ដើម្បី​ការពារ​បេះដូង​របស់​អ្នក​ សូម​ទទួល​ទាន​ដំណេក អោយ​បាន​គ្រប់​ល្មម

ការទទួលទានដំណេក លើសពី៨ម៉ោង ឬ តិចជាង៦ម៉ោង ទាំងពីរករណីរ ទទួលបាននូវការកើនឡើង នៃគ្រោះថ្នាក់លើ សសៃរឈាមបេះដូង យោងតាមការសិក្សារួមគ្នា ដែលបានបង្ហាញនៅសហរដ្ឋអាមេរិក កាលពីពេលកន្លងមក​ នៅក្នុង​ឱកាសជួបជុំ​ដ៏​សំខាន់មួយ ដែលទាក់ទងនឹងបេះដូង នៅទីក្រុងឈឺកាហ្គោសហរដ្ឋអាមេរិក។ ការទទួលទានដំណេក ដែលមានរយៈពេល តិចជាង៦ម៉ោងក្នុងមួយយប់ ធ្វើអោយមានគ្រោះថ្នាក់លើ សសៃឈាម​ខួរក្បាល និងគ្រោះថ្នាក់ពីរដង លើជំងឺគាំងសសៃឈាមបេះដូង។
Loading...
  • ដោយ: តុងស៊័រ
  • កែប្រែចុងក្រោយ: September 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការស្រាវជ្រាវជាច្រើន បានបង្ហាញថា ការទទួលទានដំណេកក្រោម ៦ម៉ោង ឬលើសពី៨ម៉ោង ក្នុងមួយយប់ បង្កើនឲ្យមាន ការគ្រោះថ្នាក់លើសសៃឈាមបេះដូង។

ការទទួលទានដំណេក លើសពី៨ម៉ោង ឬ តិចជាង៦ម៉ោង ទាំងពីរករណីរ ទទួលបាននូវការកើនឡើង នៃគ្រោះថ្នាក់លើ សសៃរឈាមបេះដូង យោងតាមការសិក្សារួមគ្នា ដែលបានបង្ហាញនៅសហរដ្ឋអាមេរិក កាលពីពេលកន្លងមក​ នៅក្នុង​ឱកាសជួបជុំ​ដ៏​សំខាន់មួយ ដែលទាក់ទងនឹងបេះដូង នៅទីក្រុងឈឺកាហ្គោសហរដ្ឋអាមេរិក។

ការទទួលទានដំណេក ដែលមានរយៈពេល តិចជាង៦ម៉ោងក្នុងមួយយប់ ធ្វើអោយមានគ្រោះថ្នាក់លើ សសៃឈាម​ខួរក្បាល និងគ្រោះថ្នាក់ពីរដង លើជំងឺគាំងសសៃឈាមបេះដូង។ បរិមាណ នៃភាពផុយស្រួយរបស់បេះដូង អាចនឹង គឺអាចកើនឡើងដល់ទៅ មេគុណ ១,៦ ។

ចំពោះមនុស្សដែលអោយដឹង ពីការទទួលទានដំណេក ​លើសពី៨ម៉ោង ក្នុងមួយយប់ ពួកគាត់នឹងជួបគ្រោះថ្នាក់ ទ្វេដង ពី​ជម្ងឺតឹងទ្រូង និងគ្រោះថ្នាក់ មេគុណ ១,១​ ពឺជម្ងឺថប់បេះដូង។ អ្នកស្រាវជ្រាវជាច្រើនរូប បានសិក្សាពីខ្សែរជីវិត របស់មនុស្ស អាយុលើសពី៤៥ឆ្នាំ ប្រហែល ៣០១៩នាក់ ដែលបានចូលរួមជាមួយ ការអង្កេតថ្នាក់ជាតិ នៃការចិញ្ចឹមរាងកាយ ដោយ​អាហារ (National Health and Nutrition Examination Survey ឬ NHANES) ហើយដឹកនាំដោយ គ្រូពេទ្យជនជាតិ​អាមេរិក​ជាច្រើនរូប ដើម្បីធ្វើការវាយតម្លៃជាទ្រង់ទ្រាយធំមួយ ទាក់ទងនឹងបញ្ហាសុខភាព នៅក្នុងប្រទេស។

គ្រោះថ្នាក់នៃជម្ងឺទឹកនោមផ្អែម និងជម្ងឺឡើងឈាម

លទ្ធផលនៃការស្រាវជ្រាវលើកនេះ បញ្ជាក់ពីលទ្ធផល នៃការសិក្សាលើលក្ខណៈធម្មតាៗ កាលពីលើកមុន។ លោក​វេជ្ជបណ្ឌិត រ៉ូហ៊ីត អារ៉ូរ៉ា Rohit Arora ដែលជាគ្រូបង្រៀន នាមហាវិទ្យាល័យសុខាភិបាល នៅឈឺកាហ្គោ និងជាអ្នកនិពន្ធ​ល្បីល្បាញ នៃការងារទាំងនេះ បានពន្យល់ថា «វាហាក់ដូចជា ការទទួលទានដំណេក រវាងពី៦ម៉ោង ទៅ៨ម៉ោង ក្នុងមួយ​យប់ បានកាត់បន្ថយ ជម្ងឺសសៃឈាមបេះដូង នៅក្នុងរយៈពេលវែង» ។

ផ្នែកមួយនៃបញ្ហាដែលពិបាកៗ ត្រូវបានគេដោះស្រាយ ខ្លះៗហើយ ។ «កាលពីមុន គេបានវាយតម្លៃថា ការទទួលទាន​ដំណេក មិនបានគ្រប់គ្រាន់ បានផ្សារភ្ជាប់ទៅនឹងភាពមួម៉ៅ ផ្សារភ្ជាប់ទៅនឹង ការមិនអាចទប់ទល់បាន នៃសាពាង្គកាយ ដែលមានជាតិស្ករ ទៅជាធ្វើអោយមាន ទឹកនោមផ្អែម និងធ្វើអោយកើនឡើង កម្រិតអម៉ូននៅក្នុងឈាម ជាដើម»។ លោក​វេជ្ជបណ្ឌិត អារ៉ូរ៉ា បានរំលឹកឡើងវិញថា «ទាំងអស់ខាងលើនេះ ជាដើមចមសំខាន់ៗ ដែលដើរតួរក្នុងការ បង្កអោយមាន ជម្ងឺសសៃឈាមខួរក្បាល » ។ ប៉ុន្តែគ្រូពេទ្យនៅតែចោទសួរបន្ត ទៅលើមូលហេតុ ដែលការទទួលទាន ដំណេក លើស​ពី​៨ម៉ោង នឹងអាចបង្កអោយមាន ជម្ងឺបេះដូង។

លោកវេជ្ជបណ្ឌិត អារ៉ូរ៉ា អៈអាងទៀតថា «លទ្ធផលទាំងនោះ គួរតែត្រូវបានផ្ទៀងផ្ទាត់ ជាមួយនឹងការសិក្សា របស់មន្ទី​ព្យាបាលរោគ ក្នុងរយៈពេលវែងមួយ» ។ ប៉ុន្តែអ្វីដែលសំខាន់ និងច្បាស់ពិតប្រកដ គឺគ្រូពេទ្យ និងអ្នកជម្ងឺ ត្រូវតែនិយាយ​អំពីរយៈពេលដ៏សមរម្យ នៃការទទួលទានដំណេក ដូចដែលបានបញ្ជាក់កន្លងមក ។

----------------------------------------------
ដោយ ៖ តុងស័រ - ថ្ងៃ ទី ៣០ មិនា ឆ្នាំ ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...