពីថ្ងៃអង្គារទី១៤ មកថ្ងៃពុធទី១៥ ខែតុលានេះ នៅទីក្រុងហុងកុង រវាងកងកម្លាំងនគរបាល និងក្រុមបាតុករនិយមលិទ្ធិប្រជាធិបតេយ្យ។ នគរបាល​បាន​និយាយ​ថា បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៤៥នាក់ ក្នុងនោះ៣៧នាក់ ជាបុរស និង៨នាក់ជាស្ត្រី។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 15, 2014
  • ប្រធានបទ: បង្ក្រាប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃពុធទី១៥ ខែតុលានេះ នគរបាល​ហុងកុង​រង​នូវ​ការ​រិះគន់​ខ្លាំងក្លា បន្ទាប់​ពី​វីដេអូ​ជា​ច្រើន បាន​ផ្សាយ​ឲ្យ​ឃើញ ពី​ការ​ប្រើ​ប្រាស់​កម្លាំង​យ៉ាង​ហិង្សា ពី​សំណាក់​កង​កម្លាំង​នគរបាល ធ្វើ​ទៅ​លើ​បាតុករ​ដៃ​ទទេរ ដែល​និយម​លិទ្ធិ​ប្រជាធិបតេយ្យ។ សកម្មភាព​របស់​កង​កម្លាំង​នគរបាល នៅ​យប់​ថ្ងៃ​អង្គារ​ចូល​មក​ថ្ងៃ​ពុធ បាន​ប្រែ​ក្លាយ​យប់​នោះ ជា​រាត្រី​ប្រកប​ដោយ​ភាព​ហិង្សា​ខ្លាំង​ជាង​គេ បើ​​គិត​ចាប់​តាំង​​ពី​​ ៣សប្ដាហ៍​មក​ហើយ នៃ​ចលនា​ទាមទារ​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ នៅ​ហុងកុង។

រដ្ឋមន្ត្រីសន្តិសុខរបស់ក្រុងហុងកុង លោក ឡៃ ទុង ក្វុក (Lai Tung-kwok) បានប្រកាសថា កងកម្លាំងដែល​ប្រព្រឹត្តិ​ទោសកំហុស ត្រូវបានព្យួរពីតួនាទីនៅក្នុងពេលនេះ។ រូបភាពដែលបានផ្សាយតាមទូរទស្សន៍ហុងកុង TVB បានបង្ហាញឲ្យឃើញកងកម្លាំងនគរបាល៦នាក់ បានអូសបាតុករម្នាក់ដែលមានជាប់ខ្នោះ​នឹង​ដៃ ចូល​ទៅ​​ក្នុងកន្លែងងងឹតមួយ នៅក្បែរអាគាររដ្ឋអំណាចក្រុង។ រូបភាពដែលមានរយៈពេល៤នាទី បានបង្ហាញ​ទៀត​ថា បាតុកររងគ្រោះ ត្រូវបានដាក់ឲ្យដេកផ្ទាល់ដី ហើយរងនូវការវាយតប់ជាច្រើនដៃ និងជើងរបស់​កង​កម្លាំង​​នគរបាលទាំងនោះ។

គណបក្សពលរដ្ឋ ដែលជាចលនាមួយ នៃក្រុមនិយមលិទ្ធិប្រជាធិបតេយ្យនៅហុងកុង បានស្គាល់​អត្តសញ្ញាណ​របស់បាតុករនោះ ថាជាសមាជិករបស់ខ្លួន។ អង្គការលើកលែងទោសអន្តរជាតិ ហៅថា Amnesty International បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសអំពើនេះ ដោយបានវាយតម្លៃថា ជាទង្វើ​ដ៏​«ឃោឃៅ»។ ករណី​នេះ​ធ្វើ​ឲ្យ​គេគិតថា វាពិតជាមានកងកម្លាំងនគរបាលហុងកុង ដែលស្ថិតនៅពីលើច្បាប់។

សភាពការណ៍ បានបន្តតានតឹងខ្លាំងនៅឡើយ នៅថ្ងៃពុធនេះ។ តាំងពី២ថ្ងៃមកហើយ កងកម្លាំងនគរបាល បាន​ដាក់ពង្រាយកាន់តែច្រើនឡើង ដើម្បីស្ដារឲ្យសភាពដើមត្រឡប់មកវិញ នៅលើតំបន់ទាំងបី ដែល​បាតុករ​បានកាន់កាប់។ ប៉ុន្តែនៅក្នុងរយៈពេលនេះ ផ្លូវជាច្រើនត្រូវបានបើកឲ្យធ្វើចរាចរណ៍វិញ ដោយក្រុម​បាតុករ​ខ្លួន​ឯង។ នៅក្នុងការប៉ះទង្គិចគ្នាពីយប់ថ្ងៃអង្គារ ចូលមកថ្ងៃពុធ មនុស្ស៤៥នាក់ ត្រូវបានឃាត់ខ្លួន ហើយ​​នគរបាល​និយាយថា ខាងខ្លួនមានកងកម្លាំង៤នាក់រងរបួស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...