ហុន ឈុនហេង ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវ៉ាត់ បន្ទាប់​ពី​ផ្តួល​ជើង​ខ្លាំង​ឲ្យ​សន្លប់

អ្នកប្រដាល់វ័យក្មេង ហុន ឈុនហេង បានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ខារ៉ាបាវទម្ងន់ ៥១ គីឡូក្រាម បន្ទាប់ពីផ្តួលកីឡាករ ម៉ន វីរៈ ឲ្យសន្លប់ត្រឹមទឹកទី៣ ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់វគ្គផ្តាច់ព្រ័ត្រ នៅសង្វៀនស៊ីធីអ៊ិន (CTN) កាលពីរសៀល​ថ្ងៃ​ទី​២៦ខែមេសា ម្សិលម៉ិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកប្រដាល់វ័យក្មេង ហុន ឈុនហេង បានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ខារ៉ាបាវទម្ងន់ ៥១ គីឡូក្រាម បន្ទាប់ពីផ្តួលកីឡាករ ម៉ន វីរៈ ឲ្យសន្លប់ត្រឹមទឹកទី៣ ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់វគ្គផ្តាច់ព្រ័ត្រ នៅសង្វៀនស៊ីធីអ៊ិន (CTN) កាលពីរសៀល​ថ្ងៃ​ទី​២៦ខែមេសា ម្សិលម៉ិញ។


កីឡាករ ម៉ន វីរៈ ដួលសន្លប់ក្រោយទម្ងន់ដៃកីឡាករ ហុន ឈុនហេង។ (រូបថត V Chivann/ MONOROOM.info)

ហុន ឈុនហេង ដែលមកពីក្លិបសម្រែករាជសីហ៏បង្ក្រាបគ្រឿងញៀន ធ្វើបានយ៉ាងល្អ រួមមានបច្ចេកទេស និងកម្លាំង ហើយវវ៉ៃដោយការប្រុងប្រយ័ត្នជាទីបំផុត។ រីឯ ម៉ន វីរៈ ដែលមកពីក្លឹប វិស្វកម្មបច្ចេកទេសទ័ពជើងគោកព្រែកឯង ក៏មិន​ខុសគ្នានោះដែរ ព្រោះសមត្ថភាពគេប្រហាក់ប្រហែលគ្នា ប៉ុន្តែដោយសារតែកីឡាកររូបនេះ មានការធ្វេសប្រហែស​បន្តិច​ប៉ុណ្ណោះ ទើបបណ្តាលឲ្យមានការភ្លាត់ស្នៀត។

អ្នកប្រដាល់ ម៉ន វីរៈ ដែលចូលចិត្តវ៉ៃរបៀបឆេវឆាវ និងវ៉ៃទាំងកំហឹងរូបនេះ មានប្រៀបជាងទៅលើកីឡាករ ឈុនហេង នៅ​ក្នុងទឹកទី១ ដោយគាត់បានវាយចេញកណ្តាប់ដៃ បានចំគោលដៅច្រើនជាង។

នៅទឹកទី២ វីរៈ នៅតែបន្តវ៉ៃសង្គ្រប់ទៅលើ ឈុនហេង បន្តទៀត រួមមានទាំងកណ្តាប់ដៃ និងជង្គង់ ប៉ុន្តែក្នុងទឹកនេះ អ្នក​ទាំង​ពីរវ៉ៃបក ទៅលើគ្នា ទៅវិញទៅមក ធ្វើឲ្យអ្នកទស្សនា ហ៊ោរទ្រហឹងអឺងកង នៅក្នុងសង្វៀនឬស្សីកែវ។

ចំពោះ ឈុនហេង ដែលវ៉ៃមិនសូវហ៊ានប្តូរប៉ុន្មាននោះ បានប្តូរឥរិយាបទរបស់ខ្លួន នៅក្នុងទឹកទី៣ ដោយវ៉ៃតបតមួយដៃទៅ មួយដៃមក មួយជើងទៅ មួយជើងមកដូចគ្នា ហើយក្នុងទឹកនេះដែរកីឡាករទាំង២ ចូលចិត្តប្រើជង្គង់ទៅលើគូប្រកួត។ នៅ​ពាក់កណ្តាលទឹកទី៣ វីរៈ បានវ៉ៃបង្គ្រប់ទៅលើ ឈុនហេង ទៀត តែត្រូវ ឈុនហេង វាយបកមកវិញ ហើយថែមមួយ​ជង្គង់​ទៀត ធ្វើឲ្យ វីរៈ សន្លប់នៅលើសង្វៀនតែម្តង។

រីឯការប្រកួត មួយគូទៀត ជាការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ សំរាប់ទម្ងន់៥១គីឡូក្រាមនេះដែរ កីឡាករ សូត្រ ប៊ុនធី បានយកឈ្នះដោយពិន្ទុ លើ កីឡាករ ពេជ្រ ម្ទេសខ្មាំង បន្ទាប់ពីប្រកួតគ្នារហូតដល់ ៥ទឹក។

សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែក វ៉ៃចេញមានប្រសិទ្ធភាព និងចំៗគោលដៅជាង ដោយសារតែកីឡាកររូបនេះ មាន​កំពស់ខ្ពស់ ហើយបច្ចេកទេសក៏ល្អទៀត។ រីឯ ពេជ្រ ម្ទេសខ្មាំង ដែលមកពីក្លិបអារុណរះកីឡា ទោះជាមានកម្ពស់ទាបជាងក្តី ក៏កីឡាករសម្បូរល្បិចរូបនេះ នៅតែលួចវ៉ៃឆ្មក់ បានចំៗទៅលើផ្ទៃមុខ ប៊ុនធី ខ្លះៗដែរ។ ប៉ុន្តែទោះជាយ៉ាងណា បន្ទាប់ពីការ​ប្រកួតចប់ ៥ទឹក ប៊ុនធី ជាអ្នកទទួលជ័យជំនះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...