ហ្គូលហ្គល (Google) បើកសេវាជួលខ្សែភាពយន្ត នៅបារំាង

Loading...
  • ដោយ: បុរស
  • កែប្រែចុងក្រោយ: April 01, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីសហរដ្ឋអាមេរិច កាណាដា ចក្រភពអង់គ្លេស និងជប៉ុន ហ្គូលហ្គល Google បានប្រកាស ពីការជួលខ្សែភាពយន្ត នៅបារំាង។ ហ្គូហ្គល ហ្រ្វង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៩​មិនា តាមគេហទំព័ររបស់ខ្លួនថា « ខ្សែភាពយន្ត​ខ្នាតធំ​ ខ្សែភាពយន្ដភាគ និងខ្សែរវីដេអូ រាប់រយ របស់ហូលីវូត និងរបស់បារាំង នឹងត្រូវដាក់អោយជួល សំរាប់អតិថិជន ចាប់ពីថ្ងៃនេះតទៅ »។

ខ្សែភាពយន្តទាំងនោះ មានជាអាថ៌  ខ្សែភាពយន្តថ្មីៗ ដែលគេដាក់អោយជួល មានតម្លៃខ្ពស់បំផុត ៣,៩៩អឺរ៉ូ មានគុណភាព ច្បាស់ HD និងសន្ទនាជាភាសាបារំាង ដូចជារឿង Drive រឿង Tintin រឿង L'Exercice de l'État និងខ្សែភាពយន្ដភាគ ផ្សេងៗទៀត ដែលចុះបញ្ជី មានតម្លៃត្រឹមតែ ២,៩៩អឺរ៉ូ (៣, ៩៩អឺរ៉ូ បើចង់បាន គុណភាពរូបច្បាស់ HD) មានដូចជារឿង The Big Lebowsky រឿង Pirates des Caraïbes រឿង Inside Man ជាដើម។ ខ្សែភាពយន្តទាំងនេះ ផ្ដល់ដោយផលិតកម្មដៃគូ មានជាអាថ៌ ផលិតកម្ម អឺរ៉ូប៉ា (EuropaCorp) អេមស៊ីស វីដេអូ/អេសអិនដេ (M6 Video/SND) ឌីស្នីអឺរ៉ុប (Disney Europe) អិនប៊ីស៊ី យូនីវើលសល (NBC Universal) ឫក៍ សូនី ភិកឆឺ (Sony Pictures) ។ ការជួលនេះមានរយៈពេលមួយខែ ហើយការចាក់មើល មិនត្រូវអោយលើសពី ៤៨ម៉ោងទេ។

ហ្គូលហ្គល ផ្លេ Google Play ឆ្លើយតបទៅនឹងអាយត្យូនរបស់ អ៊ែបផល

សេវាជួលខ្សែភាពយន្ត របស់ហ្គូហ្គលនេះ បានធ្វើអោយកាន់តែ សម្បូរបែបទៅៗ ផ្នែកភាពយន្តរបស់ យួទូប YouTube ។ ខ្សែភាពយន្តទាំងនោះ​ បានបង្ហាញពី សណ្ឋានថ្មីមួយទៀតរបស់ ហ្គូហ្គលផ្លេ Google Play ដែលគេបានដាក់អោយប្រើប្រាស់ តាំងពីដើមខែមីនាមកម៉្លេះ នៅក្នុងហាងលក់កម្មវិធី របស់អង់ដ្រ័ត (អង់ដ្រ័ត ម៉ាឃីត Android Market) ហើយ អាចទទួលបម្រើសេវាកម្ម ហ្គូហ្គលម្យូស៊ីក Google Music បាន ខណៈពេល ដែលមានការបង្ហាញ ផលិតផលនេះ នៅបារំាង ។

ជាមួយនឹង «ហ្គូហ្គលផ្លេ » ក្រុមហ៊ុនមហាយក្ស ហ្គូហ្គល Google ហាក់ដូចជាបានឆ្លើយតបទៅនឹង យុទ្ធសាស្រ្តរបស់ អាយត្យូន iTunes របស់ អ៊ែបផល​ Apple។ ខ្សែភាពយន្តទាំងនេះ មិនត្រឹមតែអាចមើលបាន តាមរយៈកំព្យូទ័រនោះទេ ប៉ុន្តែវាក៏អាចមើលបាន តាមរយៈ «ហ្គូហ្គលផ្លេហ្វ៊ីម Google Play Films» ដែលមាន នៅតាម តាបប្លេត tablettes និងទូរសព្ទ័ដៃ ស្មាតហ្វូន អង់ដ្រ័ត smartphones Android បានទៀតផង (ប៉ុន្តែមិនអាចមើលបានតាមទូរទស្សន៍ទេ)។

ដោយ ៖ បុរស boros - ភ្នំពេញ ថ្ងៃ ទី ៣០​ មិនា ឆ្នាំ ២០១២

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...