ហែលទឹកនៅខាងលើ ត្រីឆ្លាម៦ម៉ែត្រ ហែលនៅខាងក្រោម!
ភ្ញាក់ផ្អើលណាស់ នៅពេលដែលទៅហែលទឹកលេង ស្រាប់តែមានត្រីឆ្លាមមួយក្បាល ហែលមកលេងជាមួយដែរ។
Loading...
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៩ មេសា ២០១៥
- កែប្រែចុងក្រោយ: April 20, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកអ្នក ចង់ហែលទឹក ជាមួយត្រីឆ្លាមឬទេ? ទោះជាភ័យខ្លាចយ៉ាងណា ក៏ក្រុមអ្នកងូតទឹកទាំងនេះ និងអ្នកចែកទូកតូចៗ ជាច្រើន បានធ្វើរួចហើយ នៅលើកោះ ខាប់ក្លៀរ (Cape Clear) នៅផ្នែកខាងត្បូង នៃប្រទេសអៀឡង់។
តាមពិតទៅ រឿងនេះ មិនមែនកើតឡើង ជារៀងរាល់ថ្ងៃនោះទេ ក្រាន់តែថា មិនមានរឿងត្រូវភ័យអ្វីខ្លាំងនោះដែរ ព្រោះត្រីឆ្លាមត្រាច់ចរ ប្រភេទដូចត្រីបាឡែននេះ នឹងមិនធ្វើការវាយប្រហារ ទៅលើមនុស្ស ភ្លាមៗដោយមិនដឹងរឿងទេ។
តែយ៉ាងម៉េចក៏ដោយ គេគួរតែជៀសវាង ប្រសើរជាង... រង់ចាំឲ្យត្រីឆ្លាម វានប្ដូរចិត្ត!