ភស្ដុតាងជាវីដេអូ បង្ហាញពីការបន្លំឆ្នោតយ៉ាងសាហាវនៅរ៉ូស្ស៊ី
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២២ មីនា ២០១៨
- កែប្រែចុងក្រោយ: March 23, 2018
- ប្រធានបទ: នយោបាយរ៉ូស្ស៊ី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គេដឹងជាមុនរួចហើយថា លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីចប់អាណត្តិ នឹងឈ្នះឆ្នោត ដើម្បីបន្តកាន់អំណាចចំនួន៦ឆ្នាំទៀត នៅក្នុងការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីរ៉ូស្ស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែមី កន្លងមនេះ។ តែសម្រាប់អ្នកឃ្លាំមើលឯករាជ្យ បានបរិហារលោក ពូទីន និងមន្ត្រីមានអំណាច នៅតាមតំបន់មួយចំនួន ថាមិនចាំបាច់ប្រព្រឹត្តិអំពើ លួចបន្លំសន្លឹកឆ្នោត ដ៏គួរឲ្យអាម៉ាស អស់ទាំងនេះទេ។
ភាពមិនប្រក្រតី ជាច្រើនពាន់ករណី ត្រូវបានរកឃើញ នៅក្នុងការបោះឆ្នោតនោះ មានដូចជា ការដឹកជញ្ជូនមនុស្សទាំងរថយន្ដក្រុងៗ ទៅបោះឆ្នោត ដោយកម្លាំងនគរបាល - ក្រុមអ្នកឃ្លាំមើលជាច្រើននាក់ បានរងការគម្រាមកំហែង និងការលួចញាត់សន្លឹកឆ្នោត ដែលគូសរួច ចូលទៅក្នុងហិបឆ្នោតជាដើម។
ហេតុអ្វី បានជាពួកគេចាំបាច់ធ្វើដូច្នេះ បើដឹងថាលោក ពូទីន នឹងឈ្នះឆ្នោតទៅហើយនោះ? ក្រុមអ្នកឃ្លាំមើលបានពន្យល់ថា នោះគឺដើម្បីតំឡើងតួលេខ នៃការចូលរួមបោះឆ្នោត ដើម្បីចៀសវាងការទុកជាមោឃៈ នូវលទ្ធផលនៃការបោះឆ្នោត ប្រសិនណាជាពលរដ្ឋរ៉ូស្ស៊ី មិនមកចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្រាន់តាមតួលេខភាគរយ ដែលកំណត់ឡើង នៅក្នុងច្បាប់ទេនោះ។
អង្គការ «Golos» ជំនាញខាងការឃ្លាំមើល ការបោះឆ្នោត បានបង្ហាញពីផែនទី ដែលបញ្ជាក់ពីតំបន់ ឬការិយាល័យបោះឆ្នោតណា ដែលមានការលួចបន្លំ។ គ្រាន់តែភ្លាមៗ នៅក្រោយពេលបោះឆ្នោតរួច ភាពមិនប្រក្រតី ដែលអង្គការនេះរកឃើញ មានចំនួនច្រើនជាង ២៣០០ករណី។ ខាងក្រោមនេះ ជាភស្ដុតាងមួយចំនួន ដែលបង្ហាញ ពីការលួចបន្លំសន្លឹកឆ្នោត ដ៏សាហាវៗទាំងនោះ៖
Появилось видео с камер участка 1126, где били наших наблюдателей. После потасовки произведено ДВА ВБРОСА. Первый — неизвестным молодым человеком, второй — секретарем комиссии Бровкиной Ириной Юрьевной. Секретарь подтвердила вброс со словами «Ох, про камеру-то я забыла». pic.twitter.com/paTs9GDBsY
— Наблюдатели Дагестана (@DagestanElect) 18 mars 2018
Московская область, г. Люберцы, УИК 1479. Член избирательной комиссии берет со стола бюллетени и бросает в урну. Через минуту берет еще и повторяет. Далее к ней присоединяется другой член комиссии, они начинают забрасывать в урну бюллетени. Молодцы, решают судьбу России... pic.twitter.com/wtNvQJhRSY
— Press Focus (@Press_Focusnik) 18 mars 2018
Как набираются проценты за Путина и явка в Чечне
УИК № 137 Чеченская республика. село Илсхан-Юрт.
Мужик (в светлом) просто ходит по участку и спокойно заносит один за одним бюллетени в урну. pic.twitter.com/MgUpoDnUBi
— Выборная Навка (@Gulay_Pole) 18 mars 2018
Бедная женщина(( еле впихнула пачку бюллетеней.
Краснодарский край. Участок № 4910 pic.twitter.com/dwCPXiB8hu
— Лентач (@oldLentach) 18 mars 2018