ចោរ​គាស់​ផ្ទះ​ពីរ​នាក់​អស់​លក្ខ័ ត្រូវ​នគរបាល​ក្របួច​បាន

ក្រុមចោរមួយក្រុម មានគ្នា២នាក់ ត្រូវបានចាប់ខ្លួន នៅពេលកំពុងធ្វើ​សកម្មភាព គាស់ផ្ទះអ្នកភូមិបឹងកក់ ទាំងថ្ងៃត្រង់។​ ប្រជាពលរដ្ឋនៅទីនោះ បានរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍បឹងកក់១ ដើម្បីឈានទៅឃាត់ខ្លូន និងការពារសុវត្តិភាព និងទ្រព្យសម្បត្តិនៅក្នុងផ្ទះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៩ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 29, 2015
  • ប្រធានបទ: គាស់ផ្ទះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការគោស់ផ្ទះនេះ បានកើតឡើង ទាំងថ្ងៃត្រង់ នាវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ នៅចំណុច ផ្ទះ​លេខ២៦ ផ្លូវ៣៣៩ ក្រុម១៧ ភូមិភូមិបឹងកក់ទី៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សកម្មភាព ដែល​ក្រុម​ចោរ បានប្រព្រឹត្តទាំងមិនខ្លាចញញើតនោះ មិនទាន់បានសម្រេចទេ តែត្រូវបានគេតាមទាន់ នៅពេលដែលកំពុងចូល​ក្នុង​ផ្ទះ ក្រុមមន្ត្រីសម្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនក្រុមចោរទាំងពីរនាក់ រួមជាមួយវត្ថុតាង ដែលមាននៅក្នុងដៃ ជនបង្ករ នៅក្នុង​ផ្ទះ​កើតហេតុស្រាប់ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល បឹងកក់១។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរឈ្មោះ សុខ សំណាង ភេទប្រុស អាយុ៣៧ ឆ្នាំ គ្មានមុខរបរ និងទីកន្លែង​ស្នាក់​នៅពិតប្រាកដ។ ម្នាក់ទៀតឈ្មោះ ដួង ផល្លីន ភេទ ប្រុស អាយុ២១ឆ្នាំ គ្មានមុខរបរ និងទីកន្លែងស្នាក់នៅ ពិតប្រាកដ​ដូច​គ្នា។ អ្នកទាំងពីរ ត្រូវបានសមត្ថកិច្ចនាំយក ទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់១ មុននឹងបញ្ជូនទៅឃុំខ្លួន ជា​បណ្ដោះ​អាសន្ន នៅអធិការដ្ឋាន​នគរបាលខណ្ឌទួលគោក​។ សមត្ថកិច្ចបានបន្ថែមថា វត្ថុតាងដែលទទួលបានមាន ដែក​បន្ទះ​សម្រាប់​គាស់បង្អួចចំនួនពីរ និងសំភារៈមួយចនួនទៀត។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលពេលកើតហេតុ គេបានឃើញ ជនសង្ស័យទាំងពីរខាងលើ កំពុង​ធ្វើ​សកម្មភាព គាស់ចំរឹងបង្អួច។ ពេលនោះ ដោយមើលឃើញ សកម្មភាពមិនស្រួល ប្រជាពលរដ្ឋ ក៏រាយការណ៍ ទៅ​សមត្ថកិច្ច​មូលដ្ឋាន ចុះមកដល់ចំណុចកើតហេតុ ដើម្បីឃាត់ខ្លួន ជនបង្ករទាំងពីរ បានភ្លាមៗតែម្ដង។

អ្នកនៅម្តុំនោះបានរៀបរាប់ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា បច្ចុប្បន្នសំប្បូរណាស់ អំពើចោរកម្មបែបនេះ មិនថា​នៅ​ផ្ទះ នៅផ្សារ នៅតាមផ្លូវនោះទេ ពេលខ្លះ មានគ្រោះថ្នាក់ដល់ជីវិតក៏មាន អ្នកទាំងនោះ បានសូមសំណូមពរ ដល់មន្រ្តី​​ដែល​ជាប់​ពាក់ព័ន្ធ និងអ្នកដែលមានតួនាទី ក្នុងការពារសន្តិសុខ ជូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ ឲ្យបានខ្ពស់បន្ថែម​ទៀត កុំ​ចាំ​តែគេហៅ បានមកចាប់។ ពេលខ្លះមកចាប់មិនទាន់ ជនល្មើសរត់គេចខ្លួនក៏មាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...