«សម​មុខ​ហើយ ដែល​ត្រូវ​ចោរ​លួច​នោះ!»

បុរសម្នាក់ ត្រូវបានគេប្រទះឃើញ ឈរយំសោកនៅម្តុំកាស៊ីណូ ណាកាវើល កាលពីរំលងអាធ្រាតយប់ម៉ិញ ដោយសារតែមាន​ចោរ​មួយ​ក្រុម បានវាយដណ្តើមយកម៉ូតូ ខណៈដែលខ្លួន កំពុងចាក់ខ្ចៅជាមួយមិត្តស្រី នៅលើសួនម្តុំនោះ។ បន្ទាប់ពីសកម្មភាពប្លន់ របស់​ក្រុម​ចោរ​ នៅ​មាន​ករណី​មួយ​ទៀត ដែលមិននឹកស្មានដល់ នោះគឺជនរងគ្រោះ បានរងការស្ដីបន្ទោសពីនគរបាល យ៉ាង​ជូរ​ចត់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៨ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 29, 2015
  • ប្រធានបទ: ប្លន់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យប់យន្ដសុបិន្ដអាក្រក់ កើតឡើងទៀត នៅកណ្ដាលរាជធានីភ្នំពេញ។ សុបិន្ដអាក្រក់លើកនេះ ពិតជាមិនធម្មតាឡើយ ព្រោះ​ជនត្រូវចោរប្លន់ម៉ូតូហើយ ថែមទាំងត្រូវនគរបាល ប្រចាំការនៅក្បែរស្ដីបន្ទោស ឲ្យថែមទៀត។

នេះ ជាករណីប្លន់មួយ កាលពីវេលាម៉ោង២ រំលងអាធ្រាត យប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ នៅ​ត្រង់​ចំណុចសួន សម្តេចតេជោ ជាប់នឹងរង្វង់មូលសម្តេចសង្ឃរាជ ជូន ណាត នៅក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ ត្រូវបានសាក្សីនៅផ្ទាល់កន្លែង ប្រាប់ឲ្យដឹងថា គ្មានអ្នកណាជួយអន្តរាគមន៍នោះទេ ទោះជានៅជាប់នឹង ប៉ុស្តិ៍នគរបាលចតុមុខ ក៏ដោយយ។ ម្យ៉ាងទៀត សាក្សីរូបនោះបានបញ្ជាក់ថា នៅមុនពេលដែលជនរគ្រោះ និងក្រុមចោរ​បញ្ចប់ជម្លោះ ដោយម្ខាងបានតែសោរ និងម្ខាងបានម៉ូតូ ដោយសាជនរងគ្រោះ ជាម្ចាស់ម៉ូតូ មានរបួសដួលទៅលើដី។

ប្រភពដដែលនោះ បានឲ្យដឹងបន្តថា ជនរងគ្រោះ ឈ្មោះ ភក្តី អាយុ២២ឆ្នាំ រស់នៅស្រុកជំគិរី ខេត្តកំពត សព្វថ្ងៃធ្វើការ​រោងចក្រ នៅម្តុំកាណាឌីយ៉ា ដែលត្រូវបានក្រុមចោរប្លន់ យកម៉ូតូចំនួន១គ្រឿង ម៉ាកឌ្រីមពណ៍ខ្មៅ ស៊េរី២០១៣ មិនស្គាល់​ស្លាកលេខ យកទៅបាត់ ដោយសុវត្តិភាព បន្សល់ទុកតែសោរ នៅជាមួយម្ចាស់។ សាក្សីបញ្ជាក់បន្ថែមថា នៅពេលកើត​ហេតុម្ចាស់ម៉ូតូ បានប្រវ៉ាយប្រតប់គ្នា ជាមួយក្រុមចោរ ដែលមានគ្នា៤នាក់នោះដែរ តែជនរងគ្រោះគ្មានអ្វីតដៃ ក៏ត្រូវរបួស ភ្លាមៗនោះ ភាគីចោរម្នាក់ ក្នុងចំណោមគ្មា៤នាក់ បានបណ្តើម៉ូតូនោះ ចេញទៅបាត់។

ជនរងគ្រោះបានរៀបរាប់ ទាំងទឹកភ្នែកថា នៅពេលដែលចោរ បានយកម៉ូតូខ្លូន ទៅបាត់ភ្លាមៗ លោកបានទៅប្តឹង នៅប៉ុស្តិ៍​នគរបាលរដ្ឋបាល ចតុមុខ តែគ្មានអ្នកណាម្នាក់ ចេញជួយតាមចាប់ចោរនោះទេ ថែមទាំងមាននគរបាលម្នាក់ និយាយ​មក​កាន់លោក ខ្លាំងៗថា៖ «សមមុខហើយ ដែលត្រូវចោរលួចនោះ ព្រោះថាពូកែដើលេងយប់»។ ពេលឮនគរបាលមិន​ជួយ​ហើយ ស្តីបន្ទោសបែបនេះ ខ្លូនក៏បានចាកចេញពីប៉ុស្តិ៍នោះវិញ ទាំងសោកសៅ ដោយកាន់សោម៉ូតូនៅក្នុងដៃ ពីរនាក់​មិត្ត​ស្រីរបស់ខ្លួន។

បន្ទាប់ពីហេតុការណ៍នេះ បានចប់ទៅមួយសន្ទុះ ទើបមាននគរបាលចេញមុខ មកសួរនាំពីបញ្ហាកើតឡើង ដោយ​នគរបាល​រូប​នោះ អះអាងថា ខ្លួនទើបតែបានទទួលដំណឹង ពីស្ថានីយ៍វិទ្យុ ABC កម្ពុជា ឲ្យជួយអន្តរាគមន៍។

អ្នកដែលបានឃើញហេតុការណ៍នេះ ទាំងអស់ បានសម្ដែងក្ដីអាណិត បុរសរងគ្រោះ ដែលខំព្យាយាមតតាំងជាមួយចោរ រហូតដល់មានរបួសហើយ មិនបានសម្រេច សល់តែសោរម៉ូតូ ក៏ទៅប្តឹងប៉ូលិស ត្រូវប៉ូលិសស្តីឲ្យ ដល់ពេលចោរទៅបាត់ បានប៉ូលិសចេញមុខ មករកចាប់។ អ្នកទាំងនោះបាននិយាយគ្នាថា ករណីចោរប្លន់នេះ ដូចនៅក្នុងឈុតឆាកកំប្លែង ដែល​អ្នក​ផង​តែង​និយាយលេងដូច្នេះ៖ «ពេល​កើតហេតុមិនជួយ ពេលចោរទៅបាត់ ទើបចុះធ្វើការតាមចាប់»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...