ចាប់​ខ្លួន​ចោរ​ថ្លើម​ធំ ហ៊ាន​ឆក់​ទូរស័ព្ទ​ដៃ​អភិបាល​រង​ខណ្ឌ​ទួលគោក

ក្រុមចោរមានគ្នាពីរនាក់ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទ របស់លោកអភិបាលរង ខណ្ឌទួលគោក​ បាន​សម្រេច កាល​ពី​មួយ​សប្តាហ៍​មុន ត្រូវបានក្រុមនគរបាលតាមប្រមាញ់ ចាប់ខ្លួនបាន កាលពីព្រឹកថ្ងៃទី៧ ខែ​សីហា​នេះ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ ៖ ក. ស្រីនាង ([email protected])- យកការណ៍៖ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០៧ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 08, 2015
  • ប្រធានបទ: លួចឆក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្លើមធំហ៊ានឆក់ទូរស័ព្ទដៃ ពីលោកអភិបាលរងខណ្ឌទួលគោក ពិបាកនឹងរកវាសនាបានរួចខ្លួន ពីសំណាញ់​តាមរក​ចាប់ខ្លួន យ៉ាងមានប្រសិទ្ធិភាព របស់កងកម្លាំងអាជ្ញាធរ នោះណាស់។ ដូចករណីជនពីរនាក់នេះអញ្ចឹង ដែល​ជាប់សឹង្ស័យថា បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីលោក ប៉ាង លីដា កាលពីសប្ដាហ៍មុន ត្រូវបានក្រុម​នគរបាល​ចាប់ខ្លួនបាន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ ម្សិលម៉ិញ។

ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង ក្រោមការសហការ រវាងកម្លំាងនគរបាលខណ្ឌ ជាមួយកម្លំាងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលបានចុះតាមដាន និងស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួន និងត្រៀម​បញ្ជូន​ជនសង្ស័យទាំងពីរ ទៅសាលាដំបូងរាជធានីភ្នំពេញ។

តាមការឲ្យដឹងពីសមត្ថកិច្ចថា ជនសង្ស័យទី១ ឈ្មោះ គង់ ភារម្យ ហៅ ខ្មៅ មានអាយុ ២១ឆ្នំា ស្នាក់នៅផ្ទះលេខ ៣៧ ផ្លូវលេខ ៦០៨ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក និងជនសង្ស័យទី២ ឈ្មោះ ចេង គឹមឆេង ហៅ ជាំ មាន​អាយុ ១៩ឆ្នំា ស្នាក់នៅផ្ទះលេខ៨០ ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ក្រោយ​ចាប់​ខ្លួនជនទាំងពីរ សមត្ថកិច្ចបានដកហូត ម៉ូតូ១គ្រឿងម៉ាក Suzuki Nek ពណ៍សរ ស៊េរី ២០១៤ ស្លាកលេខភ្នំពេញ 1FE-3775។

គួររំលឹកថា ហេតុការណ៍ឆក់ទូរស័ព្ទ របស់លោកអភិបាលរង ខណ្ឌទួលគោកនេះ កើតឡីងនៅថ្ងៃសៅរ៍ ទី ០១ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង ១១ ព្រឹក។ លោក ប៉ាង លីដា បាននិយាយថា លោកបានជិះម៉ូតូ Akano របស់​លោក ចេញពីប្រជុំ មកដល់នៅខាងក្រោយសណ្ឋាគារ រ៉េស៊ីដង់ នៅតាមបណ្តោយផ្លូវ ២៣៣ ក្នុងសង្កាត់​ផ្សារ​ដេប៉ូ ២ ក្នុង​ខណ្ឌទួលគោក ស្រាប់តែក្រុមចោរគ្នាពីរនាក់ បានធ្វើសកម្មភាព ឆក់ទូរសព្ទដៃរបស់លោក បាន​សម្រេច​រួច​ជិះ​គេចខ្លួនបាត់។ គាត់បានបន្ថែមទៀថា គាត់បានប្តឹងទៅសមត្ថកិច្ច អំពីករណីនេះ ដើម្បីធ្វើយ៉ាង​ណា ត្រូវ​ចាត់​ការ​តាមនិតិវិធីច្បាប់។

បច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងត្រូវឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីរង់ចាំការ​កសាង​សំនុំរឿងបញ្ជូនបន្តទៅតុលារ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...