ជាប់​ពន្ធនាគារ​២០០ឆ្នាំ ពី​បទ​បាន​រំលោភ​ទារិកា​អាយុ​១៨ខែ

យុវជន អេរិក ម៉ាស្ទ័រ (Eric Master) អាយុ២៩ឆ្នាំ បានប្រព្រឹត្តិអំពើឃោឃៅមួយ ទៅលើ​ទារិកា​មួយ​រូប ដែល​ទើប​នឹង​មាន​អាយុ​១៨ខែ។ ហេតុការណ៍បានកើតឡើង តាំងពីឆ្នាំ២០១២ តែតុលាការ​ទើប​នឹង​កាត់​ទោស ឲ្យ​យុវជន​រូបនេះ​ជាប់​ពន្ធនាគារ ក្នុងរយៈពេល​២០០ឆ្នាំ កាលពី​ចុងខែមីនា​នេះ។
ជាប់​ពន្ធនាគារ​២០០ឆ្នាំ ពី​បទ​បាន​រំលោភ​ទារិកា​អាយុ​១៨ខែ
ជនជាប់ចោទ ឈ្មោះ អេរិក ម៉ាស្ទ័រ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ ២០០ឆ្នាំ។ (រូបថតនគរបាល)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២០ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 25, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អ្នកឯង ជាមនុស្សម្នាក់​ដ៏សាហាវបំផុត» នេះជាការលើកឡើង ទៅកាន់ជនជាប់ចោទ របស់លោក ម៉ាក ត្រាសុក (Mark Trusock) ចៅក្រមកាត់សេចក្ដី នៅក្នុងតុលាការនៃរដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋ​អាមេរិក។ ជនជាប់ចោទ ឈ្មោះ អេរិក ម៉ាស្ទ័រ (Eric Master) អាយុ២៩ឆ្នាំ នឹងត្រូវបានបន្តជីវិត​ ដែល​នៅ​សេសសល់​​របស់ខ្លួន នៅក្នុងពន្ធនាគារ រហូតដល់ថ្ងៃអស់សង្ខា។ តែបើទោះជាស្លាប់ ហើយក៏ដោយ ក៏ជន​ជាប់​ចោទនៅតែ​​មិនអាច«អនុវត្តន៍»ទោស ឲ្យបានទាំងស្រុងនោះដែរ ព្រោះតុលាការបានផ្ដន្ទាទោស ឲ្យ​ជាប់​ពន្ធនាគា​រហូត​ដល់​ទៅ ២០០ឆ្នាំ។

សារព័ត៌មានអង់គ្លេស «Mirror» បានធ្វើសេចក្ដីរាយការណ៍ថា យុវជន អេរិក ម៉ាស្ទ័រ ដែលជា​អតីត​ឆ្មាំសមុទ្រ​មួយរូប មកពីរដ្ឋកេនទុឃី (Kentucky) នោះ បានប្រព្រឹត្តិទង្វើដ៏ហួសនិស្ស័យមួយ គឺបានចាប់រំលោភ ទៅលើ​ទារិកាអាយុ ១៨ខែដ៏តូចម្នាក់ ជាមួយនឹងសកម្មភាពដ៏ព្រៃផ្សៃ។ សារព័ត៌មានបានរំលឹកហេតុការណ៍ ដែល​កើត​ឡើង​ក្នុង​សណ្ឋាគារមួយ តាំងពីឆ្នាំ២០១២មកវិញថា ទារិកាត្រូវបានយុវជន ចាប់ចងដៃចងជើង មុននឹង​ចាប់​នាង​តូច​រំលោភ។ បន្ទាប់ពីសម្រេចបំណងហើយ យុវជនបានបាញ់ទឹកនោមរបស់ខ្លួន ពីលើ​ទារិកា​នោះ​ថែម​ទៀត។

គេកាន់តែមិនយល់ពីទង្វើរបស់យុវជន អេរិក បន្ទាប់ពីគេដឹងថា យុវជនបានថតជាវីដេអូ នូវរាល់​សកម្មភាព​របស់​ខ្លួន​ខាង​លើ តាំងពីដើមដំបូងរហូតដល់ចប់។ លោកចៅក្រម ម៉ាក ត្រាសុក បានអះអាង​នៅក្នុង​ការ​ប្រកាស​សាលក្រម​របស់លោកថា៖ «អ្នកឯងជាមនុស្សម្នាក់ ដ៏សាហាវបំផុត។ យើងត្រូវធានាឲ្យបាន ថាអ្នកឯង​នឹង​មិន​ត្រូវ​រស់នៅ ក្នុងសង្គមជាតិជាមួយអ្នកផងតទៅទៀតទេ។»

វីដេអូដែលថតដោយជនជាប់ចោទ ត្រូវបានរកឃើញ ដោយនគរបាលអាមេរិក និងភ្នាក់ងារ «FBI» នៅ​ក្នុង​ម៉ាស៊ីន​កំព្យូទ័រ នៃជនជាច្រើនទៀត ដែលសុទ្ធសឹង​បានប្រព្រឹត្តិបទល្មើស​ខាងផ្លូវភេទ ជាមួយអនីតិជន (ជន​មិន​ទាន់​គ្រប់​អាយុ តាមផ្លូវច្បាប់)។ កាលពីខែកន្លងទៅ យុវជន អេរិក ម៉ាស្ទ័រ រូបនេះ ក៏ត្រូវបាន​តុលាការ​ផ្តន្ទាទោស​រួច​ហើយ ឲ្យជាប់ពន្ធនាគារ៥០ឆ្នាំ ពីបទបានបៀតបៀនខាងផ្លូវភេទ ជាមួយកុមារៗ នៅក្នុងរដ្ឋមីឈីហ្គែន។

នៅ​ក្នុងសវនាការ យុវជនអាយុ២៩ឆ្នាំ បានថ្លែងថាខ្លួនធ្លាប់បានរងគ្រោះ ព្រោះការរំលោភ​បំពាន​ផ្នែក​ផ្លូវ​ភេទ​នេះ តាំងពីខ្លួន​នៅជាកុមារនៅឡើយ។

ម្ដាយរបស់ទារិកាបានស្នើសុំឲ្យតុលាការ ត្រូវបង្ខាំងទុកយុវជនល្មើស នៅក្នុងពន្ធនាគាររហូតទៅ។ រីឯ​នាង​តូច​រង​គ្រោះ​វិញ មកដល់ថ្ងៃនេះមានអាយុ៥ឆ្នាំហើយ ប៉ុន្តែនាងតូចនៅតែមានអារម្មណ៍ ក្នុងសភាពបាក់ស្បាត សឹង​គ្រប់​ពេលវេលា​ទាំងអស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...