រូបថតកុមារី ស្រាប់តែឃើញក្មេងស្រីម្នាក់ទៀត ខាងក្រោយ...
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ២៤ មេសា ២០១៥
- កែប្រែចុងក្រោយ: April 25, 2015
- ប្រធានបទ: ខ្មោចលង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបថតដែលបង្កការភ្ញាក់ផ្អើលនោះ ត្រូវបានសារព័ត៌មានធំៗ មួយចំនួនទៅអ៊ឺរ៉ុប សម្ដែងការចាប់អារម្មណ៍ យកមកផ្សាយនៅក្នុងអត្ថបទ របស់ពួកគេយ៉ាងព្រោងព្រាត។ រូបនេះត្រូវបានបង្ហោះ ដោយអ្នកប្រើប្រាស់ បណ្ដាញសង្គមនៅក្នុងប្រទេសអូស្ត្រាលី ដែលជាអ្នកសារព័ត៌មានមួយរូប នាង អាណាតាស្យា ប៉េរ៉េត៍ (Anastassia Perets) ប៉ុន្តែនាង បានទទួលស្គាល់ថា រូបនេះ មិនមែនខ្លួននាង ជាអ្នកថតនោះទេ តែនាងបានរកឃើញ ដោយចៃដន្យ មុននឹងយកមកបង្ហោះ នៅលើជញ្ជាំងហ្វេសប៊ុក របស់នាង។
អ្នកដែលបានឃើញរូបថតនេះ បានចែករំលែកជាបន្តបន្ទាប់ ហើយមនុស្សជាភាគច្រើន សុទ្ធតែបានយល់ ទាំងព្រឺសម្បុរថា រូបដែលឈរ ពីខាងក្រោយកុមារីនោះ គឺជាព្រលឹងខ្មោច របស់ក្មេងមួយរូបទៀត។ ប៉ុន្តែក៏មានមនុស្សមួួួយចំនួនទៀត យល់ថានេះជាបច្ចេកទេសកាត់ត នៃកម្មវិធីកំព្យូទ័រ ហៅថា Photoshop ដ៏ល្បី ខណៈមួយចំនួនទៀត រំលឹកពីភាពយន្ដខ្មោចមួយ ដែលបានចេញបញ្ចាំង តាំងពីឆ្នាំ១៩៨២។
នៅទីបំផុតទៅ យុវជនម្នាក់ ដែលរស់នៅក្នុងតំបន់រ៉ូន (Rhône) ភាគខាងត្បូង នៃប្រទេសបារាំង បានចេញមកបកស្រាយថា រូបក្មេងស្រី ដែលឈរសម្លឹង ពីក្រោយនោះ ជាផ្ទាំងរូបភាពមួយ ដែលបិទនៅជាប់ជញ្ជាំង។ យុវជន Dõ ÃlaƛɌac បានសរសេរឆ្លើយតប នឹងនាង ប៉េរ៉េត៍ ថា៖ «ក្មេងស្រីនៅខាងក្រោយ មិនមែនជាព្រលឹងខ្មោចទេ តែជារូបភាពសមញ្ញមួយ។ ជីដូនរបស់ខ្ញុំ មានរូបក្មេងស្រីនេះ នៅក្នុងបន្ទប់របស់គាត់។ ខ្ញុំនឹងផ្ញើរជាភស្តុតាង មកឲ្យ។»
ដូច្នេះ រូបកុមារីខាងលើ អាចជារូបថត ដែលថតជាប់ ជាមួយនឹងរូបភាព ដែលមានក្មេងស្រីអោបតុក្កតា បិទនៅលើជញ្ជាំងបន្ទាប់ ដូចរូបខាងក្រោមនេះអញ្ចឹង។
ប៉ុន្តែយ៉ាងណាក៏ដោយ រូបភាពដែលមានលក្ខណៈ ប្រហាក់ប្រហែលគ្នានេះ មានមិនខ្វះទេ ក្នុងពេលកន្លងមក ជាពិសេសរូបភាព ដែលច្រើនមានប្រភពចេញពីប្រទេសជប៉ុន។ ដូចរូបខាងក្រោមនេះ ក៏មានលក្ខណៈគួរឲ្យតក់ស្លុតដែរ។ សម្រាប់ការបកស្រាយវិញ ពេលខ្លះដូចជាស្ថិតនៅ យ៉ាងឆ្ងាយ ឬសឹងថា មិនដែលមានសោះតែម្ដង៕
ថតរូបជាលក្ខណៈគ្រួសារ ជាមួយកុមារកូនចៅរបស់ខ្លួន ស្រាប់តែឃើញមានរូបក្មេងម្នាក់ទៀត លាក់មុខ នៅខាងក្រោម។
ថតរូបនៅក្នុងបន្ទប់ទឹក ពេលយកទារកទៅងូតទឹក មានគ្នាតែកូននិងម្ដាយ ស្រាប់តែឃើញ មានដៃដ៏ចម្លែកមួយ ទម្លាក់ពីលើ នៅខាងក្រោយទារក។