ចាប់បានត្រីស៊ីលិង្គ ផ្អើលអ៊ឺរ៉ុប (VDO)

ត្រីប្រភេទនេះធ្លាប់បានធ្វើឲ្យអ្នកនេសាទរងរបួសម្ដងហើយ កាលពីឆ្នាំ២០១១។ វាមានប្រភពមកពីប្រទេសអាហ្វ្រិកខាងត្បូង ទើបតែត្រូវបានគេប្រទះឃើញនៅក្នុងឆកសមុទ្រនៃប្រទេសស៊ុយអែដ កាលពីពីរថ្ងៃមុននេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: August 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ត្រីប្រភេទនេះធ្លាប់បានធ្វើឲ្យអ្នកនេសាទរងរបួសម្ដងហើយ កាលពីឆ្នាំ២០១១។ វាមានប្រភពមកពីប្រទេសអាហ្វ្រិកខាង​ត្បូង ទើបតែត្រូវបានគេប្រទះឃើញនៅក្នុងឆកសមុទ្រនៃប្រទេសស៊ុយអែដ កាលពីពីរថ្ងៃមុននេះ។


ត្រីប៉ាគូ ដែលគេចាប់បាន ហើយបើកមាត់ឃើញធ្មេញរបស់វា ដូចធ្មេញមនុស្ស។ (រូបថត DR)

អាជ្ញាធរនៃប្រទេសស៊ុយអែដ កំពុងចាត់វិធានការយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់បញ្ហា ដែលបណ្ដាលមកពីត្រីមួយ​ក្បាល នៃប្រភេទត្របាក់ស៊ីលិង្គ និងផ្លោកទាំងពីររបស់មនុស្សប្រុស ត្រូវបានគេប្រទះឃើញ នៅក្នុងឆកសមុទ្រ​ខាងជើង​របស់ប្រទេសនេះ។

អ្នកនេសាទសញ្ជាតិស៊ុយអែដម្នាក់បានចាប់បានត្រីនេះ នៅក្នុងទឹកសមុទ្រដែលស្ថិតនៅចន្លោះប្រទេសដាណឺម៉ាក និង​ស៊ុយអែដ។ អ្នកទទួលខុសត្រូវមួយរូប នៃសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៃទីក្រុង កូប៉េនអាហ្គ បានថ្លែងប្រាប់អ្នក​ការសែត​ថា «អ្នកនេសាទបានសម្ដែងការភ្ញាក់ផ្អើល ហើយគាត់មិនបានទុកចិត្តត្រីនេះទេ។ ជាត្រីប៉ាគូ (pacu) ដែលមានរូបរាង​ប្រហាក់ប្រហែលនឹងត្រីពីរ៉ាញ៉ា (piranha ជាប្រភេទត្រីស៊ីសាច់ជាអាហារ)។»

មានប្រភពពីប្រទេសអាហ្វ្រិកខាងត្បូង ត្រីប្រភេទនេះ អាចបណ្ដាច់ត្រឹមគល់លិង្គ និងផ្លោកនោមទាំងពីររបស់បុរស។ វាមានធ្មេញយ៉ាងមុតស្រួច ហើយមានកម្លាំងខ្លាំងជាងប្រភេទត្រី ពីរ៉ាញ៉ា ទៅទៀត។ ត្រីប្រភេទនេះ អាចមានទម្ងន់រហូត​ដល់ទៅ ២៥គីឡូក្រាម និងមានប្រវែងបណ្ដោយរហូតដល់ ៩០សង់ទីម៉ែត្រ។ គេនៅមិនទាន់ដឹង ពីមូលហេតុដែលធ្វើឲ្យ​ត្រីនេះហែលក្នុងចម្ងាយដ៏ឆ្ងាយ ពីអាហ្វ្រិកខាងត្បូង មកដល់ប្រទេសស៊ុយអែដនោះ ឬយ៉ាងណានោះទេ។ ប៉ុន្តែគេសង្ស័យ​ច្រើនជាងថា ត្រីនេះទំនងជារបូតខ្លួនចេញ ពីសារមន្ទីរចិញ្ចឹមត្រីណាមួយ នៅក្នុងតំបន់នេះ។

ត្រីនេះបានធ្វើឲ្យមានបុរសរងគ្រោះ«ស្លាប់»ជាច្រើននាក់ នៅក្នុងប្រទេសជាច្រើន ដែលសុទ្ធសឹងជាកោះ នៅក្នុងសមុទ្រ​ជាប់នឹងទ្វីបអាហ្វ្រិកខាងត្បូង។ ភាពយន្ដឯកសារអាមេរិក ស្ដីពីការនេសាទដ៏គ្រោះថ្នាក់ ធ្លាប់បានធ្វើរបាយការណ៍ ក្នុងឆ្នាំ​២០១២ថា មានអ្នកនេសាទពីរនាក់ ត្រូវបានត្រីនេះខាំផ្ដាច់ប្រដាប់ប្រដា ឪពុកចែកឲ្យ កាលពីឆ្នាំ២០១១កន្លងមក។

អ្នកជំនាញសញ្ជាតិដាណឺម៉ាកម្នាក់ លោក ហង់រីក កាល (Henrik Carl) បានថ្លែងពន្យល់ថា «ជាធម្មតា ត្រីប៉ាគូ មិនផ្ដល់ គ្រោះថ្នាក់​ដល់​មនុស្សទេ។ តែការខាំត្របាក់ អាចកើតឡើងភ្លាមៗ ដោយមិនអាចនឹងស្មានដល់។ វាខាំត្របាក់ ដោយសារ តែវាឃ្លាន ហើយជាពិសេស ទម្រង់ផ្លោកទាំងគូររបស់បុរស មានទម្រង់ដូចគ្នាទាំងស្រុង នឹងក្រអូងមាត់របស់វា។»

នៅក្នុងពេលដែលការស៊ើបអង្កេត កំពុងដំណើរការទៅមុខនេះ អាជ្ញាធរនៃប្រទេសស៊ុយអែដ បានប្រាប់ទៅអ្នកហែល ឬ​ជ្រមុជទឹកទាំងអស់ ត្រូវមានប្រដាប់ប្រដាការពារខ្លួន ជាពិសេសមិនត្រូវលែង«ល្វែងក្រោម»របស់ខ្លួន ទុកឲ្យត្រីនេះធ្វើការ​ចាប់អារម្មណ៍នោះទេ៕

សូមទស្សនាវីដេអូ ដូចតទៅ៖

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...