សម្លាប់​សង្សារ​ខ្លួន ព្រោះ​គិត​ថា​នាង​ត្រូវ​បាន​«បីសាច​ចូលរូប»

បុរសជាតិអង់គ្លេសមួយរូប អាយុ៣២ឆ្នាំ បានសម្លាប់សង្សាររបស់ខ្លួន បន្ទាប់ពីបុរសនេះយល់ថា នាងត្រូវបានបីសាច ចូលរូប។ បុរសដែលកំពុងត្រូវ​បានកាត់ទោសដោយតុលាការអង់គ្លេសនោះ បាននិយាយថា ករណីនេះគ្រាន់តែជា​ឧប្បតិវហេតុមួយប៉ុណ្ណោះ។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី៣០ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 31, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសជាតិអង់គ្លេសមួយរូប អាយុ៣២ឆ្នាំ បានសម្លាប់សង្សាររបស់ខ្លួន បន្ទាប់ពីបុរសនេះយល់ថា នាងត្រូវបានបីសាច ចូលសណ្ឋិត។ បុរសដែលកំពុងត្រូវ​បានកាត់ទោស ដោយតុលាការអង់គ្លេសនោះ បាននិយាយថា ករណី​នេះ​គ្រាន់​តែ​ជា​ឧប្បត្តិហេតុមួយប៉ុណ្ណោះ។


គ្រឹះស្ថានមួយ ដែលត្រូវបានបោះបង់ចោលនៅអង់គ្លេស ដោយសារគេជឿថា ជាលំនៅដ្ឋានរបស់បីសាច។ (រូបថតឯកសារ)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

រឿងកម្រ - បុរសអាយុ៣២ឆ្នាំរូបនេះ បានធ្វើនូវអំពើមួយ ដែលមិនអាចជួសជុលបានវិញឡើយ តែសំនួរសួរថា តើ​បុរសនេះ ពិតជាមានកំហុស នឹងទង្វើរបស់ខ្លួនមែនឬ? សារព័ត៌មាន ដេល្លីមែល (Daily Mail) របស់អង់គ្លេស បាន​រាយការណ៍ថា លោក ដានីញែល ចនសុន (Daniel Johnson) ដែលមានបញ្ហាខាងផ្លូវចិត្តផងនោះ បានច្របាច់ក រួច​ចាក់សម្លាប់សង្សាររបស់ខ្លួន អាយុ២៤ឆ្នាំ បន្ទាប់ពីលោកបានគិតថា នាងត្រូវបានបីសាចចូលរូប។

ហេតុការណ៍នេះ បានកើតឡើងតាំងពីខែកញ្ញាឆ្នាំទៅម៉ិញ ក្នុងតំបន់ជាយក្រុង នៃក្រុង ញ៉ូកាសល (Newcastle) ផ្នែក​ខាងជើងនៃប្រទេសអង់គ្លេស។ នាងជាសង្សារ ត្រូវបានគេរកឃើញស្លាប់បាត់បង់ជីវិត នៅក្នុងលំនៅដ្ឋានដែល​គូរ​សង្សារទាំងពីរ បានរស់នៅ។ តែប៉ុន្មានម៉ោងមុនឃើញសាកសព របស់យុវតីជាសង្សា គេបានឃើញ ដានីញែល ចនសុន លែងខ្លួនខាងលើអត់ពាក់អាវ រត់ជុំវិញអតីតសាលារបស់ខ្លួន ដែលស្ថិតក្នុងភូមិមួយនៅក្បែរនោះ។

នៅក្នុងសវនាការដែល បានធ្វើក្នុងដើមសប្ដាហ៍នេះ រាជអាជ្ញាអង់គ្លេស បានពន្យល់ថា បុរស ចនសុន មានបញ្ហា​រោគ​ចិត្ត​កម្រិតស្រាលតាំងពីកំណើតមក ហើយបានទទួលភាពបាក់ទឹកចិត្តខ្លាំង នៅឆ្នាំ២០១០ និងឆ្នាំ២០១១។ តែគ្មាន​នរណា​បានគិតថា បុរសនេះ មានសភាពរោគចិត្តកាន់តែធ្ងន់ធ្ងរឡើងដូច្នេះទេ។

គ្រួសារខាងជនរងគ្រោះ បាននិយាយថា នាងជាសង្សារធ្លាប់និយាយ ពីចំណាប់អារម្មណ៍របស់មិត្តប្រុសរបស់នាង ជុំវិញការបង្កើតរឿងផ្ដេសផ្ដាស និងខុសទំនង។ នៅមុនឃាតកម្ម គេបានដឹងថា ចនសុន បានទិញកែវយិតមួយគ្រឿង ដាក់ក្នុងផ្ទះ ហើយបាននៅឈរជារៀងរាល់យប់ សម្លឹងតាមមើលផ្កាយ ដើម្បីស្វែងរកមនុស្សពិភពខាងក្រៅ។ នៅ​ពេល​ទៀបភ្លឺ យុវជននេះ បានលុតជង្គង់ នៅក្បែរគ្រែដំណេក ដើម្បីធ្វើការបន់ស្រន់។

ដោយទំនងជាព្រួយបារម្ភ នៅចំពោះទង្វើដ៏ប្លែកៗ របស់បុរសជាសង្សាររបស់ខ្លួន យុវតីរងគ្រោះបានសុំណាត់​ជួប​ជា​មួយវេជ្ជបណ្ឌិតមួយរូប ដើម្បីនាំបុរសជាមិត្តប្រុសខ្លួនទៅពិនិត្យអាការរោគ។ តែ ចនសុន បានបដិសេធ រហូតបង្កើត​ឲ្យ​មាន​ឃាតកម្ម​នេះ​ឡើង។

ចនសុន ដែលបច្ចុប្បន្ន នៅស្នាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យឆ្កួតពិសេសមួយនោះ បានបដិសេធមិនចូលមក​ក្នុង​សវនាការនោះទេ។ ចុនសុន ទទួលស្គាល់ថាបាន សម្លាប់សង្សាររបស់ខ្លួន តែនិយាយថា នេះជាករណីឧប្បត្តិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុ​មួយប៉ុណ្ណោះ។ យើងនឹងចាំមើល តើតុលាការអង់គ្លេស កាត់សេចក្ដីយ៉ាងដូចម្ដេច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...