បារាំងហាមឃាត់ អ្នកផ្តល់ឧវាទអ៊ីស្លាម មិនអោយចូល ប្រទេសខ្លួន

Loading...
  • ដោយ: តុងស៊័រ
  • កែប្រែចុងក្រោយ: April 01, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រភពពីកាសែត ប្រចាំថ្ងៃបារាំងឈ្មោះ​ ឡឺហ្វីហ្គារ៉ូ lefigaro.fr​ បានអោយដឹងថា ពួកអ្នកផ្តល់ឧវាទខាងសាសនាអ៊ីស្លាម ត្រូវមកចូលរួមប្រជុំ នៅសមាជរបស់សហគមអង្គការអ៊ីស្លាម ក្នុងប្រទេសបារាំង ប៉ុន្តែបើយោងតាមអាជ្ញាធរបារំាង ពាក្យសំដីលើកឡើងរបស់ពួកគាត់ទាំងនោះ អាចជាប្រភពដែល «ធ្វើអោយមានចលាចល និងប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ» ។

កាសែតបានលើក ពីពាក្យសំដីរបស់ អ្នកផ្តល់ឧវាទខាងសាសនាអ៊ីស្លាម ម្នាក់ឈ្មោះ អាគី្រម៉ា សាប្រ៊ី (Akrima Sabri) ជនជាតិប៉ាលេស្ទីន ជាអតីតបណ្ឌិតនៅព្រះវិហារអ៊ីស្លាមអាល់ អាក្សា al-Aqsa (នៅ ទីក្រុងហ្សេរូសាឡឹម) ដែលបាននិយាយនៅក្នុងឆ្នាំ ២០០៨ ថា «មានស្រ្តីមួយចំនួន ដែលបានត្រៀមរួចជាស្រេច បូជាខ្លួន ដើម្បីទាមទារ សេរីភាពនៅដែនដី ប៉ាលេស្ទីន និងសម្រាប់អ្វីៗ ដែលពួកនាងចង់ឲ្យ មានភាពល្អប្រសើរ ឡើង គឺការរស់នៅរបស់កូនចៅ របស់ពួកនាង» ។

បើនិយាយអោយមែនទែនទៅ ឈ្មោះរបស់ពួកអ្នកផ្តល់ឧវាទ ខាងសាសនាអ៊ីស្លាមទាំងនោះ មិនសូវបានគេស្គាល់ប៉ុន្មានទេ ដូចគ្នាទៅនឹង ស្នាដៃ ឬក៏ការទេសនា របស់ពួកគេដែរ។ ប៉ុន្តែ គោលសញ្ញាគ្រឹះសំខាន់ របស់ពួកគាត់ មិនអាចគេច មិនអោយដឹង ពីនរណាម្នាក់នោះបានឡើយ។

អ្នកផ្តល់ឧវាទ ខាងសាសនាអ៊ីស្លាម ជាជនជាតិបរទេស ចំនួនបួននាក់នេះ ត្រូវបានគេអញ្ជើញ មកចូលរួមនៅក្នុងសមាជ របស់សហគមអង្គការអ៊ីស្លាម ក្នុងប្រទេសបារាំង ( UOIF) ដែលនឹងរៀបចំនៅ ទីក្រុង ប៊ូស្សេ Bourget (ជាយក្រុងបារីស)​ ចាប់ពីថ្ងៃទី ៦ ដល់ទី ៩ ខែមេសា ឆ្នាំ ២០១២ តែត្រូវបានគេហាមឃាត់ មិនឲ្យចូលក្នុងទឹកដីប្រទេសបារាំងទេ ក្នុងមួលហេតុ ពីអ្វីដែល អ្នកផ្តល់ឧវាទខាងសាសនាអ៊ីស្លាម ទាំងនោះលើកឡើង «អាចធ្វើអោយមានចលាចល និងប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធរណៈ នៅក្នុងបរិបទសព្វថ្ងៃ»។ កាលពី ថ្ងៃ ព្រហស្បិ៍ នៅក្រសួងការបរទេស និងក្រសួងមហាផ្ទៃ បានប្រកាស ថា លោក អាគ្រីម៉ា ស្សាប្រ៊ី (Akrima Sabri) លោក អាយ្យីដ ប៊ែន អាបដាឡាស អាល់ ហ្កាមី (Ayed Ben Abdallah al-Qarni) លោក ស្សាហ្វវាទ អាល់ ហ្សីហ្សាហ្សី (Safwat al-Hijazi) លោក អាបដាលឡាស បាសហ្វា (Abdallah Basfar) ត្រូចបានបដិសេដ មិនព្រមឲ្យចូលទឹកដីប្រទេសបារាំងទេ ។

តែអ្នកវិភាគ ឯករាជ្យទាំងឡាយ បាននិយាយយោង ពីការប្រើប្រាស់ ការហាមឃាត់នេះ ដើម្បីជាការទាក់ទាញសំលេងឆ្នោត ពីសំណាក់ពលរដ្ឋបារាំង របស់ គណបក្សកាន់អំណាច នៃប្រធានាធិបតី នីកូឡា ហ្សាកូហ្សី ខណៈដែលការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី នៅសល់ប្រមាណតែ ៣អាទិត្យទៀតប៉ុណ្ណោះ ៕

ដោយ ៖ តុងស័រ TongSoir - ភ្នំពេញ ថ្ងៃ ទី ៣០​​ មិនា ឆ្នាំ ២០១២
Source : lefigaro.fr
Crédit photo : lefigaro.fr

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...