មូរ សុខហួរ នឹង​ត្រូវ​ផ្ដល់​កិត្តិយស​ក្នុង​កម្មវិធី​មួយ​នៅ អ.ស.ប

ក្នុងយប់ថ្ងៃព្រហស្បត្តិ៍នេះ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ នឹងត្រូវផ្ដល់កិត្តិយស នៅក្នុងកម្មវិធីសិល្បៈមួយ រៀបចំឡើងដោយអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ដែលមានទីស្នាក់ការ ក្នុងក្រុង ហ្សឺណែវ ប្រទេសស្វីស។
មូរ សុខហួរ នឹង​ត្រូវ​ផ្ដល់​កិត្តិយស​ក្នុង​កម្មវិធី​មួយ​នៅ អ.ស.ប
អ្នកស្រី មូរ សុខហួរ នៅក្រោមការហ៊ំព័ទ្ធ ពីក្រុមមន្ត្រីសណ្ដាប់ធ្នាប់ ដែលមានពាក់មួកឃ្លុបបិទមុខ កាលពីខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 14, 2018
  • ប្រធានបទ: សិទ្ធិមនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ជាស្ត្រីម្នាក់ ពីក្នុងចំណោមស្ត្រី៧រូប មកពី៧ប្រទេស ដែលនឹងត្រូវផ្ដល់កិត្តិយសជូន នៅក្នុងកម្មវិធីសិល្បៈមួយ ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។

កម្មវិធីសិល្បៈនេះ ត្រូវបានរៀបចំឡើង ក្នុងយប់ថ្ងៃព្រហស្បត្តិ ទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយស្នងការដ្ឋានជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលមានទីស្នាក់ការនៅទីនោះ ហើយនឹងត្រូ​វ​ប្រកាស​បើកកម្មវិធី ដោយអ្នកស្រី «Barbara Hendricks» អង្គទូតសុឆន្ទៈ របស់ស្នងការដ្ឋានជាន់ខ្ពស់ ផ្នែកជនភៀសខ្លួន (UNHCR)។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូទទួលបាន បានសរសេរថា អ្នកស្រី មូរ សុខហួរ ដែលធ្លាប់ជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី ត្រូវបានគេស្គាល់ថា ជាសកម្មនារីការពារសិទ្ធិមនុស្សមួយរូប ដែលបានប្រយុទ្ធយ៉ាងខ្លាំងក្លា ទល់នឹងការជួញដូរផ្លូវភេទ នៅក្នុងប្រទេសកម្ពុជា មាតុភូមិរបស់អ្នកស្រី។

រីឯស្ត្រីសកម្មនារីចំនួន៦នាក់ទៀត រួមមាន៖ អ្នកស្រី «Farida Azizi» មកពីប្រទេសអាហ្វហ្គានីស្ដង់ - អ្នកស្រី «Inez McCormack» មកពីប្រទេសអៀឡង់ខាងជើង (ទទួលមរណភាព ក្នុងឆ្នាំ២០១៣) - អ្នកស្រី «Annabella de Leon» មកពីប្រទេស ហ្គ័តេម៉ាឡា - អ្នកស្រី «Mukhtar Mai» មកពីប្រទេសប៉ាគីស្ដង់ -អ្នកស្រី «Hafsat Abiola» មកពីប្រទសនីហ្សេរីយ៉ា និងអ្នកស្រី «Marina Pisklakova-Parker» មកពីប្រទេសរ៉ូស្ស៊ី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...