គីម យល់ព្រមទៅអាមេរិក និងហៅ ត្រាំ ទៅកូរ៉េខាងជើងវិញ
- ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១២ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 13, 2018
- ប្រធានបទ: ជំនួប ត្រាំ-គីម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅប៉ុន្មានម៉ោង ក្រោយជំនួបកំពូល ជាប្រវត្តិសាស្ត្រ របស់មេដឹកនាំទាំងពីរ ដំណឹងបញ្ជាក់ជាថ្មី ដែលជាជំហានដ៏ល្អ បានធ្លាក់មកដល់។
នោះគឺ អគ្គមគុទេសន៍របស់ប្រទេសកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong Un) បានអញ្ជើញលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ឲ្យធ្វើទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់រដ្ឋធានី ព្យុងយ៉ាង ហើយលោក គីម ខ្លួនលោកផ្ទាល់ នឹងធ្វើដំណើរ ទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅសហរដ្ឋអាមេរិក។ នេះ ជាការចេញផ្សាយឲ្យដឹង របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» របស់ប្រទេសកូរ៉េខាងជើង នៅព្រឹកថ្ងៃពុធនេះ។
ទីភ្នាក់ងារព័ត៌មាន បានសរសេរឲ្យដឹងថា៖ «លោក គីម ជុង-អ៊ុន បានអញ្ជើញលោក ត្រាំ ឲ្យធ្វើដំណើរទស្សនកិច្ចមួយ នៅរដ្ឋធានី ព្យុងយ៉ាង នៅពេលវេលាដ៏ល្អណាមួយ ហើយលោក ត្រាំ ក៏បានអញ្ជើញលោក គីម ជុង-អ៊ុន ឲ្យធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិកវិញដែរ»។
ប្រព័ន្ធឃោសនាផ្លូវការ របស់របបកុម្មុយនីស្ដិ៍ បានបញ្ជាក់ទៀតថា៖ «មេដឹកនាំទាំងពីរ បានទទួលយល់ព្រម ដោយក្ដីរីករាយ នូវការអញ្ជើញទៅវិញទៅមក របស់ភាគីទាំងសងខាង ដែលកាន់តែបង្ក ឲ្យមានឱកាសដ៏សំខាន់ សម្រាប់បង្កើនទំនាក់ទំនង រវាងប្រទេសទាំងពីរ»៕