កំពូល​សណ្ឋាគារ​ប្រសើរ​ជាង​គេ​ក្នុង​លោក ស្ថិតនៅ... សៀមរាប!

គេហទំព័រដ៏​ធំមួយ ដែល​មាន​បណ្ដាញ​​នៅ​​គ្រប់​​ទិសទី​ ជំនាញ​​ខាង​​ការ​​រៀបចំ​​​ដំណើរ​ទេសចរណ៍ (កក់​សណ្ឋាគារ ជួល​រថយន្ដ ទិញ​សំបុត្រយន្ដហោះ ...) មាន​​ឈ្មោះ​​ថា ទ្រីពេវ៉ាយស៊័រ (TripAdvisor) បានបញ្ចេញចំណាត់ថ្នាក់ ឆ្នាំ២០១៨ ក្នុងសប្ដាហ៍នេះ បង្ហាញថា សណ្ឋាគារមួយ នៅក្រុងសៀបរាបប្រទេសកម្ពុជា បានជាប់ឈ្មោះជាសណ្ឋាគារល្អប្រសើរជាងគេ។
កំពូល​សណ្ឋាគារ​ប្រសើរ​ជាង​គេ​ក្នុង​លោក ស្ថិតនៅ... សៀមរាប!
សណ្ឋាគារ «វីរតន៍» ជាប់ចំណាត់ថ្នាក់លេខ១ នៃជម្រើសឆ្នាំ២០១៨ របស់គេហទំព័រ ទ្រីពេវ៉ាយស័រ ដ៏ល្បី។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ មករា ២០១៨
  • កែប្រែចុងក្រោយ: January 27, 2018
  • ប្រធានបទ: សួគ៍លោកី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សណ្ឋាគារនោះ មានឈ្មោះ «វីរតន៍​ (Viroth's Hotel)» ស្ថិតនៅកណ្ដាលក្រុងសៀមរាប ដែលជាក្រុងទេសចរណ៍វប្បធម៌ ដ៏សំខាន់របស់ប្រទេស​កម្ពុជា។ សណ្ឋាគារកម្រិតផ្កាយប្រាំមួយនេះ ត្រូវបានអតិថិជន អ្នកទេសចរណ៍ ឬប្រិយមិត្តដែល​ធ្លាប់បាន​ទៅ​ស្នាក់នៅ ផ្ដល់ពិន្ទុនៅក្នុងគេហទំព័រ «ទ្រីពេវ៉ាយស័រ (TripAdvisor)» ក្នុងអំឡុងពេញមួយឆ្នាំកន្លងទៅ មានកម្រិតល្អប្រសើរជាងគេ ពីក្នុងបណ្ដាសណ្ឋាគារ នៅជុំវិញពិភពលោក។

ពិន្ទុដែលសណ្ឋាគារនេះទទួលបាន រហូតមកដល់ពេលនេះ ៥/៥ បើគិតជាមធ្យមភាគ - ៩៥% បើគិតជាភាគរយ នៃការស្រឡាញ់ពេញចិត្ត នៃបណ្ដាប្រិយមិត្ត ដែលបានចុះឈ្មោះ ជាសមាជិករបស់គេហទំព័រខាងលើ។ ប៉ុន្តែមិនមែន មានតែគេហទំព័រ ទ្រីពេវ៉ាយស័រ ប៉ុណ្ណោះទេ តែនៅលើគេហទំព័រកក់/ជួលសណ្ឋាគារផ្សេងៗទៀត ដូចជា «Hotel.com» «Agoda.com» និង«Booking.com» ជាដើម ក៏សណ្ឋាគារ «វីរតន៍» ទទួលបានការនិយមចូលចិត្ត ពីអតិថិជនរបស់ខ្លួនដែរ។

 

យ៉ាងណា តម្លៃបន្ទប់នៃការចូលទៅស្នាក់នៅ ក្នុងសណ្ឋាគារផ្កាយប្រាំមួយនេះ មិនមានកម្រិតទាបជាង ១០០ដុល្លារនោះឡើយ សម្រាប់ក្នុងអំឡុងពេលធម្មតា (មិនមែនជាពេលវិសមកាល ឬពេលពិធីបុណ្យទានធំៗ ដែលតម្រូវការ​កើនឡើងខ្លាំង)។

សណ្ឋាគារដែលទទួលបានពិន្ទុជាបន្តបន្ទាប់ មាន៖ សណ្ឋាគារ «Tulemar Bungalows & Villas» ក្នុងប្រទេសកូស្ដារីកា ជាប់លេខពីរ - សណ្ឋាគារ «Umaid Bhawan Palace Jodhpur» ក្នុងប្រទេសឥណ្ឌា ជាប់លេខបី - សណ្ឋាគារ «Umaid Bhawan Palace Jodhpur» ក្នុងប្រទេសវៀតណាម ជាប់លេខបួន និងសណ្ឋាគារ «Gili Lankanfushi Maldives» នៅលើកោះម៉ាឌីវ ជាប់លេខប្រាំ។

រីឯសណ្ឋាគារមួយទៀត ស្ថិតក្នុងក្រុងសៀមរាបដដែល ក៏ទទួលបានពិន្ទុខ្ពស់ (ជាប់ចំណាត់ថ្នាក់លេខ ១១) នៅក្នុងបញ្ជីសណ្ឋាគារដ៏ប្រសើរបំផុត នៃគេហទំព័រ ទ្រីពេវ៉ាយស័រ នេះដែរ។ សណ្ឋាគារនេះ មានឈ្មោះ «សាំងតា ម៉ានី (Shinta Mani Shack)» និងស្ថិតនៅប៉ុន្មាន ជា៥០០ម៉ែត្រ ពីសណ្ឋាគារ «វីរតន៍»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...