ទេសចរណ៍៖ កណ្ដុរ​វាយ​លុក​សួន​ច្បារ​នៃ​សារមន្ទីរ​ លូវ្រ៍ រដ្ឋធានី ប៉ារីស

បើអ្នកបានមកទស្សនាសារមន្ទីរ លូវ្រ៍ នៃរដ្ឋធានីប៉ារីស ហើយអ្នកមកអង្គុយលេង នៅសួនច្បារខាងមុខនៃសារមន្ទីរ​នេះ អ្នកច្បាស់ជាបានឃើញហ្វូងកណ្ដុរជាច្រើនក្បាល នឹងចេញមកស្វាគមន៍អ្នក ទាំងកណ្ដាលថ្ងៃចេស គ្មានខ្លាចអ្វី​ទាំងអស់។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០២ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើអ្នកបានមកទស្សនាសារមន្ទីរ លូវ្រ៍ នៃរដ្ឋធានីប៉ារីស ហើយអ្នកមកអង្គុយលេង នៅសួនច្បារខាងមុខនៃសារមន្ទីរ​នេះ អ្នកច្បាស់ជាបានឃើញហ្វូងកណ្ដុរជាច្រើនក្បាល នឹងចេញមកស្វាគមន៍អ្នក ទាំងកណ្ដាលថ្ងៃចេស គ្មានខ្លាចអ្វី​ទាំងអស់។


វង់តន្ត្រីរាំច្រៀងរបស់តារាកណ្ដុរតូចៗ នៅរដ្ឋធានីប៉ារីស។ (រូបថត Sipa)

ទេសចរណ៍ - បើអ្នកបានធ្វើដំណើរទៅកាន់សារមន្ទីរ លូវ្រ៍ អតីតព្រះរាជវាំងនៃរដ្ឋធានីប៉ារីស ប្រទេសបារាំង ដែល​មានមនុស្សចូលទស្សនាច្រើនជាងគេ ក្នុងពិភពលោក (៩,៧២នាក់ ក្នុងឆ្នាំ២០១២) ទិដ្ឋភាពមួយដែលធ្វើឲ្យ​អ្នកចាប់​អារម្មណ៍ខ្លាំងនោះ គឺជាហ្វូងកណ្ដុរប្រមេះជាច្រើនក្បាល បានចេញមកស្វាគមន៍អ្នកទេសចរណ៍ ទាំងកណ្ដាល​ថ្ងៃ​ចេស។ ទីកន្លែងដែលហ្វូងកណ្ដុរទាំងនេះ បង្ហាញវត្តមាន ស្ថិតនៅខាងមុខច្រកចូលនៃសារមន្ទីរ និងសួនច្បារ ទ្វីលើរី (Tuileries) ដ៏ធំមួយទៀត។

អ្នកទទួលខុសត្រូវមួយរូប របស់ក្រុមហ៊ុនកំចាត់ភាពស្មោករោគ នៃរដ្ឋធានីប៉ារីស បាននិយាយថា៖ «ទីនោះ ពិតជា​កន្លែងដ៏ពិសេសមួយ។ ដើម្បីឲ្យកណ្ដុរវាចេញមកក្រៅ យ៉ាងសម្បូរហូរហៀរបែបនេះ លុះត្រាតែនៅខាងក្រោមនោះ ជាសម្បុកដ៏ធំមួយនៃហ្វូងសត្វកណ្ដុរទាំងនេះ។»

យ៉ាងណាក៏ដោយ មូលហេតុសំខាន់ ដែលធ្វើឲ្យហ្វូងកណ្ដុរចេញមករាំច្រៀង នៅក្រោមពន្លឺព្រះអាទិត្យយ៉ាងដូច្នេះ ទំនង​បណ្ដាលមកពីការបើកការដ្ឋានជួសជុល នៅក្នុងសង្កាត់នោះ ជាពិសេសនៅក្នុងរន្ធរថភ្លើងក្រោមដី នៃរដ្ឋធានី​ប៉ារីស។ ការគាស់កកាយ ឬការបោសសំអាតនានា អាចធ្វើឲ្យកណ្ដុរត្រូវបង្ខំចិត្ត ចាកចេញពីលំនៅដ្ឋានចាស់ៗ​របស់​ពួកវា ហើយប្រមូលគ្នា រត់មកនៅក្រោមសួនច្បារមួយនេះ។

ប៉ុន្តែអ្នកជំនាញម្នាក់ទៀត បានលើកហេតុផលផ្សេងថា​៖ «វត្តមានរបស់ហ្វូងកណ្ដុរទាំងនេះ អាចមកពីអាហារ ដែល​ទេសចរណ៍ជាច្រើន បានបោះបង់ចោលនៅលើសួនច្បារនោះ។ ចំណីអាហារដែលបោះបង់ចោលទាំងនោះ បានទាក់​ទាញសត្វកណ្ដុរឲ្យមកទទួល យកទៅបំពេញក្រពះ រហូតក្លាយជាទម្លាប់ធម្មតារបស់ពួកវា និងលែងខ្លាចមនុស្ស​តទៅ​ទៀត។»

តាមការសិក្សាមួយ បានឲ្យដឹងថា រដ្ឋធានីប៉ារីសទាំងមូល មានសត្វកណ្ដុររស់នៅ ប្រមាណជា៦លានក្បាល។ អ្នកនាំ​ពាក្យសហគ្រាស កំចាត់កណ្ដុរមួយបានថ្លែងថា៖ «នាពេលបច្ចុប្បន្ន សត្វកណ្ដុរទាំងនោះ អាចមានចំនួនកើនឡើង​ច្រើនទៀត»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...