មនុស្ស​ស្និត​នឹង​រាជវង្ស​អង់គ្លេស ជាប់​ចោទ​ពី​បទ​រំលោភ​ក្មេង​ស្រី

អតីតទីប្រឹក្សា របស់ព្រះអង្គម្ចាស់ហ្វីលីព (Philip) ស្វាមីរបស់ព្រះមហាក្សត្រីអង់គ្លេស នឹងត្រូវចូលខ្លួន ទៅឲ្យតុលាការកាត់ទោស ចាប់ផ្ដើមពីថ្ងៃច័ន្ទស្អែកនេះទៅ។ បុរសចំណាស់រូបនេះ ត្រូវបានចោទប្រកាន់ ពីបទបំពារបំពាន លើរូបរាងកាយកុមារីអាយុ១២ឆ្នាំមួយរូប នៅពេលដែលលោកបានធ្វើការបម្រើព្រះញាតិវង្ស កាលពីដើមទស្សវត្តន៍ឆ្នាំ៧០។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០៣ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតទីប្រឹក្សា របស់ព្រះអង្គម្ចាស់ហ្វីលីព (Philip) ស្វាមីរបស់ព្រះមហាក្សត្រី នៃប្រទេសអង់គ្លេស នឹងត្រូវចូលខ្លួន ទៅឲ្យតុលាការ​កាត់ទោស ចាប់ផ្ដើមពីថ្ងៃច័ន្ទស្អែកនេះទៅ។ បុរសចំណាស់រូបនេះ ត្រូវបានចោទប្រកាន់ ពីបទ​បំពារ​បំពាន លើរូបរាងកាយកុមារីអាយុ១២ឆ្នាំមួយរូប នៅពេលដែលលោកបានធ្វើការបម្រើព្រះញាតិវង្ស កាលពីដើម​ទស្សវត្តឆ្នាំ៧០។


ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត ទី២ នៃចក្រភពអង់គ្លេស។

សេពសន្ធវៈលើអនិតិជន - ប្រព័ន្ធយុត្តិធម៌នៅបស្ចឹមលោក ពិតជាមិនអាចត្រូវលេងសើចជាមួយបានទេ បើទោះ​ជាហេតុការណ៍ បានកន្លងទៅជិត៥០ឆ្នាំ ទៅហើយក្ដី។ លោក ប៊េនចាមេន ហើរមេន (Benjamin Herman) ដែល​ពេលនេះមានអាយុ៧៩ឆ្នាំ  ត្រូវបានប្រព័ន្ធយុត្តិធម៌អង់គ្លេស ចោទប្រកាន់ពីបទបំពានផ្លូវភេទ ទៅលើកុមារីអាយុ​១២​ឆ្នាំ​មួយរូប នៅអំឡុងទស្សវត្តន៍ឆ្នាំ៧០ ពេលដែលលោកបានធ្វើការក្នុងព្រះរាជវាំង។ លោកនឹងត្រូវបង្ហាញវត្តមាន នៅ​មុខចៅក្រមចាប់ពីថ្ងៃចន្ទទី០៤ ខែសីហានេះតទៅ ដើម្បីឆ្លើយតបនឹងបទចោទប្រកាន់ទាំងឡាយ ដែលបានលើក​ឡើង​ប្រឆាំងរូបលោក។

ស្ត្រីដែលប្រកាសខ្លួនជាកុមារីរងគ្រោះនោះ មានអាយុច្រើនជាង៥០ឆ្នាំហើយនៅថ្ងៃនេះ។ អ្នកស្រីបានសម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង បន្ទាប់ពីមានការបែកធ្លាយករណីរំលោភបំពានផ្លូវភេទ លើជនមិនទាន់គ្រប់អាយុ នៅឆ្នាំ២០០២ ទាក់​ទងនឹងពិធីកររបស់បណ្ដាញទូរទស្សន៍ ប៊ីប៊ីស៊ី មួយរូប លោក ជីមី សាវិល (Jimmy Savil) ដែលជាប់សង្ស័យ ជា​ព្រាន​មួយរូប ក្នុងចំណោមព្រានចាប់រំលោភដ៏អាក្រក់ជាងគេ នៅប្រទេសអង់គ្លេស។

រវាងពីឆ្នាំ១៩៧១ មកដល់១៩៧៤ លោក ប៊េនចាមេន ហើរមេន មានតួនាទីជាអ្នកកាន់សំនុំរឿងផ្ទាល់ខ្លួន របស់​ព្រះអង្គម្ចាស់ហ្វីលីព ស្វាមីនៃព្រះមហាក្សត្រី អេលីហ្សាប៊េត (Elisabeth) ស្ដេចស្រីនៃចក្រភពអង់គ្លេស។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក លោកបានក្លាយជាអ្នកមើលការខុសត្រូវលើ ម្ចាស់ក្សត្រី អាន (Anne) បុត្រីរបស់ក្សត្រទាំងពីរខាងលើ។

ដើម្បីស៊ើបអង្កេតលើករណីនេះ ក្រុមនគរបាលនៃចក្រភពអង់គ្លេស បានចូលទៅពិនិត្យសៀវភៅកំណត់ហេតុ របស់​ព្រះរាជវាំង និងបានសាកសួរមនុស្សជាច្រើន ដែលសុទ្ធសឹងធ្លាប់បម្រើការ នៅរាជវាំង។ មកដល់ពេលបច្ចុប្បន្ន នៅ​មិនទាន់មាននរណាម្នាក់ដឹងនៅឡើយថា ក្រុមមនុស្សទាំងនោះបាននិយាយរឿងនេះ ថ្វាយព្រះអង្គម្ចាស់ហ្វីលីព ឲ្យទ្រង់ឆ្វេងយល់ឬយ៉ាងណាទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្រាប់ជនជាប់ចោទវិញ បានថ្លែងពីការតស៊ូរបស់លោក ប្រឆាំងនឹងអ្វីដែលលោកនិយាយថា ជាការប្រឌិតរឿងដ៏អាក្រក់មួយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...