អ្នកវិទ្យាសាស្រ្ត : គ្រោះថា្នក់រំជួយដីអាចកើនឡើងនៅហ្វូគូស៊ីម៉ា

Loading...
  • ដោយ: បុរស
  • កែប្រែចុងក្រោយ: February 16, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយ៖ បុរស Boros - ភ្នំពេញ ថ្ងៃ ទី ១៥ កុម្ភៈ ឆ្នាំ ២០១២

តើស្ថានភាពដ៏អាក្រក់នេះមិនធ្លាប់កើតមានទេឬ ?

បើយោងតាមការសិក្សាទិន្នន័យពីការរំជួយដី ប្រមានជាង ៦០០០កន្លែង និង បានចុះផ្សាយ នៅក្នុងការសែតវិទ្យាសាស្ត្រ​ ‘Solid Earth’  បានអោយដឹងថា ការព្រួយបារម្ភ ពីការគ្រោះថា្នក់រំជួយដី​ នៅមជ្ឍមណ្តលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា អាចនឹងកើនឡើងបន្ទាប់ពី រលកយក្សស៊ូណាមីថ្ងៃទី១១ មីនា ២០១១ កន្លងទៅ ដែលបង្កឲ្យមានភាពផុយស្រួយ នៃស្រទាប់ផែនដី នៅក្បែរមជ្ឍមណ្តលនុយក្លេអ៊ែនេះ ។

អ្នកវិទ្យាសាស្រ្តដែលបានចូលរួម ក្នុងការសិក្សាដ៏ច្បាស់លាស់នេះ  ពួកគេបានសំនូមពរទៅអាជ្ញាធរជប៉ុនរួចរាល់ហើយ ពីរការរៀចចំកំលាំងការពារសុវត្តិភាព ជុំវិញមជ្ឍមណ្ឌលនុយក្លេអ៊ែហ្វូគូស៊ីម៉ា ដាអ៊ីឆីក សំរាប់ធ្វើការទប់ទល់ពីការរំជួយដី ដោយយថាហេតុ នៅក្នុងតំបន់នេះ - បើតាមការចេញផ្សាយជាផ្លូវការមួយ ដោយទីស្នាក់ការកណ្ដាល របស់អ្នកប្រាជ្ញ សហភាពអឺរ៉ុបខាងភូគព្ភសាស្ត្រ ដែលហៅកាត់ថា​ EGU  នៅ Munich​ (ភាគខាងត្បូងប្រទេសអាឡឺម៉ង់) ។

លោក ដាប៉េង ស៊ាវ សាស្រ្តាចារ្យ នៃសកលវិទ្យាល័យតូអូគូកប្រទេសជប៉ុន បានធ្វើសេចក្ដីប្រកាសឲ្យដឹង ពីមានភាពផុយស្រួយយ៉ាងសកម្មមួយ នៅជុំវិញ មជ្ឍមណ្ឌលនុយក្លេអ៊ែ ហើយលទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញដូចគ្នាពីប្រព័ន្ធ នៃភាពមិនប្រក្រតី ដែលមានរួចជាស្រេច នៅក្រោមតំបន់ ហ្វូគូស៊ីម៉ា ដាអ៊ីឆីកនិងអ៊ីវ៉ាគីក ដែលជាកន្លែងមានគ្រោះរំជួយដី កាលពីថ្ងៃទី១១ មេសា ២០១១ កន្លងទៅ បន្ទាប់ពីមានរលកយក្សស៊ូណាមី កាលពីថ្ងៃទី១១មីនា។

ការវាយតំលៃពីគ្រោះថ្នាក់រំជួយដីអាចមានរហូតដល់ 70%

សាស្ត្រាចារ្យរូបនេះបានពន្យល់ថា «ក្នុងខណៈដែលមានគ្រោះថ្នាក់រំជួយដីដ៏ធំ ថ្មីៗ នៅ អ៊ីវ៉ាគី យើងគិតថា នឹងមានការរំជួយដីដូចគ្នាបេះបិទនេះ ផ្ទុះឡើងវិញទៀត នៅ ហ្វូគូស៊ីម៉ាដែរ»។

ចំណែកឯ អ្នកវិទ្យាសាស្ត្ររបស់ សកលវិទ្យាល័យនៃទីក្រុងតូត្យូវិញ ក៏បានវាយតំលៃពីគ្រោះថ្នាក់រំជួយដី ដែលអាចមានរហូតដល់ ៧០ % និង ភាពរញ្ជួយមានរង្វាស់ដល់ ៧រេចទឺរ ឬលើសពីនេះ នៅជុំវិញទីក្រុងតូត្យូក្នុងរយៈពេល ៤ឆ្នាំខាងមុខទៀត ដោយយោងតាមការកើនឡើងនៃការរំជួយដីតាំងពីថ្ងៃទី ១១មីនានោះមក ។

ការភ័យខ្លាចបានកើនឡើងទ្វេរដង ពីការរំជួយដីដ៏ធំសំបើមនាពេលខាងមុខនេះ បន្ទាប់ពីមានការរញ្ជួយដីដែលមានរង្វាស់ ដល់ទៅ ៩រេចទឺរ នាពេលកន្លងទៅ នៅតាមបណ្តោយឆ្នេរ ភាគខាងកើតឈៀងខាងជើងនៃប្រទេសជប៉ុន ពីរលកយក្សស៊ូណាមី ដែលបានសំលាប់មនុស្សជាង ១៩០០០ និងបង្កឲ្យមានគ្រោះមហន្តរាយ គ្មានពីរ នៅមជ្ឍមណ្ឌលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា ៕

Source d'info : RFI.fr

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...